ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

ក្រសួងមហាផ្ទៃជួយប្រជាជនចំណូលថ្មីក្នុងការកសាងក្តីស្រម៉ៃដោយភាពក្លាហាន ចែកប្រាក់រង្វាន់កសាងក្តីស្រម៉ៃសរុបចំនួន៤៦២ម៉ឺនយ៉េនជាការបំភ្លឺសេចក្តីសង្ឃឹម

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Counseling Section
  • ចុចមើល :22
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-10-01
នៅថ្ងៃនេះ (២០) អនុលេខាធិការក្រសួងមហាផ្ទៃ អ៊ូថាងអាន បានចូលរួមសន្និសីទសារពត៌មានបង្ហាញពីលទ្ធផល និងពិធីជប់លៀងអបអរសាទរការសម្រេចក្តីស្រម៉ៃនៃ “ផែនការកសាងក្តីស្រម៉ៃរបស់ប្រជាជនចំណូលថ្មីនិងកូនៗ” ប្រមូលផ្តុំចូលរួមអបអរសាទរទាំងអស់គ្នាជាមួយនឹងអ្នកដែលឈ្នះរង្វាន់។ អ៊ូថាងអានបានបញ្ជាក់ថា គិតត្រឹមឆ្នាំនេះ (២០២៥) នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានប្រារព្ធចំនួន១១លើករួចមកហើយ ជួយប្រជាជនចំណូលថ្មីជម្រុញផ្សព្វផ្សាយវប្បធម៌ចម្រុះបែប ញាំងអោយប្រជាជនចំណូលថ្មី និងកូនៗសម្រេចបាននូវក្តីស្រម៉ៃ សរុបមានចំនួនជាង៧០០នាក់សម្រេចក្តីស្រម៉ៃបាន។ ដើម្បីចូលរួមលើកទឹកចិត្តប្រជាជនចំណូលថ្មីក្នុងការកសាងក្តីស្រម៉ៃដោយភាពក្លាហាន ប្រាក់រង្វាន់កសាងក្តីស្រម៉ៃលើកនេះបានកើនឡើងជាអតិបរមារហូតដល់១០ម៉ឺនយ៉េនលុយតៃវ៉ាន់ក្នុងមួយក្រុម ជាសរុបចែកប្រាក់រង្វាន់កសាងក្តីស្រម៉ៃសរុបចំនួនជាង៤៦២ម៉ឺនយ៉េន ដោយមាន៤៩ក្រុមទទួលបានរង្វាន់ ១៤០នាក់ទទួលបានផលប្រយោជន៍ ក្តីស្រម៉ៃរបស់ពួកគាត់មានភាពចម្រុះបែប រួមមានវិស័យដូចជាទីផ្សារសហគ្រិន ការអប់រំនិងសិល្បៈ បច្ចេកវិទ្យាឌីជីថល សេវាកម្មសុខុមាលភាពសាធារណៈ និងការការពារបរិស្ថានជាដើម។អ៊ូថាងអានបានបញ្ជាក់ថា រឿងនិទានបំពេញសម្រចក្តីស្រម៉ៃលើកនេះមានភាពកក់ក្តៅ និងមានភាពច្នៃប្រឌិត ក្រុមទាំង៤៩ដែលបានឈ្នះរង្វាន់មានមកពីប្រទេសស៊ូដង់ ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាមជាដើម និងតំបន់ចិនដីគោក អ្នកចូលរួមចេះប្រើប្រាស់គ្រឿងផ្សំក្នុងស្រុកបានយ៉ាងល្អរួមផ្សំជាមួយនឹងរសជាតិស្រុកកំណើតប្រែក្លាយទៅជារសជាតិតៃវ៉ាន់ថ្មី ឬប្រើប្រាស់បច្ចេកទេសកសិកម្មសរីរាង្គធ្វើការដាំដុះផ្លែស្វាយ ផ្សព្វផ្សាយការដាំដុះមិត្តភាព និងការអប់រំកសិកម្មចំណីអាហារ ឬអ្នកម្តាយខ្មែរនាំកូនៗត្រឡប់ទៅស្រុកកំណើត បំលែងការដឹងគុណនិងក្តីស្រឡាញ់អំណរទៅជាសកម្មភាពប្រកបដោយនិរន្តរភាពនៅតាមសាលារៀននិងសហគមន៍ជាដើម