ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

0918 សេចក្តីណែនាំអំពីការប្រគល់ឯកសារស្នើសុំប័ណ្ណPASSការងារសម្រាប់អ្នកឯកទេសបរទេស

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:General Planning Section
  • ចុចមើល :1406
១.គោលបំណង ៖ ដើម្បីផ្សំជាមួយផែនការទាក់ទាញអ្នកឯកទេសបរទេសនៅសកលលោកមកតៃវ៉ាន់ដែលចេញដោយសភារដ្ឋបាល ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស ជំរុញសង្ខេបដំណើរការស្នើសុំពាក់ព័ន្ធ ហើយបន្ថយចំនួនថ្ងៃបំពេញបែបបទ យកកាតចេញដោយអង្គការមានសមត្ថកិច្ចនានា ឧទាហរណ៍ថាវីហ្សាស្នាក់នៅដែលចេញដោយមន្ទីរកិច្ចការកុងស៊ុលនៃក្រសួងការបរទេស(ខាងក្រោមនេះហៅកាត់ថា មន្ទីរកិច្ចការកុងស៊ុល) ប័ណ្ណការងារដែលចេញដោយនាយកដ្ឋានអភិវឌ្ឍន៍ពលកម្មនៃក្រសួងការងារ(ខាងក្រោមនេះហៅកាត់ថា នាយកដ្ឋានអភិវឌ្ឍន៍) ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសនិង
ប័ណ្ណអនុញ្ញាតឲ្យចូលព្រំដែនម្តងទៀត ចេញដោយនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ(ខាងក្រោមនេះ ហៅកាត់ថា
នាយកដ្ឋានអន្តោប្រវេសន៍) អាចទទួលការស្នើសុំលើកន្លែងតែមួយ រួមប័ណ្ណទាំងបួនរួមគ្នា ចេញប្រគល់កាតPASS ដូច្នេះកំណត់សេចក្តីណែនាំអំពីការប្រគល់ឯកសារនេះ។
២. អ្នកសមស្រប ៖ តាមកំណត់ប្រការទី១ដល់ទី៦ ខទី១ មាត្រាទី៤៦ និងប្រការទី១ ខទី១ មាត្រាទី៤៨ក្នុងច្បាប់ស្តីពីអ្នកឯកទេសបរទេសធ្វើការងារនិងសេវាកម្ម អ្នកធ្វើការនៅតៃវ៉ាន់ដូចខាងក្រោមនេះ អាចស្នើសុំចេញប្រគល់កាតPASSបាន ៖
(១)ធ្វើការងារឯកទេសឬបច្ចេកទេស។
(២)ជនអន្តោប្រវេសន៍ចិនឬជនបរទេសធ្វើជានាយកដែលរដ្ឋាភិបាលអនុញ្ញាតធ្វើវិនិយោគឬបង្កើតឡើង។
(៣)គ្រូបង្រៀន ៖
១. គ្រូនៅវិទ្យាស្ថានបីឆ្នាំរដ្ឋឬឯកជន ឬសាលាជនអន្តោប្រវេសន៍បរទេស។
២. គ្រូបង្រៀនភាសាបរទេសពេញលក្ខណៈនៅអនុវិទ្យាល័យរដ្ឋឬឯកជនបានចុះបញ្ជី។
៣. គ្រូបង្រៀននៅផ្នែកទ្វេភាសាវិទ្យាល័យរដ្ឋឬឯកជនបានចុះបញ្ជី ឬសាលានិយាយទ្វេភាសា។
(៤)គ្រូបង្រៀនភាសាបរទេសពេញម៉ោងក្នុងថ្នាក់បង្រៀមបន្ថែមពេលខ្លីដែលបានចុះបញ្ជីតាមច្បាប់បង្រៀនបន្ថែម ។
(៥)អ្នកហ្វឺកហ្វឺនកីឡាករនិងកីឡាករ។
(៦) សាសនា សិល្បៈនិងការងារសម្តែងសិល្បៈ។
(៧) ទីប្រឹក្សាដែលសាលាថ្នាក់នានានិងអង្គការសិក្សារបស់សាលា ឬការងារស្រាវជ្រាវ។
៣. ឯកសារត្រូវរៀបចំ ៖
