ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

0915ជនអន្តោប្រវេសន៍បរទេសកាន់វីហ្សាឈប់នៅចូលព្រំដែន សេចក្តីណែនាំអំពីការប្រគល់ឯកសារសំរាប់ការស្នើសុំប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Residency Section 2
  • ចុចមើល :2420
មួយ.យោងតាម ៖
(១) មាត្រាទី23 ទី24 ទី65 ទី70 និងទី71 ក្នុងច្បាប់ស្តីពីការចេញចូលព្រំដែននិងអន្តោប្រវេសន៍ (ខាងក្រោមហៅកាត់ថា ច្បាប់នេះ)
(២) មាត្រាទី3 ទី6 ទី9 និងទី17 ក្នុង ក្បួនខ្នាតស្តីពីជនបរទេសឈប់នៅ ស្នាក់នៅនិងតាំងលំនៅជាស្ថាពរ ។
ពីរ. អ្នកស្នើសុំ ៖
(១)ជនបរទេសដែលកាន់វីហ្សាក្នុងសុពលភាពដែលអង្គការប្រគល់វីហ្សាមិនដែលកំណត់ថា មិនអនុញ្ញាតឲ្យពន្យារពេលឬកំរិតផ្សេងឯទៀតទេ សុពលភាពឈប់នៅលើសពី60ថ្ងៃ ក្នុងករណីណាមួយដូចខាងក្រោមនេះ អាចទៅនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំស្នាក់នៅ អ្នកទទួលបានការអនុញ្ញាត នឹងប្រគល់ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស ៖
១.សហព័ទ្ធជាពលរដ្ឋតៃវ៉ាន់ដែលស្នាក់នៅតៃវ៉ាន់សព្វថ្ងៃនេះ ហើយមានអត្រានុកូលដ្ឋានឬអនុញ្ញាតឲ្យស្នាក់នៅ ឬជនបរទេសដែលអនុញ្ញាតឲ្យស្នាក់នៅឬស្នាក់នៅជាស្ថាពរ។ ប៉ុន្តែបើសិនសហព័ទ្ធបរទេសជាពលករដែលអង្គការមានសមត្ថកិច្ចគ្រប់គ្រងពលករកណ្តាលអនុញ្ញាតឲ្យស្នាក់នៅដោយសារប្រការទី8ដល់ទី10 នៃខទី1 មាត្រាទី46 ក្នុងច្បាប់ការងារនិងសេវាកម្មនៅ
តៃវ៉ាន់ មិនអនុញ្ញាតឲ្យស្នើសុំទេ។
២. ជនបរទេសមិនពេញវ័យ20ឆ្នាំ ដែលមានញាតិសន្តានខ្សែផ្ទាល់ជាពលរដ្ឋមានអត្រានុកូលដ្ឋានឬអនុញ្ញាតឲ្យស្នាក់នៅតៃវ៉ាន់ ឬជនបរទេសដែលអនុញ្ញាតឲ្យស្នាក់នៅឬស្នាក់នៅជាស្ថាពរ។ បើសិនទំនាក់ទំនងញាតិសន្តានបង្កើតឡើងដោយសារសុំកូនចិញ្ចឹម កូនត្រូវគេចិញ្ចឹមនិងអ្នកចិញ្ចឹមត្រូវរស់នៅជាមួយគ្នានៅតៃវ៉ាន់។
៣.តាមរយៈការអនុញ្ញាតពីអង្គការមានសមត្ថកិច្ចគ្រប់គ្រងពលករកណ្តាលឬអង្គការមានសមត្ថកិច្ចគ្រប់គ្រងអាជីវកម្ម ធ្វើការងារតាមប្រការទី8ដល់ទី10 នៃខទី1 មាត្រាទី46 ក្នុងច្បាប់ការងារនិងសេវាកម្មនៅតៃវ៉ាន់ ។
