ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

0902សេចក្តីណែនាំអំពីការប្រគល់ឯកសារសំរាប់ជនបរទេសស្នើសុំបំពេញបែបបទឬពន្យារពេល បន្ថែមចេញប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស ឬការប្រែប្រួលមូលហេតុស្នាក់នៅ

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Residency Section 2
  • ចុចមើល :1836
អង្គការរៀបចំ ៖ ស្ថានីយផ្តល់សេវានៅក្រុងក្រោមឱវាទ ខេត្តនិងក្រុងនៃនាយកដ្ឋានអន្តោប្រវេសន៍នៅតំបន់ស្នាក់នៅ
បែបបទស្នើសុំ ៖ សរសេរបំពេញតារាងស្នើសុំ1ច្បាប់។
មួយ. ច្បាប់យោង ៖
១. មាត្រាទី22 ទី23 ទី26 និងទី31 ក្នុងច្បាប់ស្តីពីការចេញចូលព្រំដែននិងអន្តោប្រវេសន៍ (ខាងក្រោមហៅកាត់ថា ច្បាប់នេះ)
២. មាត្រាទី5 ដល់ ទី10 ក្នុង ក្បួនខ្នាតស្តីពីជនបរទេសឈប់នៅ ស្នាក់នៅនិងតាំងលំនៅជាស្ថាពរ ។
ពីរ. អ្នកស្នើសុំ ៖
១.ជនបរទេសដែលកាន់វីហ្សាមានសុពលភាពឬលិខិតឆ្លងដែនឬប័ណ្ណទេសចណ៍មានសុពលភាពសំរាប់ចូលព្រំដែនដែលមិនបាច់វិស្សា នាយកដ្ឋានអន្តោប្រវេសន៍បានត្រួតពិនិត្យ ហើយអនុញ្ញាតឲ្យចូលព្រំដែន ហើយទទួលប័ណ្ណស្នាក់នៅ។
២. ក្រោយពីជនបរទេសកាន់វីស្សាស្នាក់នៅចូលព្រំដែន មូលហេតុស្នាក់នៅប្រែប្រួលជាពឹងផ្អែកញាតិសន្តាន រកការងារ ឬធ្វើ
វិនិយោគ។
បី. ប័ណ្ណត្រូវត្រួតពិនិត្យ ៖
១. ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស។
២. ត្រួតពិនិត្យលិខិតឆ្លងដែន ច្បាប់ដើមនៃវីហ្សាចូលព្រំដែន(អ្នកស្នើសុំប្រែប្រួលមូលហេតុស្នាក់នៅតាមខទី2 មាត្រាទី23ក្នុងច្បាប់នេះ មិនបាច់ត្រួតពិនិត្យវីហ្សាចូលព្រំដែនទេ)។
៣.តភ្ជាប់លិខិតបញ្ជាក់គោលដៅស្នាក់នៅ(ត្រួតពិនិត្យច្បាប់ដើម យកច្បាប់ចម្លង) ៖ 
(១)អ្នកពឹងផ្អែកញាតិសន្តាន (រួមបញ្ចូលអ្នកស្នើសុំកែប្រែមូលហេតុស្នាក់នៅតាមខទី2 មាត្រាទី23ក្នុងច្បាប់នេះ)លិខិតបញ្ជាក់ទំនាក់ទំនងញាតិសន្តាន(ដូចជាសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ រាយឈ្មោះអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណពលរដ្ឋ ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសជាដើម)
