ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

【បន្ទាយសុវត្ថិភាព! បានចាប់ផ្តើមហើយ】 e-Bao បានចាប់ដំណើរការយន្តការការពារសុវត្ថិភាព សូមអញ្ជើញអ្នកទាំងអស់គ្នាចូលជួរចូលរួមការពារជាមួយគ្នា!

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Information Planning Section
  • ចុចមើល :41
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-09-03
【បន្ទាយសុវត្ថិភាព! បានចាប់ផ្តើមហើយ】 e-Bao បានចាប់ដំណើរការយន្តការការពារសុវត្ថិភាព សូមអញ្ជើញអ្នកទាំងអស់គ្នាចូលជួរចូលរួមការពារជាមួយគ្នា! តាមរយៈការធ្វើតេស្តសាកល្បងបើកត្រឡប់កាត (Card-Flipping Challenge) ស្វែងយល់អំពីចំណេះដឹងទូទៅនៃសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cybersecurity) ក៏ដូចជាផ្នត់គំនិតនៃការការពារ ពង្រឹងសមត្ថភាពការពារផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cybersecurity) របស់អ្នក។
ដោយចាប់ផ្តើមចេញពីស្ថានភាពប្រើប្រាស់ប្រចាំថ្ងៃ វាយបំបែកអន្ទាក់នៃសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cybersecurity) ដែលឧស្សាហ៍ជួបប្រទះ សិក្សាអំពីវិធីសាស្រ្តការពារដែលសាមញ្ញ និងមានប្រសិទ្ធិភាព។
ចូលរួមធ្វើ
តេស្តសាកល្បងទាំងអស់គ្នាជាមួយ e-Bao ឥឡូវនេះ កសាងបន្ទាយសុវត្ថិភាពដែលកាន់តែប្រកបដោយសុវត្ថិភាព និងភាពស្ងប់សុខ!

【ជំហ៊ាននៃកម្មវិធី】
១. ចុចលើដំណភ្ជាប់ (Link) នេះដើម្បីចូលទៅកាន់ទំព័រ (Web page) នៃកម្មវិធី
ទំព័រ (Web page) នៃកម្មវិធី៖ https://feversocial.com/46526/39709
២. ចូលទៅធ្វើតេស្តសាកល្បងបើកត្រឡប់កាត សាមញ្ញៗនៅលើទំព័រ (Web page) នៃកម្មវិធី
៣. ក្រោយពេលធ្វើតេស្តសាកល្បងបើកត្រឡប់កាត រួចរាល់នឹងអាចចូលរួមការចាប់រង្វាន់បាន!

**សូមបំពេញពត៌មានផ្ទាល់ខ្លួនអោយបានត្រឹមត្រូវ ជៀសវាងការខកខានក្នុងការឈ្នះរង្វាន់ធំ! **

【រង្វាន់】
រង្វាន់ធំ→ម៉ាស៊ីនម៉ាស្សាជើង *1
រង្វាន់ទី២→ជញ្ជីងវាស់ជាតិខ្លាញ់រាងកាយឆ្លាតវៃ (Smart Body Fat Scale)*2
រង្វាន់ទី៣→ម៉ាស៊ីនជម្រុះរោមសម្លៀកបំពាក់ (Lint Remover) *3
រង្វាន់ទី៤→ នាឡិកាឌីជីថលរាងការ៉េ (Square Digital Watch) *3

【បន្ទាយសុវត្ថិភាព! បានចាប់ផ្តើមហើយ】
ក្រោយពេលបញ្ចប់ការធ្វើតេស្តសាកល្បងបើកត្រឡប់កាត (Card-Flipping Challenge)
សូមស្វាគមន៍ក្នុងការឆ្ពោះទៅកាន់កញ្ចប់ពត៌មានសង្ខេបនៅលើគេហទំព័រផ្លូវការនៃគម្រោង ដើម្បីស្វែងយល់អំពីពត៌មាននៃវគ្គសិក្សាកាន់តែច្រើន
ស្វែងយល់អំពីចំណេះដឹងទូទៅនៃសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cybersecurity)
កសាងបន្ទាយសុវត្ថិភាពទាំងអស់គ្នា!

【ដំណភ្ជាប់ (Link) ទៅកាន់កញ្ចប់ពត៌មានសង្ខេប】
វគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃសម្រាប់ប្រជាជនចំណូលថ្មី និងកញ្ចប់ពត៌មានដ៏សង្ខេបសម្រាប់ការខ្ចីប្រើប្រាស់កុំព្យូទ័រយួរដៃ (Laptop) និងថេបប្លេត (Tablet) https://nit.immigration.gov.tw/Publish/Details/c0e72a80-a1f5-463d-b3e6-2bce462cf53b

【ចំណុចកំណត់ចំណាំ】
អ្នកចូលរួមមួយរូបៗមានឱកាសចាប់រង្វាន់ និងឈ្នះរង្វាន់តែម្តងគត់
ពេលវេលានៃកម្មវិធី៖ ថ្ងៃទី៧ ខែកញ្ញា ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

▲នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃរក្សាសិទ្ធិបកស្រាយចុងក្រោយនៅក្នុងកម្មវិធីនេះ។
▲កម្មវិធីនេះតម្រូវអោយសាម៉ីជនចូលរួមដោយផ្ទាល់ មិនអាចអោយអ្នកផ្សេងចូលរួមជំនួស លួចប្រើប្រាស់ពត៌មានអ្នកដទៃ ឬចូលរួមដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រណាមួយនោះទេ។
▲ប្រសិនបើមានទង្វើណាមួយរំលោភលើភាពយុត្តិធម៌នៃកម្មវិធីកើតមានឡើង អ្នករៀបចំកម្មវិធីមានសិទ្ធិលុបចោលនូវសិទ្ធិក្នុងការចាប់រង្វាន់ ឬឈ្នះរង្វាន់។
▲កម្មវិធីនេះផ្ញើររង្វាន់ជាក់ស្តែង (physical gift) ទៅកាន់ត្រឹមតំបន់នៅតៃវ៉ាន់ Penghu, Kinmen, Matsu តែប៉ុណ្ណោះ។
▲ប្រសិនបើអ្នកចូលរួមមានបញ្ចេញមតិជាពាក្យជេរប្រមាថអវិជ្ជមាន ឬបរិហារកេរ្តិ៍ដោយចេតនានឹងត្រូវបានលុបចោលសិទ្ធិក្នុងការចាប់រង្វាន់។
ត្រឡប់ទៅទំព័រដើម