៤. ជាអ្នកធ្វើវិនិយោគ ឬអ្នកដំណាងរបស់អ្នកធ្វើវិនិយោគបរទេស ដែលអង្គការមានសមត្ថកិច្ចគ្រប់គ្រងពលករកណ្តាលបាន
ពិនិត្យបញ្ជាក់ឬត្រៀមត្រួតពិនិត្យ ហើយនៅតៃវ៉ាន់បានធ្វើវិនិយោគមួយចំនួន។
៥.អ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុនបរទេសដែលច្បាប់ក្រុមហ៊ុន បានអនុញ្ញាត។
៦.តាមការគិតគូរជាផ្លូវទូត តាមត្រួតពិនិត្យពីក្រសួងការបរទេសជាពិសេស កែប្រែវិហ្សាស្នាក់នៅនៅតៃវ៉ាន់។
(២) ម្យ៉ាងទៀត បើសិនវីហ្សាឈប់នៅមានសុពលភាព180ថ្ងៃ កំណត់បន្ថែម「No Extension」ក៏អាចដាក់ពាក្យស្នើសុំបាន។ ប៉ុន្តែវីហ្សាសំរាប់ធ្វើការនិងធ្វើទេសចរណ៍ ឬលើវីហ្សាបានកំណត់បន្ថែមថាមិនអនុញ្ញាតឲ្យធ្វើវីហ្សាស្នាក់នៅឬប័ណ្ណស្នាក់នៅនៅតៃវ៉ាន់ មិនអនុញ្ញាតឲ្យស្នើសុំទេ។
បី. ឯកសារត្រូវរៀបចំ ៖
(បើសិនឯកសារធ្វើនៅបរទេស ត្រូវតែតភ្ជាប់ច្បាប់បកប្រែជាភាសាចិន ហើយត្រួតពិនិត្យនិងបញ្ជាក់ពីស្ថានទូតប្រចាំបរទេសនៃតៃវ៉ាន់ បើសិនស្ថានទូតតៃវ៉ាន់ត្រួតពិនិត្យតែឯកសារ មិនដែលត្រួតពិនិត្យច្បាប់បកប្រែជាភាសាចិន ត្រូវជូនច្បាប់បកប្រែជាភាសាចិនឲ្យសាលាតុលាការ(ឬសារការី)ធ្វើយថាភូត។)
(១)ពាក្យស្នើសុំ ៖
១.ចូរមកនាយកដ្ឋានយើងទាមយកតារាងស្នើសុំ បោះពុម្ភដោយក្រដាសស A4 ឬទាញយកពីវេបសាយ(http://www.immigration.gov.tw) ហើយបំពេញសរសេរដោយលំអិត។
២.ត្រូវប្រគល់រូបថត ចំពោះខាងមុខ មិនពាក់មួក ពាក់កណ្កាលខ្លួន 2អ៊ីន ថតក្នុង1ឆ្នាំថ្មីៗនេះ(បណ្តោយ4.5cm ទទឹង3.5cm ប្រវែងពីកំពស់ក្បាលដល់ថ្គាមក្រោមមិនតិចជាង3.2cmឬច្រើនជាង3.6cm មានផ្ទៃពណ៌ស ចំពោះខាងមុខពាក់កណ្កាលខ្លួន រូបថតពណ៌ធម្មជាតិ)
(២)វីហ្សាឬវីហ្សាឈប់នៅ(ពិនិត្យរួច សងវិញ)។
(៣)លិខិតបញ្ជាក់ការពិនិត្យសុខភាពពេញលក្ខណៈក្នុង3ខែថ្មីៗនេះ
១. អ្នកស្នើសុំពេញលក្ខណៈតាមប្រការទី3ដល់ទី6 នៃខទី1 មាត្រាទី23 ក្នុងច្បាប់នេះ មិនបាច់ប្រគល់ទេ។
