“ថាមពលអនាគតនៃប្រជាជនចំណូលថ្មី៖ AI និងការស្វែងយល់ពីអាជីពការងារ”ជាកម្មវិធីច្នៃប្រឌិតដោយឥតគិតថ្លៃសម្រាប់ប្រជាជនចំណូលថ្មី ចូលរួមស្វែងយល់ និងអភិវឌ្ឍន៍ជំនាញ AI ថ្មីៗទាំងអស់គ្នា!
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Information Planning Section
- ចុចមើល :47
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-09-03
សូមអញ្ជើញលោកអ្នកដោយក្តីគោរពរាប់អានក្នុងការចូលរួមកម្មវិធីច្នៃប្រឌិត “ថាមពលអនាគតនៃប្រជាជនចំណូលថ្មី៖ AI និងការស្វែងយល់ពីអាជីពការងារ” របស់ “គម្រោងពង្រឹងសមត្ថភាពប្រើប្រាស់ផ្នែកឌីជីថលរបស់ប្រជាជនចំណូលថ្មី”ដែលធ្វើឡើងដោយនាយកដ្ឋានអន្តោប្រវេសន៍។ លោកអ្នកអាចស្វែងយល់អំពីការប្រើប្រាស់ AI នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃជាមួយយើងទាំងអស់គ្នាបានយ៉ាងងាយស្រួល ព្រមទាំងស្វែងរកឃើញអំពីទិសដៅនៃអាជីពការងាររបស់ខ្លួនក៏ដូចជាធនធានសិក្សាបែបឌីជីថលដោយឥតគិតថ្លៃ!នៅក្នុងកម្មវិធីនេះ នាយកផ្នែកទីផ្សារ Yu-Jun Lin នៃក្រុមហ៊ុន Ubiik Inc. នឹងលើកឧទាហរណ៍ជាក់ស្តែងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីណែនាំ និងពន្យល់ប្រាប់លោកអ្នកអំពីរបៀបប្រើប្រាស់ AI និងរបៀបប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព។ បន្ទាប់មកទៀតគឺជាសិក្ខាសិលាអាជីពការងាររបស់អ្នកគ្រូ Mei-Chun Chen ជំនាញ General Education នៃ National Taipei University of Technology និយាយអំពី “ហោះឆ្ពោះទៅកាន់ផ្ទៃមេឃតូចរបស់ខ្ញុំ” ដើម្បីណែនាំលោកអ្នកត្រួតពិនិត្យអំពីចំណុចខ្លាំងក៏ដូចជាគុណសម្បត្តិផ្ទាល់ខ្លួនរបស់លោកអ្នក ពិចារណាអំពីទិសដៅនាថ្ងៃអនាគត!
កម្មវិធីលើកនេះគឺមិនគិតថ្លៃទាំងស្រុង មិនត្រឹមតែអាចសិក្សាអំពីគន្លឹះជាក់ស្តែងនៃជំនាញ AI ក៏ដូចជាវិធីសាស្រ្តរៀបចំផែនការអាជីពការងារនោះទេ និងមានឱកាសនាំយករង្វាន់ត្រឡប់ទៅផ្ទះវិញថែមទៀតផង។ កម្មវិធីដ៏ល្អបែបនេះ អ្នកមិនអាចដឹងតែម្នាក់ឯងបាននោះទេ! ប្រញ៉ាប់អញ្ជើញបងប្អូនញាតិមិត្តមកចុះឈ្មោះទាំងអស់គ្នាឥឡូវនេះ!
【ពត៌មានកម្មវិធី】
អ្នកអាចចូលរួមបាន៖ ប្រជាជនចំណូលថ្មី និងកូនៗ
កាលបរិច្ឆេទកម្មវិធី៖ ម៉ោង ១៣:៣០ ថ្ងៃទី១២ (ថ្ងៃសៅរ៍) ខែកញ្ញា ឆ្នាំ២០២៦
ទីតាំងកម្មវិធី៖ ផ្ទះលេខ ៣៣២ ជាន់ទី៤ ផ្លូវ Songjiang ខណ្ឌ Zhongshan ក្រុងតៃប៉ិ (ហាងកាហ្វេ Mr. Brown សាខា Songjiang)
【របៀបវារៈកម្មវិធី】
១៣:៣០ ការចុះឈ្មោះមកដល់នៃប្រជាជនចំណូលថ្មី
១៤:០០ កម្មវិធីចាប់ផ្តើមជាផ្លូវការ
១៤:០៥ អ្នកតំណាងនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងសុន្ទរកថា
១៤:១៥ សេចក្តីណែនាំអំពីគម្រោងផែនការ
១៤:៣០ សិក្ខាសិលាអំពី AI៖ ស្វែងយល់អំពី AI
១៥:៣០ សិក្ខាសិលាអាជីពការងារ៖ ហោះឆ្ពោះទៅកាន់ផ្ទៃមេឃតូចរបស់ខ្ញុំ
១៦:៣០ សំណួរស្ទង់មតិ ចាប់រង្វាន់ និងថតរូបជុំគ្នា
【ពត៌មានសម្រាប់ការចុះឈ្មោះ】
ប្រសិនបើមានចម្ងល់ណាមួយ សូមទាក់ទងមកកាន់ទំនាក់ទំនងដូចខាងក្រោម
ខ្សែទូរស័ព្ទសម្រាប់ចុះឈ្មោះ និងបម្រើសេវាកម្ម៖ 02-8712-3009#331、330、0905-175-200
ខ្សែបម្រើសេវាកម្មអតិថិជនអនឡាញនៅលើកម្មវិធី LINE ៖ esico8712
រយៈពេលសម្រាប់ចុះឈ្មោះ៖ ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៨ ខែកញ្ញា (ចំនួនមានកំណត់ និងបិទការចុះឈ្មោះនៅពេលគ្រប់ចំនួនកំណត់)
▲ ក្រោយពេលចុះឈ្មោះរួចនឹងមានសេចក្តីជូនដំណឹងបញ្ជាក់តាមរយៈសារ ឬការតេទូរស័ព្ទ ការចុះឈ្មោះត្រូវបានចាត់ទុកថាជោគជ័យនៅពេលទទួលបានសេចក្តីជូនដំណឹង។