(២)អ្នករកការងារធ្វើ (រួមបញ្ចូលអ្នកស្នើសុំកែប្រែមូលហេតុស្នាក់នៅតាមខទី2 មាត្រាទី23ក្នុងច្បាប់នេះ)លិខិតបញ្ជាក់ចេញផ្សាយពីអង្គការមានសមត្ថកិច្ចគ្រប់គ្រងសហគ្រាសនិងលិខិតបញ្ជាក់ធ្វើការ។អ្នកធ្វើវិនិយោគ(រួមបញ្ចូលអ្នកស្នើសុំកែប្រែមូលហេតុស្នាក់នៅតាមខទី2 មាត្រាទី23ក្នុងច្បាប់នេះ)លិខិតបញ្ជាក់ចេញផ្សាយពីអង្គការមានសមត្ថកិច្ចគ្រប់គ្រងសហគ្រាសនិងតារាងចុះបញ្ជីរឿងប្រែប្រួលក្នុងក្រុមហ៊ុន និងលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងទៀត។
(៤)មកតៃវ៉ាន់បន្តរៀន ៖ប័ណ្ណនិស្សិត ឬលិខិតបញ្ជាក់រៀននៅសាលា(បើសិននិស្សិតអន្តោប្រវេសន៍ស្នើសុំជាលើកដំបូង ត្រូវផ្តល់សេចក្តីជូនដំណឹងស្តីពីចូលសាលារៀន)។
(៥)អ្នករៀនភាសាចិន ៖ប័ណ្ណនិស្សិត ឬលិខិតបញ្ជាក់រៀននៅសាលា លិខិតបញ្ជាក់វត្តមាន។
(៦)អ្នកផ្សព្វផ្សាយសាសនា៖
លិខិតបញ្ជាក់ក្រុមសាសនាបានចុះបញ្ជី ឬលិខិតអញ្ជើញឬលិខិតបញ្ជាក់ពាក់ព័ន្ធចេញផ្សាយដោយក្រុមសាសនានៅតៃវ៉ាន់។
(៧) ជនអន្តោប្រវេសន៍កូរ៉េខាងត្បូង ៖លិខិតបញ្ជាក់អត្តសញ្ញាណចេញដោយក្រសួងការបរទេ។ស។
៤. ផ្តល់រូបថត មុខចំពោះខាងមុខ មិនពាក់មួក ពាក់កណ្តាលខ្លួន 2 អ៊ីន(លើកដំបូង1សន្លឹក ផ្លាស់ប័ណ្ណ 1សន្លឹក ស្មើនឹងទំហំរូបថតនៃអត្តសញ្ញាណប័ណ្ណ)។
៥. អ្នកស្នើសុំបន្ថែមចេញក្នុងករណីបាត់ ត្រូវតភ្ជាប់នូវលិខិតប្រកាសបាត់ឬលិខិតបញ្ជាក់ប្តឹងប៉ូលីស។
៦. បង់ប្រាក់ប័ណ្ណ៖ សុពលភាព1ឆ្នាំត្រូវបង់ប្រាក់តៃវ៉ាន់ថ្មី1000យាន់ 2ឆ្នាំ2000យាន់ 3ឆ្នាំ3000យាន់ និស្សិតអន្តោប្រវេសន៍500យាន់ ក្នុងករណីបន្ថែមប្រគល់ត្រូវបង់500យាន់។
៧. លិខិតប្រគល់សិទ្ធិ ៖ ក្រៅពីអ្នកស្នើសុំជូនឯកសារដោយផ្ទាល់ ក៏អាចប្រគល់សិទ្ធិឲ្យគេជូនឯកសារ ក្នុងករណីនេះ ត្រូវតភ្ជាប់លិខិតប្រគល់សិទ្ធិ បើសិននៅបរទេស ហុងកុង ឬម៉ាកាវ លិខិតប្រគល់សិទ្ធិត្រូវទទួលការត្រួតពិនិត្យពីស្ថានទូតប្រចាំបរទេសរបស់តៃវ៉ាន់។
បួន. ចំនួនថ្ងៃត្រួតពិនិត្យនិងចេញប័ណ្ណ ៖ 10 ថ្ងៃ (យកបង្កាន់ដៃបង់ប្រាក់ទៅទទួលប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស)
