ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីការផ្គូផ្គងអាពាហ៍ពិពាហ៍ឆ្លងដែនល្មើសច្បាប់ នាយកដ្ឋានអន្តោប្រវេសន៍៖ ផាកពិន័យជាទឹកប្រាក់ពី ១០ ទៅ ៥០ ម៉ឺនជាទម្ងន់!

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Institution Section
  • ចុចមើល :38
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-05-07
禁止跨國聯姻廣告宣導圖-柬埔寨 នាពេលថ្មីៗនេះ នាយកដ្ឋានអន្តោប្រវេសន៍បានរកឃើញលើសពី១០ករណី ដែលសាធារណជន ឬពលករចំណាកស្រុកបានធ្វើការបង្ហោះផ្សព្វផ្សាយខុសច្បាប់ជាសាធារណៈ ដើម្បីណែនាំដៃគូសម្រាប់អាពាហ៍ពិពាហ៍ឆ្លងដែននៅលើ Facebook ឬបណ្តាញសង្គមផ្សេងៗ ករណីទាំងអស់សុទ្ធតែត្រូវបានបញ្ជូនទៅកាន់គណៈកម្មការស៊ើបអង្កេតដើម្បីធ្វើការផាកពិន័យជាបន្តបន្ទាប់។នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា យោងតាមបទប្បញ្ញតិនៃច្បាប់អន្តោប្រវេសន៍ និងការឆ្លងដែនចេញ-ចូលប្រទេស មិនអាចធ្វើការផ្សព្វផ្សាយអំពីការផ្គូផ្គងអាពាហ៍ពិពាហ៍ឆ្លងប្រទេស (ឆ្លងដែន) បាននោះទេ ជនល្មើសច្បាប់នឹងត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ១០ ម៉ឺនយ៉េនឡើងទៅរហូតដល់ក្រោម ៥០ ម៉ឺនយ៉េនលុយតៃវ៉ាន់។ ដូចនេះ នាយកដ្ឋានអន្តោប្រវេសន៍សូមធ្វើការអំពាវនាវទៅដល់សាធារណជន និងពលករចំណាកស្រុកសារជាថ្មីម្តងទៀត កុំយកខ្លួនសាកល្បងនឹងច្បាប់ ជៀសវាងការខូចខាតបាត់បង់ឥតប្រយោជន៍!
ត្រឡប់ទៅទំព័រដើម