【ជំពូកចុងក្រោយនៃគម្រោងសង្កេតមើលចក្រវាល!បន្សល់ទុកនូវកំណត់ត្រាសង្កេតរបស់អ្នក!】
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Information Planning Section
- ចុចមើល :30
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-10-08
【ជំពូកចុងក្រោយនៃគម្រោងសង្កេតមើលចក្រវាល!បន្សល់ទុកនូវកំណត់ត្រាសង្កេតរបស់អ្នក!】ធ្វើដំណើររហូតមកដល់ចំណតចុងក្រោយបង្អស់ពួកយើងបានបញ្ចប់នូវការផ្សងព្រេងស្វែងយល់និងសង្កេតជាមួយគ្នាជាច្រើនលើកមកហើយ។
ពេលនេះ ដំណើរបានឈានចូលមកដល់ទីបញ្ចប់ហើយ សូមអញ្ជើញអ្នកក្រឡេកត្រឡប់មើលពីដំណើរនៃការសិក្សាមួយនេះ ចែករំលែកអំពីគំនិត និងអារម្មណ៍របស់អ្នក។
បំពេញសំណួរស្ទង់មតិមួយចុងក្រោយ បន្សល់ទុកនូវមតិយោបល់ដ៏មានតម្លៃរបស់អ្នក
មតិយោបល់នីមួយៗនឹងក្លាយទៅជាទិន្នន័យនៃការសង្កេតដ៏សំខាន់សម្រាប់
「គម្រោងសង្កេតមើលចក្រវាល」
បន្សល់ទុកនូវកំណត់ត្រាដ៏ពេញលេញសម្រាប់ដំណើរផ្សងព្រេងមួយនេះ គូសវាសចំណុចបញ្ចប់ដោយភាពល្អឥតខ្ចោះ!
បំពេញសំណួរស្ទង់មតិឥឡូវនេះបន្សល់ទុកនូវទិន្នន័យនៃការសង្កេតមួយចុងក្រោយរបអ្នក!
【ជំហ៊ាននៃកម្មវិធី】
១. ចុចលើដំណភ្ជាប់(Link)នេះដើម្បីចូលទៅកាន់ទំព័រ (Web page)នៃកម្មវិធី↓
ទំព័រ(Web page)នៃកម្មវិធី៖ https://feversocial.com/46526/40502
២. ចូលទៅបំពេញសំណួរស្ទង់មតិនៅលើទំព័រ(Web page)នៃកម្មវិធី
៣. ក្រោយពេលបំពេញសំណួរស្ទង់មតិរួចរាល់នឹងអាចមានសិទ្ធិចូលរួមការចាប់រង្វាន់បាន!
**សូមបំពេញពត៌មានផ្ទាល់ខ្លួនអោយបានត្រឹមត្រូវ ជៀសវាងការខកខានក្នុងការឈ្នះរង្វាន់ធំ!**
【រង្វាន់】
រង្វាន់ធំ→ម៉ាស៊ីនឆុងកាហ្វេ *1
រង្វាន់ទី២→កង្ហារ(Air Circulation Fan)*3
រង្វាន់ទី៣→ខ្ទះសម្រាប់ចៀនស៊ុតរមូរបែបជប៊ុន(Tamagoyaki Pan)*2
រង្វាន់ទី៤→កាបូបស្ពាយក្រោយ *5
រង្វាន់បន្ថែម →ម៉ាស៊ីនម៉ាស្សាជើង*1
រង្វាន់បន្ថែម →ម៉ាស៊ីនជម្រុះរោមសម្លៀកបំពាក់ (Lint Remover)*1
រង្វាន់បន្ថែម →នាឡិកាឌីជីថលរាងការ៉េ (Square Digital Watch)*1
【វគ្គសិក្សានៅលើប្រព័ន្ធអនឡាញ (Online)ដែលគ្មានឧបសគ្គ】
សូមស្វាគមន៍ក្នុងការឆ្ពោះទៅកាន់កញ្ចប់ពត៌មានសង្ខេបនៅលើគេហទំព័រផ្លូវការនៃគម្រោង ដើម្បីស្វែងយល់ពីពត៌មាននៃវគ្គសិក្សាកាន់តែច្រើន។
ស្វែងរកពីវគ្គសិក្សាឌីជីថល(Digital)ដែលសាកសមជាមួយនឹងខ្លួនឯង រៀនជាមួយគ្នានៅលើប្រព័ន្ធអនឡាញ (Online)ដោយភាពងាយស្រួល!
【ដំណភ្ជាប់ (Link)ទៅកាន់កញ្ចប់ពត៌មានសង្ខេប】
វគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃសម្រាប់ប្រជាជនចំណូលថ្មីនិងកញ្ចប់ពត៌មានដ៏សង្ខេបសម្រាប់ការខ្ចីប្រើប្រាស់កុំព្យូទ័រយួរដៃ(Laptop)និងថេបប្លេត (Tablet)
https://nit.immigration.gov.tw/Publish/Details/c0e72a80-a1f5-463d-b3e6-2bce462cf53b
【ចំណុចកំណត់ចំណាំ】
អ្នកចូលរួមមួយរូបៗមានឱកាសចាប់រង្វាន់ និងឈ្នះរង្វាន់តែម្តងគត់
ពេលវេលានៃកម្មវិធី៖ ថ្ងៃទី៥ ខែតុលា ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦
▲នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃរក្សាសិទ្ធិបកស្រាយចុងក្រោយនៅក្នុងកម្មវិធីនេះ។
▲កម្មវិធីនេះតម្រូវអោយសាម៉ីជនចូលរួមដោយផ្ទាល់ មិនអាចអោយអ្នកផ្សេងចូលរួមជំនួស លួចប្រើប្រាស់ពត៌មានអ្នកដទៃ ឬចូលរួមដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រណាមួយនោះទេ។
▲ប្រសិនបើមានទង្វើណាមួយរំលោភលើភាពយុត្តិធម៌នៃកម្មវិធីកើតមានឡើង អ្នករៀបចំកម្មវិធីមានសិទ្ធិលុបចោលនូវសិទ្ធិក្នុងការចាប់រង្វាន់ ឬឈ្នះរង្វាន់។
▲កម្មវិធីនេះផ្ញើររង្វាន់ជាក់ស្តែង(physical gift)ទៅកាន់ត្រឹមតំបន់នៅតៃវ៉ាន់ Penghu, Kinmen, Matsu តែប៉ុណ្ណោះ។
▲ប្រសិនបើអ្នកចូលរួមមានបញ្ចេញមតិជាពាក្យជេរប្រមាថ អវិជ្ជមាន ឬបរិហារកេរ្តិ៍ដោយចេតនានឹងត្រូវបានលុបចោលសិទ្ធិក្នុងការចាប់រង្វាន់។