(១)ស្នើសុំប័ណ្ណការងារ ពន្យារពេលប័ណ្ណជួលនិងបំពេញបែបបទបញ្ចប់ទំនាក់ទំនងជួល(លុបចោលការជួល) ៖ ដោះស្រាយតាមកំណត់នៃនាយកដ្ឋានអភិវឌ្ឍន៍ពលកម្ម អំពីឯកសារត្រូវរៀបចំពាក់ព័ន្ធ ចូរតភ្ជាប់វេបសាយនេះhttps://ezwp.wda.gov.tw។
(២)ស្នើសុំវីហ្សាស្នាក់នៅ ៖ ដោះស្រាយតាមឯកសារដែលមន្ទីរកិច្ចការកុងស៊ុលបានកំណត់ អំពីឯកសារត្រូវរៀបចំពាក់ព័ន្ធ ចូរ
តភ្ជាប់វេបសាយនេះhttps://www.boca.gov.tw។
(៣)ស្នើសុំប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសនិងប័ណ្ណអនុញ្ញាតឲ្យចូលព្រំដែនម្តងទៀត៖
១.ពាក្យស្នើសុំ ៖ អាចទាញយកនៅវេបសាយនាយកដ្ឋានអន្តោប្រវេសន៍ដោយខ្លួនឯង។
២. រូបថត1សន្លឹក មិនពាក់មួក ពាក់កណ្តាលខ្លួន ថតក្នុង2ឆ្នាំថ្មីៗនេះ (ដូចជាទំហំរូបថតអត្តសញ្ញាណប័ណ្ណ)។៣.ប្រាក់សំរាប់ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស។
៣.របៀបស្នើសុំនិងត្រួតពិនិត្យចេញប័ណ្ណ ៖
(១)អ្នកមិនទាន់ចូលព្រំដែន ៖
១.របៀបស្នើសុំ ៖ អ្នកឯកទេសបរទេស ឬនិយោជក ឬភ្នាក់ងារប្រគល់សិទ្ធិរៀបចំវីហ្សាស្នាក់នៅ ប័ណ្ណការងារ ប័ណ្ណស្នាក់នៅ
សំរាប់ជនអន្តោប្រវេសន៍បរទេស និងប័ណ្ណចូលព្រំដែនម្តងទៀត ជាដើមនិងប្រាក់ ទៅស្ថានទូត កុងស៊ុល ទីភ្នាក់ងារ ឬទីចាត់ការប្រចាំបរទេស(ខាងក្រោមនេះហៅកាត់ស្ថានទូតប្រចាំបរទេស)តៃវ៉ានដាក់ពាក្យស្នើសុំ។
២.ក្រោយពីស្ថានទូតប្រចាំបរទេសទទួលឯកសារ នឹងផ្ទេរបញ្ជូនឯកសារត្រូវរៀបចំដែលខទី៣បានកំណត់ទៅអង្គការមានសមត្ថកិច្ចត្រួតពិនិត្យ។
៣. ត្រួតពិនិត្យនិងអនុញ្ញាត ៖ តាមរយៈអង្គការមានសមត្ថកិច្ចនានាអនុញ្ញាត នាយកដ្ឋានអន្តោប្រវេសន៍នឹងចេញប្រគល់កាតការងារPASS ។
៤. ត្រួតពិនិត្យ តែមិនអនុញ្ញាត ៖ តាមរយៈអង្គការមានសមត្ថកិច្ចនានាមិនអនុញ្ញាតចំណែកមួយចំនួនឬចំណែកទាំងអស់ មិនចេញកាតការងារPASS ហើយអង្គការមានសមត្ថកិច្ចនឹងជូដំណឹងដល់អ្នកស្នើសុំតាមបន្ទុកដោយឡែក។
(២)អ្នកបានចូលព្រំដែន ៖
១.របៀបស្នើសុំ ៖ 
(១)អ្នកឯកទេសបរទេស ឬនិយោជក ឬភ្នាក់ងារប្រគល់សិទ្ធិរៀបចំវីហ្សាស្នាក់នៅ ប័ណ្ណការងារ ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោ
ប្រវេសន៍បរទេស និងប័ណ្ណចូលព្រំដែនម្តងទៀត ជាដើមនិងប្រាក់ ទៅស្ថានីយផ្តល់សេវានានានៃនាយកដ្ឋានអន្តោប្រវេសន៍ដាក់ពាក្យស្នើសុំ។
(២)ចាប់ពីថ្ងៃទី1 ខែតុលា ឆ្នាំ2015 នាយកដ្ឋានអភិវឌ្ឍន៍ពលកម្មបានអនុវត្តប្រព័ន្ធស្នើសុំតាមអ៊ីនធើណែត ដើម្បីធ្វើប័ណ្ណការងារ
សំរាប់ជួលអ្នកឯកទេសបរទេស បើសិនអ្នកណាបានស្នើសុំដោយប្រព័ន្ធស្នើសុំតាមអ៊ីនធើណែត បានទទួលលិខិតអនុញ្ញាតជួលអ្នកឯកទេសបរទេស មិនបាច់ប្រគល់ឯកសារត្រូវរៀបចំនិងប្រាក់សំរាប់ការស្នើសុំប័ណ្ណការងារដែលខទី៣បានកំណត់។
