ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

0916សេចក្តីណែនាំអំពីការស្នើសុំពន្យារពេលឈប់រនៅសំរាប់ជនអន្តោប្រវេសន៍បរទេស

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Visit Section
  • ចុចមើល :1363
ថ្ងៃទី23 ខែតុលា ឆ្នាំ2017 លិខិតកែប្រែលេខ1060117108នអច
មួយ.យោងតាម៖
ចំណុចសំខាន់សំរាប់ជនបរទេសស្នើសុំប័ណ្ណសិក្សានិងពាណិជ្ជកម្ម និងការពិនិត្យមើលនិងឆ្លងកាត់ដោយឆាប់រហ័ស។
ពីរ. លក្ខណៈសម្បត្តិស្នើសុំ ៖
ជនបរទេសណាពេញលក្ខណៈសម្បត្តិដូចខាងក្រោមនេះ អាចស្នើសុំប័ណ្ណនេះបាន ៖
(១)អ្នកទទួលរង្វាន់ណូបែល ឬរង្វាន់មានថ្នាក់ស្មើនឹងគ្នា។
(២)អ្នកទទួលរង្វាន់លេខមួយក្នុងការប្រកួតប្រណាង ប្រកួងប្រជែង វាយតម្លៃក្នុងអន្តរជាតិ ឬអ្នកសិក្សាឬពាណិជ្ជករល្បីឈ្មោះក្នុងអន្តរជាតិ។
(៣)អ្នកឯកទេស អ្នកសិក្សាដែលជាសមាជិកសភាស្រាវជ្រាវជាតិនៅប្រទេសនានា សមាជិករបស់សមគមន៍សិក្សាសំខាន់ៗអន្តរជាតិ ឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
(៤) ជាសាស្រ្តាចារ្យជាស្ថាពរ ហើយទទួលពានរង្វាន់សមិទ្ធផលក្នុងមួយជីវិត នៅសកលវិទ្យាល័យបណ្តាប្រទេស។
(៥) សព្វថ្ងៃឬធ្លាប់ធ្វើជាសាស្ត្រាចារ្យពិសេស សាស្ត្រាចារ្យ សាស្ត្រាចារ្យរងនៅសកលវិទ្យាល័យបរទេស ឬអ្នកស្រាវជ្រាវ អ្នកស្រាវជ្រាវរងក្នុងអង្គការស្រាវជ្រាវ ឬមានវិញ្ញាប័ត្របណ្ឌិត ហើយទទួលរង្វាន់សិក្សាអន្តរជាតិ ឬមានស្នាដៃពិសេស ឬធ្វើការសិក្សានៅអង្គការស្រាវជ្រាវ ឬធ្វើស្រាវជ្រាវឬការងារគ្រប់គ្រងនៅអង្គការវិទ្យាសាស្ត្រលើសពី4ឆ្នាំ។
(៦ធ្លាប់ទទួលលេខទី១ ទី២ ទី៣ក្នុងការប្រកួតកីឡាអូឡាំពិក លេខទីមួយក្នុងការប្រកួតកីឡាអាស៊ី ឬជាគ្រូបង្វឹករបស់ក្រុមតំណាងជាតិ បន្ទាប់ពីការហ្វឹកហាត់តាមគាត់ កីឡាករអាចឈ្នះពានរង្វាន់កីឡាអូឡាំពិកកំពូលទាំងប្រាំខាងមុខ និងអាស៊ីហ្គេមកំពូលទាំងបី។
(៧)នាយកជាន់ខ្ពស់និងនាយកជាន់ខ្ពស់ក្នុងមេក្រុមហ៊ុនក្រៅប្រទេស ឬមេក្រុមហ៊ុនតាមតំបន់របស់អាជីវកម្មដែលជនបរទេសបានធ្វើវិនិយោគទុនលើពី1រយលានដុល្លារអាមេរិក ឬអ្នកមានលទ្ធភាពនឹងធ្វើវិនិយោគលើសពី១រយលានដុល្លារអាមេរិក ឬនាយកជាន់ខ្ពស់របស់គាត់។
(៨) អ្នកបច្ចេកទេសឯកទេសធ្វើការនៅសេវាកម្មសំខាន់ៗទាំង១០ អាជីវកម្មឆ្លាតវៃថ្មីៗទាំង៤ ឬអាជីវកម្មថ្មីៗទាំង៦ដែលតំបន់
តៃវ៉ាន់ត្រូវការ។
(៩) អ្នកសិក្សាឬពាណិជ្ជករដែលបានរួមចំណែកពិសេសក្នុងការសិក្សា វិស័យឯកទេស ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតៃវ៉ាន់ ហើយស្នើសុំតាមករណីពិសេស។
បី. ឯកសារត្រូវរៀបចំ ៖
(១)ពាក្យស្នើសុំ ៖
១.ចូរទៅស្ថានីយផ្តល់សេវាតាមតំបន់នានានៃនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ(ខាងក្រោមហៅថានាយកដ្ឋានអន្តោប្រវេសន៍) បោះពុម្ភដោយក្រដាសស A4ដោយខ្លួនឯង ឬទាញយកពីផ្នែក【ការទាញយកពាក្យស្នើសុំ】, វេបសាយនាយកដ្ឋានអន្តោប្រវេសន៍ ហើយបំពេញសរសេរដោយលំអិត។