២. អ្នកស្នើសុំពេញលក្ខណៈតាមប្រការទី1និងទី2 នៃខទី1 មាត្រាទី23 ក្នុងច្បាប់នេះ អ្នកស្នើសុំនិងអ្នកពឹងផ្អែកញាតិសន្តានដែលធ្វើវិនិយោគនិងរកការងារធ្វើនៅតៃវ៉ាន់សុទ្ធតែជាពលរដ្ឋក្នុងប្រទេសសមស្របមិនបាច់វីហ្សា ក៏មិនបាច់ប្រគល់ទេ។
៣. អ្នកក្រោម(រួមទាំង)អាយុ6ឆ្នាំ អាចប្រើប្រាស់「លិខិតបញ្ជាក់ទទួលការចាក់ថ្នាំបង្ការ」មកជំនួស។
៤.)លិខិតបញ្ជាក់ការពិនិត្យសុខភាពត្រូវតាមកំណត់នៃប្រការត្រួតពិនិត្យសុខភាពសំរាប់ជនបរទេសបំពេញបែបបទការស្នាក់នៅឬតាំងលំនៅដែលក្រសួងសុខាភិបាលនិងសុខុមាលភាពដែលជាអង្គការមានសមត្ថកិច្ច(យោងតាមវេបសាយនៃក្រសួងសុខាភិបាលនិងសុខុមាលភាព)។ ចំពោះតារាងពិនិត្យសុខភាព ត្រូវតែប្រើប្រាស់ 「តារាងប្រការពិនិត្យសម្រាប់លិខិតបញ្ជាក់ការពិនិត្យសុខភាព」(តារាង ទម្រង់ខ ) ដែលក្រសួងសុខាភិបាលនិងសុខុមាលភាពបានប្រកាសឲ្យមន្ទីរពេទ្យនានានិងរាយបញ្ជីឈ្មោះមន្ទីរពេទ្យបន្ថែមជាថ្មី(ឯកសារpdf)(ឯកសារxls)ក្នុងស្រុកប្រើប្រាស់សព្វថ្ងៃនេះ។(ចាប់ពីថ្ងៃទី30 ខែមិថុនា ឆ្នាំ2015 ត្រូវប្រើប្រាស់តារាងពិនិត្យសុខាភាពដូចឧបសម្ព័ន្ធ)។
៥.អ្នកទទួលពិនិត្យនៅក្រៅប្រទេស ត្រូវពិនិត្យពីស្ថានទូតតៃវ៉ាន់ប្រចាំបរទេស។ អ្នកទទួលពិនិត្យមិនគ្រប់គ្រាន់ ត្រូវតែពិនិត្យ
ប្រការដែលមិនទាន់ពិនិត្យនៅស្រុក។
៦.លិខិតបញ្ជាក់ការពិនិត្យសុខភាពមានសុពលភាព3ខែ គិតពីថ្ងៃទទួលពិនិត្យ ត្រូវតែដាក់ពាក្យស្នើសុំក្នុងអំឡុងមានសុពល
ភាព។(ចូរទៅមន្ទីរពេទ្យពេញលក្ខណៈត្រួតពិនិត្យ ក្រោយពីចូលព្រំដែនឲ្យឆាប់ដែលអាចធ្វើបាន)។
(៤)លិខិតបញ្ជាក់កំណត់ហេតុបទឧក្រិដ្ឋកម្ម ៖
១. អ្នកស្នើសុំពេញលក្ខណៈតាមប្រការទី3ដល់ទី6 នៃខទី1 មាត្រាទី23 ក្នុងច្បាប់នេះនិងអ្នកក្រោមអាយុ20ឆ្នាំ មិនបាច់ប្រគល់។
២. អ្នកស្នើសុំពេញលក្ខណៈតាមប្រការទី1នៃខទី1 មាត្រាទី23 ក្នុងច្បាប់នេះ មុនចូលព្រំដែន អ្នកស្នើសុំនិងអ្នកពឹងផ្អែកញាតិ
សន្តានមានទំនាក់ទំនងញាតិសន្តានរួចហើយ ក៏មិនបាច់ប្រគល់ទេ។
