ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

បទគ្រប់គ្រងលំហូរជនបរទេសនឹងដាក់អនុវត្តន៍ចាប់ពីថ្ងៃទី១ ខែតុលានេះតទៅ ក្រសួងមហាផ្ទៃ៖ ទៅសារភាពដោយខ្លួនឯង ទទួលបានការកាត់បន្ថយទឹកប្រាក់ពិន័យពាក់កណ្តាល

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Law Enforcement Section
  • ចុចមើល :7
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-10-28
កាលពីថ្ងៃមុន ក្រសួងមហាផ្ទៃបានប្រកាសការកែប្រែប្រការទី៣នៃ「ចំណុចមួយក្នុងមាត្រាទី៧៤នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងការចេញចូលប្រទេស ការកំណត់និងកាត់បន្ថយស្តង់ដារនៃការពិន័យដោយមូលហេតុករណីពិសេស」ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះតទៅ នឹងធ្វើការដាក់ជំរុញអនុវត្តន៍ស្តីពី បទគ្រប់គ្រងលំហូរជនបរទេស ជនដែលស្នាក់នៅហួសទិដ្ឋាការ ឬជាជនបរទេស និងពលរដ្ឋដែលស្នាក់នៅតំបន់តៃវ៉ាន់ដែលគ្មានសៀវភៅគ្រួសារ ហើយទៅសារភាពដោយខ្លួនឯង ទទួលបានការកាត់បន្ថយទឹកប្រាក់ពិន័យពាក់កណ្តាល ក្នុងគោលបំណងលើកទឹកចិត្តដល់ជនដែលស្នាក់នៅហួសថ្ងៃអនុញ្ញាត មានភាពក្លាហានចេញមុខធ្វើការសារភាពដោយខ្លួនឯងនៅទីភ្នាក់ងារអន្តោប្រវេសន៍ និងភ្នាក់ងារសន្តិសុខសាធារណៈនានា ផ្តល់ឱកាសដល់ខ្លួនឯងអាចធ្វើដំណើរទៅប្រទេសកំណើតអោយបានឆាប់រហ័ស។

ក្រសួងមហាផ្ទៃបានបង្ហាញថា ដោយសារការកែប្រែយុគសម័យសកលភាវូបនីយកម្ម ការផ្លាស់ប្តូរស្ថានភាពកើតឡើងគ្រប់វិនាទី ការគ្រប់គ្រងសុវត្ថិភាពនៃចំនួនជនចំណាកស្រុកគួរតែធ្វើអោយទាន់សម័យកាល ដើម្បីរក្សាអោយបាននូវតុល្យភាពនៃការគ្រប់គ្រងសន្តិសុខ និងការពារសិទ្ធិមនុស្ស បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍និន្នាការថាមវន្តនៃលំហូរមនុស្សនឹងត្រូវបានដាក់បញ្ចូលទៅក្នុងការវាយតម្លៃ។ ស្តង់ដារកាត់បន្ថយការពិន័យនៃធ្វើវិសោធនកម្មដែលធ្វើការប្រកាសលើកនេះ បានយកស្ថានភាពការស្មគ្រ័ចិត្តចាកចេញពីប្រទេស និង បទស្តីពីការកាត់បន្ថយប្រាក់ពិន័យ ដាក់បញ្ចូលជាមូលហេតុក្នុងការបន្ធូរបន្ថយទោស ផ្តល់កត្តាទាក់ទាញ យុំាងអោយជនបរទេស ជនដែល(ស្នាក់នៅ)ហួសទិដ្ឋាការ និងពលរដ្ឋដែលស្នាក់នៅគ្មានសៀវភៅគ្រួសារចេញមុខសារភាពដោយខ្លួនឯង ទទួលបានការកាត់បន្ថយទឹកប្រាក់ពិន័យចពាក់កណ្តាល ក្រៅពីនេះ ភ្នាក់ងារសន្តិសុខជាតិក៏នឹងបង្កើនការខិតខំប្រឹងប្រែងស៊ើបអង្កេត និងដាក់ទណ្ឌកម្មផងដែរ  សង្ឃឹមការប្រើយុទ្ធសាស្ត្រ "រឹងផងទន់ផងស្របពេលតែមួយ" លើកតម្កើននូវប្រសិទ្ធភាពនៃការគ្រប់គ្រងការចេញនិងចូលប្រទេស។

ក្រសួងមហាផ្ទៃបានពន្យល់ថា ស្តង់ដារកាត់បន្ថយការពិន័យត្រូវបានកែសម្រួលលើកនេះ បង្កើតប្រព័ន្ធច្បាប់ច្បាស់លាស់ និងទៀងទាត់ សូមអំពាវនាវដល់ពលរដ្ឋ និងជនបរទេសដែលគ្មានសៀវភៅគ្រួសារ ស្នាក់នៅហួសទិដ្ឋាការ បញ្ឈប់ការរស់នៅសង្ងំលាក់ខ្លួន ដោយគ្រាន់តែចេញមុខបំពេញឯកសាររួចបង់ប្រាក់ពិន័យតាមច្បាប់កំណត់ ហើយធ្វើការចាកចេញពីព្រំដែនតាមការកំណត់ នោះនឹងបានត្រលប់ទៅប្រទេសខ្លួនវិញដោយស្ងប់ចិត្ត។ ក្រសួងមហាផ្ទៃសូមធ្វើការអំពាវនាវជាចុងក្រោយថា សូមប្រជាជនយកចិត្តទុកដាក់មើលរកពលរដ្ឋ និងជនបរទេសដែលគ្មានសៀវភៅគ្រួសារ ស្នាក់នៅហួសទិដ្ឋាការដែលរស់នៅជិតលោកអ្នក ទន្ទឹមនឹងគ្នានេះ សូមសាម៉ីខ្លួនចាប់ឱកាស ប្រញ៉ាប់ចេញមុនសារភាព!

ថតចំលង

  • 1141001到案減半宣導圖檔(柬埔寨版) pdf
ត្រឡប់ទៅទំព័រដើម