សេចក្តីជូនដំណឹងអំពីការលុបចោលការរឹតបន្តឹង និងការអនុញ្ញាតឱ្យលើកលែង? នាយកដ្ឋានអន្តោប្រវេសន៍៖ ក្លែងបន្លំ! សូមដាក់ស្នើតាមបណ្តាញផ្លូវការ។
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Entry & Exit Restriction Section
- ចុចមើល :18
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-04-16
ទាក់ទងនឹងការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធើណេត ដែលពាក់ព័ន្ធនឹង “សេចក្តីជូនដំណឹងអំពីការយល់ព្រមក្នុងការលុបចោល និងលើកលែងចំពោះការរឹតបន្តឹងនៃការឆ្លងដែនចូលតៃវ៉ាន់របស់នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃតៃវ៉ាន់” នាយកដ្ឋានអន្តោប្រវេសន៍សូមបញ្ជាក់ថា ឯកសារនេះមិនបានត្រួតពិនិត្យ និងចេញផ្សព្វផ្សាយដោយនាយកដ្ឋានអន្តោប្រវេសន៍នោះទេហើយការស្នើសុំអោយលើកលែងការរឹតបន្តឹងមិនតម្រូវអោយបង់ប្រាក់នោះទេ ជនល្មើសសង្ស័យបានបំពានលើបទល្មើសឆបោកព្រហ្មទណ្ឌ ប្រជាពលរដ្ឋអាចធ្វើការរាយការណ៍ទៅកាន់អគ្គស្នងការនគរបាលជាតិ ឬក្រុមការងារពិសេសនៃនាយកដ្ឋានអន្តោប្រវេសន៍នៅគ្រប់បណ្តាខេត្ត-ក្រុង សូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋថា កុំឆាប់ជឿជាក់ ឬធ្វើការស្នើសុំតាមរយៈបណ្តាញ ដែលមិនស្គាល់ប្រភពច្បាស់លាស់ ជៀសវាងការខូតខាតដល់សិទ្ធិ និងផលប្រយោជន៍។នាយកដ្ឋានអន្តោប្រវេសន៍សូមបញ្ជាក់បន្ថែមមួយកម្រិតទៀតថា ជនបរទេសដែលត្រូវបានហាមឃាត់មិនអោយឆ្លងដែនចូលប្រទេសដោយយោងទៅតាមច្បាប់ ប្រសិនបើបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់ចំពោះការលើកលែងការរឹតបន្តឹងអាចធ្វើការស្នើសុំទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ដើម្បីលើកលែងការរឹតបន្តឹង ឬកាត់បន្ថយរយៈពេលនៃការហាមឃាត់អោយឆ្លងដែនចូលប្រទេសបាន។ ក្រោយពេលនាយកដ្ឋានអន្តោប្រវេសន៍ត្រួតពិនិត្យ និងអនុម័តដោយយោងទៅតាមច្បាប់រួចរាល់នឹងធ្វើការឆ្លើយតបអំពីលទ្ធផលនៃការស្នើសុំតាមរយៈឯកសារផ្លូវការ ការស្នើសុំអោយលើកលែងការរឹតបន្តឹងមិនតម្រូវអោយបង់ថ្លៃសេវាអ្វីទាំងអស់។ សូមប្រជាពលរដ្ឋកុំឆាប់ជឿជាក់លើឯកសារដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធអ៊ីនធើណេត ឬពត៌មានមិនពិត ប្រសិនបើមានជនណាអះអាងថា ការបង់ប្រាក់អាចជួយពន្លឿនដំណើរការ ឬអាចលើកលែងការរឹតបន្តឹងបានទោះបីជាមិនគ្រប់លក្ខខណ្ឌក៏ដោយ នោះគឺជាល្បិចបោកប្រាស់ហើយ។
នាយកដ្ឋានអន្តោប្រវេសន៍សូមអំពាវនាវថា សកម្មភាពនៃការក្លែងបន្លំកិត្តិនាមស្ថាប័នរដ្ឋដើម្បីទៅឆបោកទ្រព្យសម្បត្តិអ្នកដទៃគឺជាការរំលោភបំពានបទល្មើសឆបោកព្រហ្មទណ្ឌកម្រិតធ្ងន់ អាចត្រូវបានដាក់ទោសអោយជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំជាអតិបរមា សូមប្រជាពលរដ្ឋកុំយកខ្លួនសាកល្បងនឹងច្បាប់ មិនមានការបន្ធូរបន្ថយជាដាច់ខាតក្រោយពេលត្រួតពិនិត្យចាប់បាន។ ក្រៅពីនេះទៅទៀតក៏សូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រសិនបើមានចម្ងល់នានាពាក់ព័ន្ធនឹងដំណើរការនៃការស្នើសុំអោយលើកលែងការរឹតបន្តឹងអាចធ្វើការទាក់ទងមកកាន់បញ្ជរសេវាកម្មនៅគ្រប់ទីកន្លែងរបស់នាយកដ្ឋានអន្តោប្រវេសន៍ ឬចូលទៅស្វែងរកនៅលើគេហទំព័រផ្លូវការ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។