៣.លិខិតបញ្ជាក់កំណត់ហេតុបទឧក្រិដ្ឋកម្មក្នុងស្រុកដើមរបស់អ្នកស្នើសុំក្នុង1ឆ្នាំគិតចាប់ពីថ្ងៃប្រគល់ តែមិនអាចហួសសុពលភាពនៃលិខិតបញ្ជាក់នោះទេ(លិខិតបញ្ជាក់កំណត់ហេតុបទឧក្រិដ្ឋកម្មក្នុងស្រុកដើមមានន័យថា ជាកំណត់ហេតុទូទាំងប្រទេសរបស់ប្រទេសដើមរបស់អ្នកស្នើសុំ ឧទាហរណ៍ថា លិខិតបញ្ជាក់កំណត់ហេតុបទឧក្រិដ្ឋកម្មរបស់ពលរដ្ឋអាមេរិក គឺត្រូវប្រគល់ដោយមន្ទីរស៊ើបអង្កេតសហរដ្ឋអាមេរិកFBI)។
៤. លិខិតបញ្ជាក់កំណត់ហេតុបទឧក្រិដ្ឋកម្មត្រូវតែមានកំណត់ហេតុរយៈពេល5ឆ្នាំថ្មីៗនេះ។
៥. ក្នុងករណីដែលអ្នកស្នើសុំធ្លាប់ស្នាក់នៅតៃវ៉ាន់ រួចចេញពីព្រំដែន ហើយកែប្រែវីហ្សាឈប់នៅទៅជាស្នាក់នៅ បើសិនអ្នកស្នើសុំចេញពីព្រំដែនមិនហួសពី3ខែ មិនបាច់ប្រគល់លិខិតបញ្ជាក់កំណត់ហេតុបទឧក្រិដ្ឋកម្មក្នុងស្រុកដើមទេ។
(៥) លិខិតបញ្ជាក់ទីលំនៅសព្វថ្ងៃនេះ។
(៦)លិខិតបញ្ជាក់ពាក់ព័ន្ធនៃមូលហេតុស្នើសុំ៖ (ប្រការទី1 នៃមាត្រាទី23 ក្នុងច្បាប់នេះ)
១.អ្នកស្នើសុំតាមខទី1 ៖ បានបំពេញបែបបទលិខិតបញ្ជាក់ការចុះបញ្ជីអាពាហ៍ពិពាហ៍នៅការិយាល័យអត្រានុកូលដ្ឋានតៃវ៉ាន់
(ដូចជាច្បាប់ដើមនៃអត្តសញ្ញាណប័ណ្ណពលរដ្ឋ រាយឈ្មោះអត្រានុកូលដ្ឋាន ច្បាប់ចម្លងនៃសៀវភៅអត្រានុកូលដ្ឋាននៅតៃវ៉ាន់)(ត្រួតពិនិត្យរួចនឹងប្រគល់វិញ)
កំណត់សំគាល់ ៖ ការបំពេញបែបបទចុះបញ្ជីអាពាហ៍ពិពាហ៍ អាចយោងតាមវេបសាយនៃនាយកដ្ឋានអត្រានុកូលដ្ឋាននៃក្រសួងមហាផ្ទៃ ឬទាក់ទងការិយាល័យអត្រានុកូលដ្ឋានតាមតំបន់នានា។
២.អ្នកស្នើសុំតាមខទី2 ៖ 
(១) ច្បាប់ចម្លងនៃសៀវភៅអត្រានុកូលដ្ឋានទាំងមូលមានសុពលភាពក្នុង3ខែរបស់ញាតិសន្តានខ្សែផ្ទាល់ ឬប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស(ត្រួតពិនិត្យរួចនឹងប្រគល់វិញ)
(២) លិខិតបញ្ជាក់ទំនាក់ទំនងញាតិសន្តាន (ដូចជាសំបុត្រកំណើត ឬលិខិតបញ្ជាក់ការយកកូនមកចិញ្ចឹមដែលសម្រេចដោយតុលារការ)។
៣.អ្នកស្នើសុំតាមខទី3 ៖ (១)លិខិតបញ្ជាក់ជួលអ្នកឯកទេសបរទេសដែលពិនិត្យបញ្ជាក់ពីក្រសួងការងារ។(លិខិតបញ្ជាក់ជួលត្រូវតែមានសុពលភាពជួលហួសពី6ខែ)
