បណ្តាញសម្រាប់បញ្ជូនពត៌មានពីចម្ងាយបានចាប់ដំណើរការហើយ! បញ្ចប់ការតភ្ជាប់ រង្វាន់ដ៏អស្ចារ្យកំពុងរង់ចាំអ្នក!
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Information Planning Section
- ចុចមើល :43
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-08-06
【បណ្តាញសម្រាប់បញ្ជូនពត៌មានពីចម្ងាយបានចាប់ដំណើរការហើយ! បញ្ចប់ការតភ្ជាប់ រង្វាន់ដ៏អស្ចារ្យកំពុងរង់ចាំអ្នក! 】បណ្តាញបានតភ្ជាប់ដោយជោគជ័យ! ចុចតែមួយប៊ូតុងដើម្បីចាប់ផ្តើមប្រើប្រាស់បណ្តាញសម្រាប់បញ្ជូនពត៌មានពីចម្ងាយ ស្វែងយល់ពីភារកិច្ចសិក្សានៅលើប្រព័ន្ធអនឡាញ (Online)។
ប្រញ៉ាប់មកចាប់ផ្តើមប្រើប្រាស់បណ្តាញសម្រាប់បញ្ជូនពត៌មានពីចម្ងាយ ទទួលយកនូវភារកិច្ចសិក្សាបែបឌីជីថល (Digital) ផ្តាច់មុខសម្រាប់អ្នក!
ស្វែងយល់ពីវគ្គសិក្សាដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពឌីជីថល(Digital)បញ្ចប់ការសាកល្បងនឹងមានឱកាសទទួលបានរង្វាន់ដ៏ប្រណិតអស្ចារ្យ។
តភ្ជាប់ឥឡូវនេះដើម្បីចាប់ផ្តើមប្រើប្រាស់បណ្តាញសម្រាប់បញ្ជូនពត៌មានរបស់អ្នក!
【ជំហ៊ាននៃកម្មវិធី】
១. ចុចលើដំណភ្ជាប់ (Link) នេះដើម្បីចូលទៅកាន់ទំព័រ (Web page) នៃកម្មវិធី↓
ទំព័រ (Web page) នៃកម្មវិធី៖ https://feversocial.com/46526/38987
២. ចូលទៅធ្វើតេស្តសាកល្បងសាមញ្ញៗនៅលើទំព័រ (Web page) នៃកម្មវិធី
៣. ក្រោយពេលធ្វើតេស្តសាកល្បងរួចរាល់នឹងអាចចូលរួមការចាប់រង្វាន់បាន!
**សូមបំពេញពត៌មានផ្ទាល់ខ្លួនអោយបានត្រឹមត្រូវ ជៀសវាងការខកខានក្នុងការឈ្នះរង្វាន់ធំ! **
【រង្វាន់】
រង្វាន់ធំ→ម៉ាស៊ីនធ្វើនំវ៉ាហ្វល (Waffle) ដែលមានពហុមុខងារ *1
រង្វាន់ទី២→ឆ្នាំងសម្រាប់ចំអិននិងចំហ៊ុយ (Steamer Pot)*2
រង្វាន់ទី៣→កង្ហារ (Air Circulation Fan) *3
រង្វាន់ទី៤→ខ្ទះសម្រាប់ចៀនស៊ុតរមូរបែបជប៊ុន (Tamagoyaki Pan) *3
【វគ្គសិក្សានៅលើប្រព័ន្ធអនឡាញ ដែលគ្មានឧបសគ្គ】
សូមស្វាគមន៍ក្នុងការឆ្ពោះទៅកាន់កញ្ចប់ពត៌មានសង្ខេបនៅលើគេហទំព័រផ្លូវការនៃគម្រោង ដើម្បីស្វែងយល់ពីពត៌មាននៃវគ្គសិក្សាកាន់តែច្រើន។
ស្វែងរកពីវគ្គសិក្សាឌីជីថល ដែលសាកសមជាមួយនឹងខ្លួនឯង រៀនជាមួយគ្នានៅលើប្រព័ន្ធអនឡាញ ដោយភាពងាយស្រួល!
【ដំណភ្ជាប់ ទៅកាន់កញ្ចប់ពត៌មានសង្ខេប】
វគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃសម្រាប់ប្រជាជនចំណូលថ្មី និងកញ្ចប់ពត៌មានដ៏សង្ខេបសម្រាប់ការខ្ចីប្រើប្រាស់កុំព្យូទ័រយួរដៃ និងថេបប្លេត
https://nit.immigration.gov.tw/Publish/Details/c0e72a80-a1f5-463d-b3e6-2bce462cf53b
【ចំណុចកំណត់ចំណាំ】
អ្នកចូលរួមមួយរូបៗមានឱកាសចាប់រង្វាន់ និងឈ្នះរង្វាន់តែម្តងគត់
ពេលវេលានៃកម្មវិធី៖ ថ្ងៃទី១០ ខែសីហា ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
▲នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃរក្សាសិទ្ធិបកស្រាយចុងក្រោយនៅក្នុងកម្មវិធីនេះ។
▲កម្មវិធីនេះតម្រូវអោយសាម៉ីជនចូលរួមដោយផ្ទាល់មិនអាចអោយអ្នកផ្សេងចូលរួមជំនួសលួចប្រើប្រាស់ពត៌មានអ្នកដទៃ ឬចូលរួមដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រណាមួយនោះទេ។
▲ប្រសិនបើមានទង្វើណាមួយរំលោភលើភាពយុត្តិធម៌នៃកម្មវិធីកើតមានឡើង អ្នករៀបចំកម្មវិធីមានសិទ្ធិលុបចោលនូវសិទ្ធិក្នុងការចាប់រង្វាន់ ឬឈ្នះរង្វាន់។
▲កម្មវិធីនេះផ្ញើររង្វាន់ជាក់ស្តែង (physical gift) ទៅកាន់ត្រឹមតំបន់នៅតៃវ៉ាន់ Penghu, Kinmen, Matsu តែប៉ុណ្ណោះ។
▲ប្រសិនបើអ្នកចូលរួមមានបញ្ចេញមតិជាពាក្យជេរប្រមាថ អវិជ្ជមាន ឬបរិហារកេរ្តិ៍ដោយចេតនានឹងត្រូវបានលុបចោលសិទ្ធិក្នុងការចាប់រង្វាន់។