(៣) អ្នកឯកទេសបរទេសសមស្របកំណត់នៃមាត្រាទី23ក្នុងច្បាប់ស្តីពីចេញចូលព្រំដែននិងអន្តោប្រវេសន៍ កាន់វីហ្សាមាន
សុពលភាពឈប់នៅហួសពី60ថ្ងៃ ហើយអង្គការចេញប្រគល់វីហ្សាមិនដែលកំណត់ថាមិនអនុញ្ញាតឲ្យពន្យារពេលឬកំរិតផ្សេងទៀត នាយកដ្ឋានអន្តោប្រវេសន៍ មិនបាច់ប្រគល់ឯកសារត្រូវរៀបចំសំរាប់ស្នើសុំវីហ្សាស្នាក់នៅដែលខទី៣បានកំណត់ ហើយបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ត្រួតពិនិត្តដោយផ្ទាល់។
២.ក្រោយពីនាយកដ្ឋានអន្តោប្រវេសន៍ នឹងផ្ទេរបញ្ជូនឯកសារត្រូវរៀបចំដែលខទី៣បានកំណត់ទៅអង្គការមានសមត្ថកិច្ចត្រួតពិនិត្យ។
៣. ត្រួតពិនិត្យនិងអនុញ្ញាត ៖ តាមរយៈអង្គការមានសមត្ថកិច្ចនានាអនុញ្ញាត នាយកដ្ឋានអន្តោប្រវេសន៍នឹងចេញប្រគល់កាតការងារPASS ។
៤. ត្រួតពិនិត្យ តែមិនអនុញ្ញាត ៖ តាមរយៈអង្គការមានសមត្ថកិច្ចនានាមិនអនុញ្ញាតចំណែកមួយចំនួនឬចំណែកទាំងអស់ មិនចេញកាតការងារPASS ហើយអង្គការមានសមត្ថកិច្ចនឹងជូដំណឹងដល់អ្នកស្នើសុំតាមបន្ទុកដោយឡែក។
៥. អ្នកស្នើសុំតាម「សេចក្តីណែនាំអំពីការប្រគល់ឯកសារសំរាប់ជនអន្តោប្រវេសន៍បរទេសកែវីហ្សាឈប់នៅទៅជាស្នាក់នៅ」មិនបាច់ប្រគល់ឯកសារត្រូវរៀបចំនិងប្រាក់សំរាប់វីហ្សាស្នាក់នៅ។៥.សេចក្តីសំគាល់ ៖
(១)បើសិនអ្នកឯកទេសបរទេសជាទីប្រឹក្សាឬអ្នកស្រាវជ្រាវដែលសាលានានានិងអង្គការសិក្សានិងស្រាវជ្រាវអញ្ជើញមក តាមកំណត់នៃខទី១ មាត្រាទី៤៨ ក្នុង ច្បាប់ការងារនិងសេវាកម្ម មិនបាច់ស្នើសុំប័ណ្ណការងារទេ តែកាលណាស្នើសុំវីហ្សាស្នាក់នៅ ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសនិងប័ណ្ណចូលព្រំដែនម្តងទៀត ត្រូវប្រគល់ច្បាប់ចម្លងនៃឯកសារអញ្ជើញផ្តល់ដោយសាលានានានិងអង្គការសិក្សានិងស្រាវជ្រាវ ដើម្បីមកបញ្ជាក់។
(២) ចំនួនប្រាក់និងរបៀបបង់ថ្លៃសំរាប់ស្នើសុំប័ណ្ណការងារPASS ដូចខាងក្រោមនេះ ៖
១.អំពីចំនួនប្រាក់សំរាប់វីហ្សាស្នាក់នៅ ត្រូវតាមកំណត់ស្តង់ដារបង់ថ្លៃសំរាប់វីហ្សាស្នាក់នៅ បង់ប្រាក់ដោយសាច់ប្រាក់។
១.អំពីចំនួនប្រាក់សំរាប់ប័ណ្ណការងារ ត្រូវតាមកំណត់ស្តង់ដារបង់ថ្លៃសំរាប់ការត្រួតពិនិត្យករណីស្នើសុំនិងប្រាក់ធ្វើប័ណ្ណក្នុងច្បាប់ការងារនិងសេវាកម្ម ត្រូវបង់ថ្លៃដោយច្បាប់ដើមនៃបង្កាន់ដៃតាមប្រៃសនីយ៍ ឬតាមបណ្តាញបង់ថ្លៃអេឡេត្រូនិចរដ្ឋាភិបាលE។