២.ត្រូវប្រគល់រូបថត ចំពោះខាងមុខ មិនពាក់មួក ពាក់កណ្កាលខ្លួន 2អ៊ីន ថតក្នុង1ឆ្នាំថ្មីៗនេះ(មានផ្ទៃពណ៌ស បណ្តោយ4.5cm ទទឹង3.5cm ប្រវែងពីកំពស់ក្បាលដល់ថ្គាមក្រោមមិនតិចជាង3.2cmឬច្រើនជាង3.6cm ចំពោះខាងមុខពាក់កណ្កាលខ្លួន រូបថតពណ៌ធម្មជាតិ) តាមការពិនិត្យមើល ត្រូវស្មើនឹងអ្នកកាន់លិខិតឆ្លងដែន។
(២)លិខិតអនុសាសន៍ឬឯកសារបញ្ជាក់លក្ខណៈសម្បត្តិពាក់ព័ន្ធ៖
១.ខ្លួនឯងដាក់ពាក្យសុំ: ត្រូវតែភ្ជាប់ឯកសារបញ្ជាក់លក្ខណៈសម្បត្តិពាក់ព័ន្ធដែលរៀបរាប់ដូចមានចំនុចទី2 នៃពាក្យស្នើសុំនេះ។
២.អ្នកស្នើសុំដែលអង្គការមានសមត្ថកិច្ចគ្រប់គ្រងពលករកណ្តាលជំនួសស្នើសុំ ឬអង្គការអញ្ជើញធ្វើអនុសាសន៍ ៖ ត្រូវតែផ្តល់លិខិតអនុសាសន៍។
(៣) ច្បាប់ចម្លងនៃលិខិតឆ្លងដែនដែលមានសុពលភាពលើសពី6 ខែ (ត្រួតពិនិត្យរួចនឹងប្រគល់វិញ)
៤. របៀបស្នើសុំ សុពលភាពប័ណ្ណ និងរយៈពេលឈប់នៅតៃវ៉ាន់ ៖ 
(១) របៀបស្នើសុំ ៖
១. អ្នកស្នើសុំនៅតំបន់តៃវ៉ាន់ ៖ ចូរដាក់ពាក្យស្នើសុំនៅស្ថានីយផ្តល់សេវានៅខេត្តក្រុងនានានសនាយកដ្ឋានអន្តោប្រវេសន៍។
២. អ្នកស្នើសុំនៅក្រៅប្រទេស(រួមទាំងហុងកុងនិងម៉ាកាវ មិនរួមទាំងមហាដីគោក) ចូរទៅស្ថានទូត ទីភ្នាក់ងារ ទីចាត់ការ ឬអង្គការទទួលសិទ្ធិឯទៀតប្រចាំបរទេសរបស់តៃវ៉ាន់ រួចផ្ទេរទៅនាយកដ្ឋានអន្តោប្រវេសន៍ត្រួតពិនិត្យ។
អ្នកស្នើសុំដែលអង្គការមានសមត្ថកិច្ចគ្រប់គ្រងពលករកណ្តាលជំនួសស្នើសុំ ឬអង្គការអញ្ជើញធ្វើអនុសាសន៍ ៖ អង្គការជំនួសស្នើសុំត្រូវតែប្រគល់សេចក្តីណែនាំអំពីការបញ្ជូនឯកសារនេះដែលរៀបរាប់នៅចំណុចទី3 ទៅនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំ។
(២) សុពលភាពប័ណ្ណនិងរយៈពេលឈប់នៅនៅតៃវ៉ាន់ ៖
១. សុពលភាពប័ណ្ណ ៖ ប័ណ្ណនេះមានសុពលភាព5ឆ្នាំ ដល់ពេលកំណត់មិនអាចពន្យារពេលបាន ដល់ពេលកំណត់ត្រូវស្នើសុំម្តងទៀត។
២. រយៈពេលឈប់នៅនៅតៃវ៉ាន់ ៖ រាល់លើក ចាប់ពីថ្ងៃចូលព្រំដែន អាចឈប់នៅតៃវ៉ាន់អស់រយៈពេល90ថ្ងៃ។
៥. ប្រការពាក់ព័ន្ធ ៖
(១) បើសិនត្រូវការពន្យារពេលឈប់នៅ អាចពន្យល់មូលហេតុពន្យារពេល និងឯកសារពាក់ព័ន្ធ បើសិនទៅក្រសួងការបរទេសស្នើសុំវីហ្សាឈប់នៅ(ត្រូវបង់ថ្លៃ) សកម្មភាពនៅពេលឈប់នៅ ត្រូវបំពេញបែបបទតាមកំណត់ពាក់ព័ន្ធនៃវីហ្សាឈាប់នៅ។
(២) បើសិនអ្នកកាន់ប័ណ្ណសិក្សានិងពាណិជ្ជកម្ម ទន្ទឹមនឹងនេះ កាន់វីហ្សាមានសុពលភាពអាចឈប់នៅលើសពី30ថ្ងៃ(ដូចជា60ថ្ងៃ ឬអាចពន្យារពេលច្រើនដងក្នុង5ឆ្នាំ) នឹងបញ្ជាក់ចំនួនថ្ងៃតាមវីហ្សាឈប់នៅរបស់គេ បើសិនឈប់នៅហួសពេលកំណត់ នឹងដោះស្រាយតាមពេលកំណត់ធរមាននៃច្បាប់ចេញចូលព្រំដែននិងអន្តោប្រវេសន៍ ។
៦. ការស្វែងរកពត៌មាន ៖ ពត៌មានពាក់ព័ន្ធ ចូរស្វែងរកនៅវេបសាយនាយកដ្ឋានអន្តោប្រវេសន៍។
ត្រឡប់ទៅទំព័រដើម