ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

សមិទ្ធផលរយៈពេល១០ឆ្នាំ របស់ IFI Network (Development Network for Immigrants) ពួតដៃគ្នាជាមួយនឹងប្រជាជនចំណូលថ្មី និងធនធានមនុស្សអន្តរជាតិ ដើម្បីរួមគ្នាកសាងអនាគត

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Counseling Section
  • ចុចមើល :16
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-10-13
នៅថ្ងៃនេះ (ទី៣) នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃតៃវ៉ាន់បានប្រារព្ធធ្វើកម្មវិធី “ពង្រឹងសមត្ថភាពរួមគ្នា ១០ឆ្នាំគ្មានដែនកំណត់” នៅ GIS Renhang Convention Center ជាន់ទី៥។ ចាប់តាំងពី IFI Network (Development Network for Immigrants) បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ មកបានធ្វើសមាហរណកម្មពត៌មានពាក់ព័ន្ធនឹងប្រជាជនចំណូលថ្មីពីសំណាក់រដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលតាមមូលដ្ឋានជាបន្តបន្ទាប់ ផ្តល់ជូនសេវាកម្មនូវភាសាចំនួន ៧ ដូចជា ភាសាចិន ភាសាអង់គ្លេស ភាសាវៀតណាម ភាសាឥណ្ឌូនេស៊ី ភាសាថៃ ភាសាខ្មែរ និងភាសាភូមា ខ្លឹមសារគ្របដណ្តប់លើពត៌មាននានា ដូចជា ជីវិតរស់នៅប្រចាំថ្ងៃ ការអប់រំ ការប្រកបការងារជាដើម ព្រមទាំងបានបង្កើតគណនី LINE ផ្លូវការផងដែរ នាពេលបច្ចុប្បន្ន ចំនួននៃការចូលមើលជាសរុបនៅលើគេហទំព័រគ្រប់ភាសាទាំងអស់មានចំនួនលើសពី ២០ លានដង វាបានក្លាយទៅជាបណ្តាញដ៏សំខាន់មួយសម្រាប់ប្រជាជនចំណូលថ្មីក្នុងការទទួលបានពត៌មានពីរដ្ឋាភិបាល។

ការផ្សព្វផ្សាយដ៏សម្បូរបែបទាំងតាមប្រព័ន្ធអ៊ីនធើណេតទាំងដោយផ្ទាល់ ខ្លឹមសារនៃការផ្តល់សេវាកម្មបានពង្រីកបន្ថែមជាបន្តបន្ទាប់

IFI Network (Development Network for Immigrants) ចាប់ផ្តើមចេញពីការធ្វើសមាហរណកម្មពត៌មាន និងវិវត្តន៍ទៅជាការរួមបញ្ចូលនូវពត៌មានជាច្រើនភាសា ធនធានសម្រាប់បណ្តុះបណ្តាលសមត្ថភាព និងកម្មវិធីផ្លាស់ប្តូរមតិយោបល់ដ៏សម្បូរបែបជាបន្តបន្ទាប់ ចូលរួមគាំទ្រប្រជាជនចំណូលថ្មីក្នុងការស្វែងយល់និងសម្របទៅនឹងជីវិតរស់នៅតៃវ៉ាន់ និងពង្រឹងសមត្ថភាព ពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារ។ ស្របពេលជាមួយគ្នានេះដែរ តាមរយៈកម្មវិធីនៅតាមប្រព័ន្ធអ៊ីនធើណេត និងដោយផ្ទាល់ បម្លែងខ្លឹមសារនៃគោលនយោបាយទៅជាឯកសារផ្សព្វផ្សាយ ដែលងាយស្រួលយល់និងអនុវត្តន៍ប្រើប្រាស់។ នាប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើកម្មវិធី “បដិសេធក្នុងការធ្វើជាឧបករណ៍សម្រាប់អំពើឆបោក” ឃោសនាផ្សព្វផ្សាយអំពីការស្វែងយល់ពីអំពើឆបោកនៅលើប្រព័ន្ធអ៊ីនធើណេត ជាជំនួយដល់ប្រជាជនចំណូលថ្មីអោយស្គាល់ពីវិធីសាស្រ្តបោកប្រាស់ដែលឧស្សាហ៍ជួបប្រទះក៏ដូចជាវិធីការពារខ្លួន ហើយក៏បានសហការជាមួយនឹងក្រុមប្រជាជនចំណូលថ្មីប្រារព្ធធ្វើកម្មវិធី “ចូលរួមលេងជាមួយគ្នានូវសិល្បៈនៃការបោះពុម្ពលើផ្ទាំងស្រ្គីន (Screen Printing)” ដែលជាកម្មវិធីដែលចូលរួមដោយផ្ទាល់ ដោយរួមបញ្ចូលនូវបទពិសោធន៍សិល្បៈជាមួយនឹងការផ្លាស់ប្តូរវប្បធម៌ដ៏ចម្រុះបែប។