ប្រាំ. ប្រការពាក់ព័ន្ធ ៖
១. ក្នុងករណីដែលសហព័ទ្ធបរទេសទៅស្នើសុំប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសជាលើកដំបូង ឬកែប្រែមូលហេតុស្នាក់នៅជាការពឹងផ្អែកញាតិសន្តានដោយសាររៀបការ ត្រូវតែទៅបំពេញបែបបទជាមួយនឹងសហព័ទ្ធពលរដ្ឋតៃវ៉ាន់ ហើយនឹងផ្តល់ចេញប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសដែលមានសុពលភាព1ឆ្នាំ។
២. ជនបរទេសដែលកាន់វីហ្សាស្នាក់នៅចូលព្រំដែន ត្រូវតែស្នើសុំប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស ក្នុង15ថ្ងៃក្រោយពីចូលព្រំដែន។
៣. ក្នុងករណីដែលជនបរទេសចាំបាច់បន្តស្នាក់នៅ ត្រូវតែស្នើសុំពន្យារពេលស្នាក់នៅក្នុង30ថ្ងៃមុនផុតពេលកំណត់ស្នាក់នៅ។
៤.ក្នុងអំឡុងពេលជនបរទេសស្នាក់នៅ បើសិនបានផ្លាស់ប្តូរទីលំនៅ ឬទីកន្លែងធ្វើការ ត្រូវតែចុះបញ្ជីកែប្រែក្នុង15ថ្ងៃកាលណាកើតរឿងទាំងនេះ។
៥.អ្នកស្នើសុំកែប្រែមូលហេតុស្នាក់នៅតាមខទី2 មាត្រាទី23ក្នុងច្បាប់នេះ ត្រូវតែស្នើសុំពន្យារពេលស្នាក់នៅក្នុង30ថ្ងៃមុនផុតពេលកំណត់ស្នាក់នៅ។
៦.បើសិនឯកសារធ្វើនៅបរទេស ត្រូវតែតភ្ជាប់ច្បាប់បកប្រែជាភាសាចិន ហើយត្រួតពិនិត្យនិងបញ្ជាក់ពីស្ថានទូតប្រចាំបរទេសនៃតៃវ៉ាន់ បើសិនស្ថានទូតតៃវ៉ាន់ត្រួតពិនិត្យតែឯកសារ មិនដែលត្រួតពិនិត្យច្បាប់បកប្រែជាភាសាចិន ត្រូវជូនច្បាប់បកប្រែជាភាសាចិនឲ្យសាលាតុលាការ(ឬសារការី)ធ្វើយថាភូត។
៧.តាមកំណត់នៃមាត្រាទី23ក្នុងច្បាប់នេះ សហព័ទ្ធត្រូវជាពលរដ្ឋតៃវ៉ាន់ដែលស្នាក់នៅតំបន់តៃវ៉ាន់ ហើយមានអត្រានុកូលដ្ឋានឬទទួលការអនុញ្ញាតឲ្យស្នាក់នៅសព្វថ្ងៃនេះ ឬលិខិតបញ្ជាក់ទំនាក់ទំនងញាតិសន្តានរបស់អ្នកស្នើសុំដែលជាជនបរទេសដែលត្រូវអនុញ្ញាតឲ្យស្នាក់នៅឬស្នាក់នៅជាស្ថាពរ ត្រូវជាលិខិតបញ្ជាក់ថាបំពេញបែបបទចុះបញ្ជីអាពាហ៍ពិពាហ៍នៅការិយាល័យ
អត្រានុកូលដ្ឋានតៃវ៉ាន់(ដូចជាច្បាប់ដើមអត្តសញ្ញាណប័ណ្ណ សៀវភៅអត្រានុកូលដ្ឋានជាដើម ត្រួតពិនិត្យរួចនឹងប្រគល់វិញ)។ អំពីការបំពេញបែបបទចុះបញ្ជីអាពាហ៍ពិពាហ៍ អាចយោងតាមវេបសាយនៃនាយកដ្ឋានអត្រានុកូលដ្ឋាននៃក្រសួងមហាផ្ទៃ ឬទាក់ទងការិយាល័យអត្រានុកូលដ្ឋានតាមតំបន់នានា។
