ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

តោះអញ្ជើញឆ្ពោះទៅកាន់ដំណើរផ្សងព្រេងពិភពលោកនៅ<< លំហអាកាសe! សង្គ្រាមលំហពត៌មាន>>ជាមួយយើងទាំងអស់គ្នា!

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Information Planning Section
  • ចុចមើល :17
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-10-28
Banner-多語版_720x350署網-柬埔寨 កម្មវិធីយើងខ្ញុំបានរៀបចំនូវការសាកល្បងល្បែងកំសាន្តហ្គេមនៅលើតុ<< សង្គ្រាមពត៌មាន>>ជាពិេសសដោយធ្វើការឡើងចំណាត់ថ្នាក់តាមវិធីហ្គេមពហុសណ្ឋាននិងការសហការណ៍ជាក្រុម ធ្វើអៅយការសិក្សាពោរពេញដោយភាពរីករាយនិងការប្រកួតប្រជែង! ខ្លឹមសារគ្របដំណប់និងសម្បូរទៅដោយសុភនិច្ឆ័យការរស់នៅតៃវ៉ាន់និងចំណេះដឹងអំពីពត៌មានឌីជីថល ដឹកនាំមិត្តអន្តោប្រវេសន៍ថ្មីប្រើប្រាស់វិធីអន្តរកម្មបែបងាយៗអោយស្គាល់និងលើកកម្ពស់បច្ចេកទេសពត៌មានដែលត្រូវការសំរាប់ការស់នៅតៃវ៉ាន់!

ក្រៅពីហ្គេម នៅទីតាំងផ្ទាល់ក៏មានការណែនាំអំពីកម្មវិធីកំព្យូទ័រឥតគិតថ្លៃសំរាប់ជនអន្តោប្រវេសន៍ថ្មីនិងសេវាកម្មខ្ចីកំព្យូទ័រនិងថេបប្លេតដើម្បីជួយលើកកម្ពស់សមត្ថភាពឌីជីថលរបស់ជនអន្តោប្រវេសន៍ថ្មីអោយប្រើប្រាស់ធនធានរបស់រដ្ឋាភិបាលបានតាមភាពបត់បែន ឈានឆ្ពោះទៅកាន់ការរស់នៅបែបឆ្លាតវៃដែលកាន់តែមានភាពងាយស្រួល។

ចូលរួមក្នុងកម្មវិធីទាំងមូលដោយពុំគិតថ្លៃ! ព្រមទាំងមានវត្ថុអនុស្សាវរីយ៍ល្អៗអោយលោកអ្នកយកត្រលប់ទៅផ្ទះវិញផងដែរ។ ចំនួនមានកំណត់។ សូមអញ្ជើញមិត្តអន្តោប្រវេសន៍ថ្មីអោយចូលរួមជាមួយគ្នា ធ្វើការសិក្សាដោយរីករាយនិងទទួលបានផលពីអន្តរកម្មដែលពោរពេញដោយភាពភ្ញាក់ផ្អើល!

【ខ្លឺមសារកម្មវិធី】
បុគ្គលដែលអាចចូលរួម៖ ជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតា
ថ្ងៃបរិច្ឆេទកម្មវិធី៖ ថ្ងៃអាទិត្យ ទី2 ខែវិច្ឆិកា ឆ្នាំ2025 ម៉ោង13:30
ទីតាំងកម្មវិធី៖ IEAT Convention Center បន្ទប់ប្រជុំលេខ1202
អាស័យដ្ឋានៈ ផ្ទះលេខ350 ផ្លូវសុងជាំង តំបន់ចុងសាន ក្រុងតៃបុិ

【រង្វាន់របស់កម្មវិធី】
រង្វាន់លេខមួយ→ ម៉ាសុីនបន្សុទ្ធសំណើមកំរិតលេខខមួយ១គ្រឿង
រង្វាន់លេខពីរ→ ម៉ាសុីនបូមធូលីស្រាល២គ្រឿង
រង្វាន់លេខបី→ ខ្ទះឆាមិនជាប់ថ្មម៉ាបកូរ៉េចំនួន៣

【ពត៌មានចុះឈ្មោះ】
ប្រព័ន្ធចុះឈ្មោះ៖02-8712-3009#337、339 / 0905-175-200
ចុះឈ្មោះតាមLINE៖ ស្វែងរក@esico8712
រយៈពេលចុះឈ្មោះ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ខែតុលា(ចំនួនមានកំណត់ រហូតដល់ចុះឈ្មោះពេញ)
ក្រោយពីចុះឈ្មោះរួចនឹងធ្វើការទំនាក់ទំនងតាមទូរស័ព្ទឬសារខ្លីផ្តល់ជូនដំណឹងដើម្បីផ្ទៀងផ្ទាត់ ក្រោយពីទទួលបានសេចក្តីដំណឹងរួចមានន័យថាចុះឈ្មោះបានសម្រេច។
ត្រឡប់ទៅទំព័រដើម