ពង្រីកវិសាលភាពនៃការផ្តល់សេវាកម្ម ដោយរួមបញ្ចូលនូវពត៌មាននៃនិស្សិតដែលមានខ្សែស្រឡាយចិនក៏ដូចជានិស្សិតបរទេស និងធនធានមនុស្សអន្តរជាតិ

យោងទៅតាមការជម្រុញលើកកម្ពស់នូវគោលនយោបាយទាក់ទាញ និងរក្សាទុកធនធានមនុស្សរបស់តៃវ៉ាន់ ការផ្តល់សេវាកម្មនៃគេហទំព័របានពង្រីកវិសាលភាពទៅដល់និស្សិតដែលមានខ្សែស្រឡាយចិនក៏ដូចជានិស្សិតបរទេស និងធនធានមនុស្សអន្តរជាតិជាបន្តបន្ទាប់។ នៅក្នុងកម្មវិធីថ្ងៃនេះផងដែរក៏បានអញ្ជើញខាងក្រសួងជាពិសេស ដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ (National Development Council) និងនាយកដ្ឋានអភិវឌ្ឍន៍កម្លាំងពលកម្ម (Workforce Development Agency) នៃក្រសួងការងារ ដើម្បីធ្វើការពន្យល់ណែនាំ និងពិភាក្សាផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងប្រធានបទ ដូចជា គោលនយោបាយទាក់ទាញ និងរក្សាទុកធនធានមនុស្សរបស់តៃវ៉ាន់ ការបន្តការរស់នៅ និងធ្វើការនៅតៃវ៉ាន់របស់និស្សិតដែលមានខ្សែស្រឡាយចិនក៏ដូចជានិស្សិតបរទេស និងគម្រោងផែនការនៃការទទួលស្គាល់ចម្រុះបែបក្នុងការស្នើសុំការស្នាក់នៅជាអចិន្ត្រៃយ៍នៅតៃវ៉ាន់ ជាជំនួយដល់និស្សិតដែលមានខ្សែស្រឡាយចិនក៏ដូចជានិស្សិតបរទេសក្នុងការក្តោបក្តាប់ស្វែងយល់ពីពត៌មានដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍នៅតៃវ៉ាន់។

នាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញថា នាថ្ងៃអនាគត IFI Network (Development Network for Immigrants) នឹងបន្តធ្វើសមាហរណកម្មពត៌មានរវាងអន្តរក្រសួង និងរដ្ឋាភិបាលតាមមូលដ្ឋាន ពង្រឹងការផ្តល់សេវាកម្មពហុភាសា ជួយដល់ប្រជាជនចំណូលថ្មីក៏ដូចជាធនធានមនុស្សអន្តរជាតិក្នុងការទទួលបាននូវពត៌មានដែលចាំបាច់នៅតៃវ៉ាន់ ពង្រឹងសមត្ថភាពដើម្បីអភិវឌ្ឍន៍ ព្រមទាំងចូលរួមជាមួយនឹងសង្គមតៃវ៉ាន់ រួមគ្នាកសាងកម្លាំងសង្គមមួយ ដែលប្រក 
ត្រឡប់ទៅទំព័រដើម