(២)លិខិតបញ្ជាក់ធ្វើការរបស់បុគ្គលិកមានសុពលភាពក្នុង1ខែ។
(៣)តាមមាត្រាទី48ក្នុងច្បាប់ការងារនិងសេវាកម្ម អ្នកមិនបាច់ស្នើសុំប័ណ្ណអនុញ្ញាតធ្វើការពីក្រសួងការងារ អាចប្រគល់លិខិតអនុញ្ញាតពីអង្គការមានសមត្ថកិច្ចគ្រប់គ្រងអាជីវកម្មទៅបំពេញបែបបទ។
៤.អ្នកស្នើសុំតាមខទី4 ៖ 
(១)លិខិតពិនិត្យបញ្ជាក់ពីគណៈកម្មការត្រួតពិនិត្យវិនិយោគនៃក្រសួងសេដ្ឋកិច្ច(ចំនួនប្រាក់វិនិយោគត្រូវហួសពី20ម៉ឺនដុល្លារ
អាមេរិក)។
(២)រាយបញ្ជីឈ្មោះរបស់គណៈអភិបាល។
(៣) តារាងចុះបញ្ជីប្រការកែប្រែនៃក្រុមហ៊ុន។
៥.អ្នកស្នើសុំតាមខទី5 ៖ 
(១)លិខិតពិនិត្យបញ្ចាក់ពីអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃក្រសួងសេដ្ឋកិច្ច។
(២)លិខិតទទួលស្គាល់ពីក្រុមហ៊ុនបរទេស។
(២)តារាងចុះបញ្ជីបង្កើតសាខាក្រុមហ៊ុនបរទេស។
(៤)លិខិតបញ្ជាក់ចុះបញ្ជីក្រុមហ៊ុនធ្វើអាជីវកម្មទទួលកំរៃ។
បើសិនជាអ្នកដំណាងរបស់សាខាក្រុមហ៊ុនបរទេស ឬភ្នាក់ងារបណ្តឹងឬមិនមែនភ្នាក់ងារបណ្តឹង ហើយកាន់មុខតំណែងជានាយករបស់សាខាក្រុមហ៊ុន ក្រោយពីឯកសារដូចខាងលើនេះ ក៏ត្រូវប្រគល់លិខិតអនុញ្ញាតឲ្យធ្វើការដែលចេញប្រគល់ពីក្រសួងការងារ។
៦.អ្នកស្នើសុំតាមខទី6 ៖ ប្រគល់លិខិតពិនិត្យបញ្ជាក់របស់អង្គការមានសមត្ថកិច្ច។
(៧)ប្រាក់ធ្វើប័ណ្ណ ៖ អំពីប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស សុពលភាពមាន1ឆ្នាំ ត្រូវបង់ប្រាក់តៃវ៉ាន់ថ្មី1000យាន់។
ប៉ុន្តែអ្នកកាន់វីហ្សាឈប់នៅចូលព្រំដែន ត្រូវបន្ថែមបង់ប្រាក់តៃវ៉ាន់ថ្មី2,200យាន់។
(៨) លិខិតបញ្ជាក់ផ្សេងទៀត។
បួន. របៀបស្នើសុំ ៖
(១) ទៅស្ថានីយផ្តល់សេវានៅក្រុងក្រោមឱវាទ ខេត្ត ក្រុងតាមតំបន់ស្នាក់នៅ ដើម្បីស្នើសុំ។
(១) មិនអនុញ្ញាតស្នើសុំនៅស្ថានីយផ្តល់សេវាដែលមិនមែនតំបន់ស្នាក់នៅ ឬស្នើសុំម្តងហើយម្តងទៀត។
ប្រាំ. ប្រការពាក់ព័ន្ធ ៖
