កុំចាញ់បោកគេទៀត! នាយកដ្ឋានអន្តោប្រវេសន៍សូមធ្វើការក្រើនរំលឹកថា៖ ការបំពេញសលាកបត្រចុះឈ្មោះចូលក្នុងប្រទេសតៃវ៉ាន់តាមប្រព័ន្ធអ៊ីនធើណេត (TWAC) គឺ “មិនគិតថ្លៃទាំងស្រុង” កុំធ្លាក់ចូលក្នុងអន្ទាក់ឆបោកគេអោយសោះ
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Border Affairs Corps
- ចុចមើល :23
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-11-21
អ្នកដំណើរបរទេសអាចចូលទៅធ្វើការស្នើសុំនៅលើគេហទំព័រផ្លូវការ TWAC នៃនាយកដ្ឋានអន្តោប្រវេសន៍ (https://twac.immigration.gov.tw) ក្នុងរយៈពេល ៣ ថ្ងៃមុនពេលមកដល់តៃវ៉ាន់ គេហទំព័រនឹងមិនមានស្នើសុំអ្នកដំណើរអោយបង់ថ្លៃសេវាអ្វីទាំងអស់ សូមសាធារណជនត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាងក្លាយជាជនរងគ្រោះនៃការឆបោក។ នាពេលបច្ចុប្បន្ន នាយកដ្ឋានអន្តោប្រវេសន៍ប្រមូលបានតំណភ្ជាប់ (link) ពាក់ព័ន្ធនៃគេហទំព័រឆបោកដែលសង្ស័យ បានរាយការណ៍ទៅកាន់នាយកដ្ឋានអភិវឌ្ឍន៍ឌីជីថល និងការិយាល័យប៉ុស្តិ៍ប៉ូលីសខាងផ្នែកឧក្រិដ្ឋកម្មនៃប៉ុស្តិ៍នគរបាលរដ្ឋបាលអោយជួយក្នុងការស៊ើបអង្កេតថាតើគេហទំព័រទាំងនេះមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់ដែរឬទេ។
ក្រៅពីនេះទៅទៀត ដើម្បីផ្សព្វផ្សាយការបំពេញសលាកបត្រចូលតៃវ៉ាន់ TWAC តាមប្រព័ន្ធអ៊ីនធើណេតនៅលើគេហទំព័រត្រឹមត្រូវ នាយកដ្ឋានអន្តោប្រវេសន៍ក្រៅពីបានធ្វើវីដេអូផ្សព្វផ្សាយដោយសង្កត់ធ្ងន់ទៅលើពត៌មានដែលមិនចាំបាច់បង់ថ្លៃសេវាអ្វីទាំងអស់ ហើយក៏បានសរសេរសំណើរទៅកាន់ការិយាល័យកុងស៊ុលនៃក្រសួងការបរទេស ក្រុមហ៊ុនសាជីវកម្មនៃព្រលានយន្តហោះអន្តរជាតិថាវយៀន (Taoyuan Internatinal Airport Cooperation) នាយកដ្ឋានទេសចរណ៍នៃក្រសួងដឹកជញ្ជូន និងអាជីវកម្មដឹកជញ្ជូននៃគ្រប់ក្រុមហ៊ុនអាកាសចរណ៍នានា ដោយស្នើសុំស្ថាប័ននិងខាងអាជីវកម្មដឹកជញ្ជូនពាក់ព័ន្ធអោយចូលរួមជួយផ្សព្វផ្សាយអំពីគេហទំព័រត្រឹមត្រូវ កងពលដោះស្រាយកិច្ចការងារព្រំដែន (Border Affairs Corps) នៃនាយកដ្ឋានអន្តោប្រវេសន៍ក៏បានពង្រឹងការប្រកាសផ្សព្វផ្សាយទៅកាន់អ្នកដំណើរបរទេសអោយធ្វើការបំពេញ TWAC នៅលើគេហទំព័រត្រឹមត្រូវ នៅតាមសាលច្រកចូលប្រទេសនៅគ្រប់ព្រលានយន្តហោះផងដែរ។ នាយកដ្ឋានអន្តោប្រវេសន៍សូមធ្វើការក្រើនរំលឹកថា វិធីសាស្រ្តឆបោកចេញមកថ្មីៗគ្រប់បែបគ្រប់យ៉ាង សូមអ្នកដំណើរបរទេសត្រូវតែធ្វើការបំពេញពត៌មានតាមរយៈការចូលទៅកាន់គេហទំព័រផ្លូវការនៃនាយកដ្ឋានអន្តោប្រវេសន៍ ឬស្កេន TWAC QR Code ជៀសវាងបង្កទៅជាការបាត់បង់ទ្រព្យសម្បត្តិ។
