ក្រសួងមហាផ្ទៃគាំទ្រប្រជាជនចំណូលថ្មីក្នុងការកសាងក្តីស្រម៉ៃ ក្រុមចំនួន ៤៩ ប
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Immigration Counseling Section
- ចុចមើល :17
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-09-29
ក្រុមដែលបានឈ្នះរង្វាន់លើកនេះមានមកពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ម៉ាល់ឌីវ បង់ក្លាដែស ជប៉ុន ថៃ កម្ពុជា ម៉ាឡេស៊ី ព្រីតថេន សិង្ហបុរី នេប៉ាល់ ឥណ្ឌាជាដើម និងតំបន់ចិនដីគោក និងហុងកុង។ នៅពីក្រោយក្តីស្រម៉ៃនីមួយៗសុទ្ធតែមានរឿងរ៉ាវនៃជីវិតរស់នៅក៏ដូចជាការខិតខំប្រឹងប្រែងចាក់ឬសគល់នៅតៃវ៉ាន់។ មានក្រុមខ្លះបានយកវប្បធម៌នៃផ្សាររាត្រីរួមបញ្ចូលជាមួយនឹងហ្គេមក្តារ (Board game) ហើយក៏មានអ្នកខ្លះក៏បានចែករំលែកពីមុខម្ហូបស្រុកកំណើតតាមរយៈរថយន្តលក់ចំណីអាហារចល័តផងដែរ នៅមានក្រុមខ្លះទៀតប្រើប្រាស់បច្ចេកវិទ្យា VR ដាក់បង្ហាញនូវកន្លែងទេសចរណ៍របស់ប្រទេសសិង្ហបុរី ញាំងអោយការផ្លាស់ប្តូរវប្បធម៌មានទម្រង់នៃការដាក់បង្ហាញកាន់តែសម្បូរបែប។
Liu, Miao-jing មកពីទីក្រុងកុលកាតាប្រទេសឥណ្ឌា (Kolkata, India) ជាមួយនឹងកូនៗរបស់គាត់ Liu, Zhang-yong និង Liu, Huan-ni បានយក “ការមិនបង្កើតសម្រាមកាន់តែច្រើនសម្រាប់ភពផែនដី” ធ្វើជាគោលគំនិត ដោយបានយកគ្រឿងសង្ហារិមដែលគេបោះចោល និងសម្ភារៈសំណង់ចាស់ៗមកកែច្នៃឡើងវិញទៅជាគ្រឿងសង្ហារិម ព្រមទាំងបានប្រើប្រាស់ដីឥដ្ឋដែលគេបោះចោលធ្វើទៅជាឡដុតដីឥដ្ឋបែបប្រពៃណីឥណ្ឌា (Tandoor) ដែលជាការអនុវត្តន៍ជាក់ស្តែងនៃការការពារបរិស្ថានដោយនិរន្តរភាពនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ Shoko Igatani និង Chen, Li មកពីប្រទេសជប៉ុន និងតំបន់ចិនដីគោកបានផ្សព្វផ្សាយពីតន្ត្រីដោយប្រើប្រាស់ខ្លុយនិងព្យាណូ និងបានបរិច្ចាគមួយផ្នែកនៃប្រាក់ចំណេញជូនទៅកាន់ក្រុមប្រជាជនចំណូលថ្មីហើយថែមទាំងបានចូលទៅកាន់បរិវេណសាលាបឋមសិក្សា ដើម្បីណែនាំសិស្សានុសិស្សអោយបានស្គាល់ពីតន្ត្រីផងដែរ ដោយបានប្រែក្លាយទំនុកភ្លេងនៅលើឆាកទៅជាសកម្មភាពជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ជូនទៅកាន់សង្គមវិញ។
ប្តីប្រពន្ធ Ye, Zhao-zhen និង Jiang, Wei-yin ដែលជាប្រជាជនចំណូលថ្មីមកពីហុងកុងបានកាន់កាមេរ៉ាដោយផ្ទាល់ដៃ និងធ្វើដំណើរទៅកាន់ Kitmen, Penghu និងTaitung ដើម្បីថតពី “ជនជាតិហុងកុងដែលរស់នៅតៃវ៉ាន់” នៅតាមកោះដាច់ស្រយាល និងតំបន់ជនបទដាច់ស្រយាល បង្ហាញអំពីដំណើរនៃពហុវប្បធម៌ក្នុងការចាក់ឬសគល់នៅតៃវ៉ាន់។
ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា “Dream-Building Program for New Immigrants and Their Children” នឹងបន្តផ្តល់ជូនវេទិកាសម្រាប់ប្រជាជនចំណូលថ្មីក្នុងការសម្រេចនូវក្តីស្រម៉ៃ ផ្តល់ជំនួយក្នុងការអនុវត្តន៍ចំណុចខ្លាំងរបស់ខ្លួន និងប្រែក្លាយគំនិតច្នៃប្រឌិតទៅជាសកម្មភាពជាក់ស្តែង។ វីដេអូកំណត់ត្រានៃការសម្រេចក្តីស្រម៉ៃរបស់អ្នកឈ្នះរង្វាន់លើកនេះបានបង្ហោះ (Upload) ចូល “តំបន់វីដេអូ” របស់គេហទំព័រពត៌មានសកលលោករបស់នាយកដ្ឋានអន្តោប្រវេសន៍ (https://www.immigration.gov.tw/5385/7353/51883/85234/) និង “តំបន់វីដេអូ” របស់ Development Network for Immigrants (https://ifi.immigration.gov.tw/wSite/lp?ctNode=37999&xq_xCat=20&mp=1) សូមស្វាគមន៍សាធារណជនធ្វើការទស្សនាតាមប្រព័ន្ធអ៊ីនធើណេត និងចូលរួមមើលពីក្តី