ជាខ្លឹមសារពិសេសៗទទួលបានការពេញចិត្តពីសំណាក់គណៈកម្មការ ស្របពេលជាមួយគ្នានេះដែរក៏បានទទួលស្គាល់អំពីការដឹកដៃសហការណ៍គ្នារវាងប្រជាជនចំណូលថ្មីនិងកូនៗដែលទទួលបានរង្វាន់នៅថ្ងៃនេះជាមួយនិងក្រុមគ្រួសារ មិត្តភក្តិ គ្រូបាអាចារ្យ និងមិត្តរួមថ្នាក់ ដោយយកកំណត់ត្រាសកម្មភាពមកអនុវត្តន៍សេចក្តីស្រម៉ៃ ចាប់ពីសហគ្រិនភាពរហូតដល់អំពើសប្បុរសធម៌ គ្រប់ទីកន្លែងញាំងអោយមើលឃើញអំពីកម្លាំងថាមពលចម្រុះបែបនៃតៃវ៉ាន់។អ៊ូថាងអានបានបង្ហាញថា ផែនការកសាងក្តីស្រម៉ៃជួយបំភ្លឺសេចក្តីសង្ឃឹមដល់មិត្តភក្តិប្រជាជនចំណូលថ្មីជាច្រើន ដូចជាបងប្អូនស្រី ផានស៊ីវលីនិងផានសៀលី ដែលជាអ្នកឈ្នះរង្វាន់ មានឪពុកម្តាយមកពីហ្វីលីពីន អ្នកទាំងពីរបានចាប់ផ្តើមចូលរួមការប្រកួតរត់ប្រណាំងតូចធំជាច្រើនតាំងពីនៅក្មេងៗ ស្ទើរតែឈ្នះគ្រប់ការប្រកួត ពួកគេមានក្តីស្រម៉ៃថា មានថ្ងៃណាមួយអាចនឹងពាក់អាវក្រុមជម្រើសជាតិចូលរួមការប្រកួតអន្តរជាតិ ដណ្តើមកិត្តិយសមុខមាត់ជូនជាតិ។ ក្រៅពីនេះទៅទៀត ឈិនស៊ឺអៃ ដែលមកពីវៀតណាម មិនត្រឹមតែជាម្តាយនិងភរិយាដ៏មានសមត្ថភាពនោះទេ ក៏បានគាំទ្រកំដស្វាមី ឡាយស៊ឺចឺ ចូលរួមចាក់ឬសគល់ប្រពៃណីនិងសិល្បៈទាំងអស់គ្នា ផ្សព្វផ្សាយការអប់រំនៃល្បែងទាញកណ្តឹងនិងការសម្តែងសប្បុរសធម៌នៅក្នុងសហគមន៍ នាំយកជំនាញប្រពៃណីចូលទៅកាន់សហគមន៍ ញាំងអោយសេចក្តីស្រឡាញ់បន្តទៅមុខជាដរាប។ក្រសួងមហាផ្ទៃបង្ហាញបន្ថែមថា នឹងធ្វើការបន្តជម្រុញ “ផែនការកសាងក្តីស្រម៉ៃរបស់ប្រជាជនចំណូលថ្មីនិងកូនៗ” ព្រមទាំងរួមបន្សំនឹងកម្មវិធីពង្រឹងអាហារូបករណ៍ និងប្រាក់ជំនួយ ចូលរួមអមដំណើរប្រជាជនចំណូលថ្មី និងកូនៗអោយដេញតាមចាប់ក្តីស្រម៉ៃដោយភាពក្លាហាននៅលើទឹកដីតៃវ៉ាន់មួយដុំនេះ បម្លែងកម្លាំងថាមពលប្រជាជនចំណូលថ្មីទៅជាចរន្តកំដៅដ៏វិជ្ជមាននៃសង្គមតៃវ៉ាន់។ វីដេអូកំណត់ត្រាលទ្ធផលនៃការសម្រចក្តីស្រម៉ៃរបស់អ្នកឈ្នះរង្វាន់គ្រប់ក្រុមលើកនេះ ត្រូវបានបញ្ចូលទៅកាន់តំបន់ពិសេសសម្រាប់វីដេអូនៃគេហទំព័រពត៌មានសកលលោករបស់នាយកដ្ឋានអន្តោប្រវេសន៍ (https://www.immigration.gov.tw/5385/7353/51883/85234/) និងតំបន់ពិសេសសម្រាប់សម្លេងនិងវីដេអូនៃគេហទំព័រពត៌មានក្នុងការអភិវឌ្ឍន៍និងពង្រឹងសមត្ថភាពប្រជាជនចំណូលថ្មី (https://ifi.immigration.gov.tw/wSite/lp?ctNode=37999&xq_xCat=20&mp=1) ស្វាគមន៍អ្នកទាំងអស់គ្នាចុចចូលមើល ចូលរួ
ត្រឡប់ទៅទំព័រដើម