៨.ចំពោះពលរដ្ឋមានអត្រានុកូលដ្ឋាននៅតំបន់តៃវ៉ាន់ កាន់លិខិតឆ្លងដែនបរទេសចូលព្រំដែន ស្នើសុំការស្នាក់នៅ ឬព្យារពេលស្នាក់នៅ ត្រូវទៅការិយាល័យអត្រានុកូលដ្ឋានបំពេញបែបបទការចុះបញ្ជីផ្លាស់ទីចេញសិន។
៩. មុនដល់ពេលកំណត់នៃការស្នាក់នៅ បើសិនអ្នកស្នាក់នៅមិនអាចទទួលប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេសជាថ្មីដោយសារការកែប្រែមូលហេតុស្នាក់នៅ ចូរចេញពីព្រំដែនតាមពេលកំណត់។
១០.តាមកំណត់នៃខទី2 មាត្រាទី23ក្នុងច្បាប់នេះ បើស្នើសុំកែប្រែមូលហេតុស្នាក់នៅ សំរាប់តែករណីនានាក្នុងខទី១(ដូចជាពឹងផ្អែកញាតិសន្តាន រកការងារ ធ្វើវិនិយោគជាដើម) ប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស បើចង់កែប្រែមូលហេតុស្នាក់នៅឯទៀត(ដូចជាចូលរៀន ផ្សព្វផ្សាយសាសនាជាដើម) ត្រូវតែទាក់ទងមន្ទីរកិច្ចការកុងស៊ុលក្រសួងការបរទេស ដើម្បីបំពេញបែបបទពាក់ព័ន្ធ ក្រោយពីទទួលវីហ្សាស្នាក់នៅពាក់ព័ន្ធរួច រួចស្នើសុំប័ណ្ណស្នាក់នៅសំរាប់ជនអន្តោប្រវេសន៍បរទេស។
១១. អ្នកចង់កែប្រែមូលហេតុស្នាក់នៅ ត្រូវបង់ប្រាក់ ប្រគល់ប័ណ្ណជាថ្មី ហើយកំណត់សុពលភាពស្នាក់នៅរបស់គេជាថ្មី។
១២.តាមកំណត់នៃខទី2 មាត្រាទី23ក្នុងច្បាប់នេះ បើសិនសហព័ទ្ធរបស់អ្នកស្នើសុំជាពលករបរទេសស្នាក់នៅតៃវ៉ាន់ មិនអនុញ្ញាតឲ្យកែប្រែមូលហេតុស្នាក់នៅទេ។
១៣. ជនបរទេសកាន់វីហ្សាស្នាក់នៅចូលព្រំដែនឬអ្នកទទួលវីហ្សាស្នាក់នៅក្នុងតៃវ៉ាន់ ត្រូវតែស្នើសុំប័ណ្ណស្នាក់នៅក្រោយពីចូលព្រំដែនឬក្នុង15ថ្ងៃក្រោយពីទទួលវីហ្សាស្នាក់នៅ បើសិនហួសពេលកំណត់ នឹងពិន័យប្រាក់តៃវ៉ាន់ថ្មី2,000-10,000យាន់ ក្នុងករណីជនបរទេសកែប្រែអាស័យដ្ឋានស្នាក់នៅឬទីកន្លែងធ្វើការ ត្រូវតែបំពេញបែបបទការកែប្រែឯកសារក្នុង15ថ្ងៃ អ្នកខុសច្បាប់នឹងពិន័យប្រាក់តៃវ៉ាន់ថ្មី2,000-10,000យាន់។
តារាងស្នើសុំ ៖ តារាងស្នើសុំករណីស្នាក់(ឈប់)នៅសំរាប់ជនបរទេស ចូរទាញយកឧបសម្ព័ន្ធ
ត្រឡប់ទៅទំព័រដើម