(១) អ្នកស្នើសុំតាមប្រការទី1 ខទី1 នៃមាត្រាទី23 ត្រូវដាក់ពាក្យស្នើសុំក្នុង30ថ្ងៃ មុនដល់សុពលភាពឈប់នៅ។
(២) អ្នកស្នើសុំតាមប្រការទី2ដល់ទី5 ខទី1 នៃមាត្រាទី23 ត្រូវដាក់ពាក្យស្នើសុំក្នុង15ថ្ងៃ មុនដល់សុពលភាពឈប់នៅ។
(៣)សុពលភាពនៃប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសគិតពីថ្ងៃពិនិត្យបញ្ជាក់។
(៤) ក្នុងករណីរៀបការជាមួយពលរដ្ឋមានអត្រានុកូលដ្ឋានតៃវ៉ាន់ អ្នកស្នើសុំស្នាក់នៅដោយពឹងផ្អែកញាតិសន្តាន ស្នើសុំតែប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសដែលមានសុពលភាព1 ឆ្នាំ ហើយសហព័ទ្ធត្រូវតែទៅស្នើសុំជាមួយគ្នា។
(៥) ពលរដ្ឋមានអត្រានុកូលដ្ឋាននៅតំបន់តៃវ៉ាន់ ហើយកាន់លិខិតឆ្លងដែនបរទេសចូលព្រំដែន បើចង់ស្នើសុំស្នាក់នៅ ត្រូវទៅការិយាល័យអត្រានុកូលដ្ឋានបំពេញបែបបទចុះបញ្ជីផ្លាស់ទីចេញសិន ទើបនាយកដ្ឋានអន្តោប្រវេសន៍អាចទទួលពាក្យស្នើសុំ។
អំពីការស្នើសុំខាងលើ ចំពោះបុរសជិតអាយុល្មម ឬបុរសមានអាយុល្មមដែលមានកាតព្វកិច្ចយោធា បើសិនមានករណីដូចខាងក្រោមនេះ
នាយកដ្ឋានអន្តោប្រវេសន៍អាមិនទទួលពាក្យស្នើសុំរបស់គេទេ ៖ 
១. គ្មានលិខិតបញ្ជាក់អត្តសញ្ញាណរបស់ជនអន្តោប្រវេសន៍ចិនសំរាប់ចូលកងទ័ព ឬលិខិតឆ្លងដែនតៃវ៉ាន់ដែលតភ្ជាប់វីហ្សាដែលមានអត្តសញ្ញាណជាជនអន្តោប្រវេសន៍។
២. ជនអន្តោប្រវេសន៍ប្រុសមានកាតព្វកិច្ចយោធាបានស្នាក់នៅតំបន់តៃវ៉ាន់ពេញ1ឆ្នាំ។
៣. ត្រូវបំពេញកាតព្វកិច្ចយោធាតាមច្បាប់ ហើយចេញពីព្រំដែនតាមពេលកំណត់។
(៦)មុនដល់ពេលកំណត់ឈប់នៅ បើសិនអ្នកស្នើសុំមិនអាចទទួលប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសបាន ចូរចេញពីព្រំដែនតាមពេលកំណត់។
(៧) ក្នុងដំណើរការស្នើសុំ បើសិនអ្នកស្នើសុំចេញពីព្រំដែន ករណីស្នើសុំនឹងបញ្ចប់ តំកល់សំណុំ(មិនបន្តដោះស្រាយ) បើសិនអ្នកស្នើសុំចូលព្រំដែនម្តងទៀត សមស្របករណីនានាក្នុងខទី1 មាត្រាទី23ក្នុងច្បាប់នេះ ត្រូវគោរពតាមកំណត់នៃសេចក្តីណែនាំអំពីការប្រគល់ឯកសារនេះ ស្នើសុំម្តងទៀត។
ត្រឡប់ទៅទំព័រដើម