៣.អំពីចំនួនប្រាក់សំរាប់ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសនិងប័ណ្ណចូលព្រំដែនម្តងទៀត ត្រូវតាមកំណត់ស្តង់ដារបង់ថ្លៃសំរាប់ប័ណ្ណចេញចូលព្រំដែននិងអន្តោប្រវេសន៍ បង់ប្រាក់ដោយសាច់ប្រាក់។
(៣) អំពីសុពលភាពនៃប័ណ្ណការងារPASS ត្រូវតាមសុពលភាពប័ណ្ណការងារ គិតពីថ្ងៃបន្ទាប់ចេញប័ណ្ណ ក្នុងសុពលភាពនៃ
ប័ណ្ណការងារPASS អ្នកឯកទេសបរទេសអាចកាន់វីហ្សាការងារ ស្នាក់នៅជាមួយលិខិតឆ្លងដែន ចូលព្រំដែនច្រើនដង។
(៤) សុពលភាពធ្វើការងាររបស់អ្នកឯកទេសបរទេសដល់ពេលកំណត់ បើសិនត្រូវការពន្យារពេល អ្នកឯកទេសបរទេស ឬនិយោជក ឬទីភ្នាក់ងារត្រូវគេប្រគល់សិទ្ធិត្រូវរៀបចំឯកសារពាក់ព័ន្ធ ទៅនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំ រួចផ្ទេរទៅនាយកដ្ឋានអភិវឌ្ឍន៍ពលកម្មត្រួតពិនិត្យ ហើយនាយកដ្ឋានអន្តោប្រវេសន៍នឹងចេញប័ណ្ណការងារPASSម្តងទៀត។
(៥) អ្នកឯកទេសបរទេសត្រូវគេបង់ចោលមុនសុពលភាពនាយកដ្ឋានអន្តោប្រវេសន៍ ហើយគ្មាននិយោជកផ្សេងទៀតជួលគាត់
អ្នកឯកទេសបរទេស ឬនិយោជក ឬភ្នាក់ងារត្រូវគេប្រគល់សិទ្ធិត្រូវរៀបចំឯកសារពាក់ព័ន្ធ ទៅនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំ រួចផ្ទេរទៅនាយកដ្ឋានអភិវឌ្ឍន៍ពលកម្មត្រួតពិនិត្យ ហើយលុបចោលប័ណ្ណការងារPASSដោយនាយកដ្ឋានអន្តោប្រវេសន៍ ហើយកំណត់ពេលវេលាឲ្យអ្នកឯកទេសបរទេសចេញពីព្រំដែន។
(៦) ក្នុងករណីដែលអ្នកឯកទេសបរទេសបានផ្លាស់ប្តូរទីលំនៅស្នាក់នៅនិងទីកន្លែងធ្វើការនៅតៃវ៉ាន់ ត្រូវទៅនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំប្តូរប្រគល់ប័ណ្ណការងារPASS ក្នុង15ថ្ងៃ បើសិនប័ណ្ណត្រូវកខ្វក់ ខូចខាត បាត់ទៅ ត្រូវស្នើសុំប្រគល់ជាថ្មីទៀត។
( (៧) ក្នុងអំឡុងពេលស្នាក់នៅតៃវ៉ាន់ បើសិនអ្នកឯកទេសបរទេសកាន់ប័ណ្ណការងារPASSបានធ្វើទង្វើដូចករណីដែលប្រការនានានៃមាត្រាទី32នៃច្បាប់ចេញចូលព្រំដែននិងអន្តោប្រវេសន៍ បានកំណត់ នាយកដ្ឋានអន្តោប្រវេសន៍អាចលុបចោលឬ
បញ្ឈប់ការអនុញ្ញាតស្នាក់នៅរបស់គេ ជាមួយពេលគ្នា លុបចោលប័ណ្ណការងារPASS ហើយជូនដំណឹងឲ្យនាយកដ្ឋានអភិវឌ្ឍន៍ពលកម្មលុបចោលការអនុញ្ញាតជួល។
(៨) បើសិននិយោជកចង់ជួលអ្នកឯកទេសបរទេសមកតៃវ៉ាន់ធ្វើការ អាចស្នើសុំប័ណ្ណការងារPASSតាមចំណុចសំខាន់ៗសំរាប់ស្នើសុំនិងប្រគល់ប័ណ្ណការងារPASSសំរាប់អ្នកឯកទេសបរទេស ឬអាចជ្រើសរើសទៅអង្គការមានសមត្ថកិច្ចស្នើសុំវីហ្សាស្នាក់នៅ ប័ណ្ណអនុញ្ញាតឲ្យជួល ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសនិងប័ណ្ណចូលព្រំដែនម្តងទៀតដោយឡែក។
ត្រឡប់ទៅទំព័រដើម