按 Enter 到主內容區
:::

中華民國內政部移民署全球資訊網

:::

សេចក្តីណែនាំពីគោលការណ៍នៃលេខប័ណ្ណបង្រួបបង្រួមជនបរទេសទម្រង់ថ្មី

  • 發布日期:
  • 發布單位:入出國事務組‧綜合計畫科
  • 資料點閱次數:771
I. ប្រភពនៃគោលការណ៍៖
លេខប័ណ្ណបង្រួបង្រួមរបស់ជនបរទេសដែលប្រើបច្ចុប្បន្នដោយសារមានទម្រង់ខុសពីអត្តសញ្ញានប័ត្រប្រជាជាតិ ដែលធ្វើអោយជនបរទេសមិនអាចធ្វើការទិញទំនិញតាមអ៊ីនធើណែត កកសំបុត្រ ចុះឈ្មោះទៅពិនិត្យជម្ងឺនិងអនុវត្តការងារផ្សេងៗដោយរលូនបាន សមាគមន៍ពាណិជ្ជកម្មអ៊ឺរ៉ុបនៅតៃវ៉ាន់ ក៏បានលើកឡើងម្តងហើយម្តងទៀតនូវបញ្ហាជាមួយអង្គភាពរដ្ឋាភិបាលតាមរយៈសៀវភៅសដែលបានផ្សព្វផ្សាយជារៀងរាល់ឆ្នាំ។

II. ការណែនាំពីគោលការណ៍៖
(1.)ដើម្បីបង្កើតនូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពដល់ជនបរទេស នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានយោងទៅលើអនុសាសន៍របស់សមាគមន៍ពាណិជ្ជកម្មអឺរ៉ុបនៅតៃវ៉ាន់ធ្វើការកែទម្រង់លេខប័ណ្ណបង្រួបបង្រួមជនបរទេស[អក្សរអង់គ្លេស២តួ+លេខ៨ខ្ទង់]ដែលកំពុងប្រើបច្ចុប្បន្ន ទៅជាទម្រង់ថ្មីតាមគោលការណ៍កូដ[អក្សរអង់គ្លេស១តួ+លេខ៩ខ្ទង់]ដែលធៀបដូចនឹងអត្តសញ្ញាណប័ត្រប្រជាជាតិ(តទៅហៅថាលេខប័ណ្ណបង្រួបបង្រួមទម្រង់ថ្មី)។ ការពិពណ៌នាអំពីទ្រង់ទ្រាយលេខប័ណ្ណបង្រួបបង្រួមទម្រង់ថ្មីមានដូចខាងក្រោម(ភ្ជាប់ជាមួយឧបសម្ព័ន្ធ)
1. កូដទី១៖កូដតំបន់ បែងចែកដោយយោងតាមតំបន់ស្នើសុំ ធៀបតាមទម្រង់ប័ណ្ណរបស់ប្រជាជាតិ។
2. កូដទី២៖ កូដបញ្ជាក់ភេទ លេខ8 ជាភេទប្រុស លេខ 9 ជាភេទស្រី។
3. កូដទី១០៖ កូដសម្រាប់ពិនិត្យ តក្កាគណនាសម្រាប់លេខកូដពិនិត្យធៀបតាមលេខអត្តសញ្ញាណប័ត្ររបស់ប្រជាជាតិ។

(2.) នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃគ្រោងនឹងចេញលេខប័ណ្ណបង្រួបបង្រួមទម្រង់ថ្មីនៅថ្ងៃទី២ខែមករា ឆ្នាំ២០២១ ម្យ៉ាងវិញទៀតពិចារណាដល់ជនបរទេសស្នាក់នៅអចិន្ត្រៃយ៍មួយចំនួនមិននៅក្នុងប្រទេស ដើម្បីជៀសវៀងប៉ះពាល់ដល់សិទ្ធិរបស់ពួកគាត់ នឹងកំណត់រយៈពេលប្តូរប័ណ្ណចំនួន១០ឆ្នាំ ដោយលេខប័ណ្ណទម្រង់ចាស់នឹងបញ្ឈប់អោយប្រើប្រាស់នៅថ្ងៃទី១ខែមករាឆ្នាំ២០៣១។

III. ផែនការណែនាំ
(1.) ចាប់ផ្តើមពីខែ១០នៃឆ្នាំ២០២០ នឹងមានចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងផែនការនេះជាបន្តបន្ទាប់ក្នុងវេបសាយនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃត្រង់[តំបន់ពិសេសនៃលេខប័ណ្ណបង្រួបបង្រួមរបស់ជនបរទេសទម្រង់ថ្មី] រួមមាន[កញ្ចប់ភាសាសម្រាប់គោលការណ៍អ្នកខ្ចិល បញ្ហាទូទៅ ការប្រកាសជាអេឡិចត្រូនិក និងសេចក្តីជូនដំណឹងពីការបញ្ជូនឯកសារ]ជាដើម។

(2.) ម៉្យាងទៀតគ្រោងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នឹងដំណើរការកម្មវិធីផ្សព្វផ្សាយផ្ទាល់នៅស្ថានីយ៍ផ្តល់សេវាកម្មរបស់នាយកដ្ឋានអន្តោប្រវេសន៍ក្នុងទីក្រុងតៃប៉ី ដែលកម្មវិធីនេះមានលក្ខណៈខុសគ្នាពីការពិពណ៌នាគោលនយោបាយសាមញ្ញដូចលើកមុនៗ ដោយមានបញ្ចូលនូវធាតុយុវវ័យរស់រវើក ចំពោះពត៌មានពាក់ព័ន្ធនឹងចេញផ្សាយក្នុងតំបន់ពិសេសនៃវេបសាយជាបន្តបន្ទាប់ សូមអ្នកទាំងអស់គ្នាទន្ទឹមរងចាំ!






回頁首