ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

កម្មវិធីវិទ្យុ “The Power Of New Immigrants” ដ៏ថ្មីស្រឡាងរបស់នាយកដ្ឋានអន្តោប្រវេសន៍បានចេញលើវេទិកាហើយ

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Counseling Section
  • ចុចមើល :46
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-09-25
ដើម្បីធានាអោយបាននូវសិទ្ធិប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាជនចំណូលថ្មី កម្មវិធីវិទ្យុ “The Power Of New Immigrants” ដ៏ថ្មីស្រឡាងរបស់នាយកដ្ឋានអន្តោប្រវេសន៍បានចេញផ្សាយនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ហើយ អត្ថន័យគ្របដណ្តប់នូវប្រធានបទ ដែលប្រជាជនចំណូលថ្មីចាប់អារម្មណ៍បំផុតលើគ្រប់វិស័យរួមមាន ការប្រកបការងារ ការដឹកជញ្ជូន ការថែទាំវេជ្ជសាស្រ្ត ចំណីអាហារ ការអប់រំ និងអត្ថប្រយោជន៍បន្ថែមជាដើម ដោយមានរៀបចំពិធីករជាពិសេសទៅសម្ភាសន៍ដល់ទីតាំង ព្រមទាំងធ្វើការរាយការណ៍ប្រញ៉ាប់អំពីការរស់នៅ ផ្គត់ផ្គង់ពត៌មានទាក់ទងនឹងជីវភាព ហេតុការណ៍ថ្មីៗប្រចាំថ្ងៃ និងទិន្នាការទាន់សម័យជាដើម ទំព័រពិសេសសម្រាប់ប្រិយមិត្តរបស់កម្មវិធីក៏បង្ហាញក្នុងបែបបទច្រើនភាសា សម្របតាមតម្រូវការរបស់ប្រជាជនចំណូលថ្មី ញាំងអោយកម្មវិធីកាន់តែមានអារម្មណ៍ចូលរួមជាវត្តមាន និងភាពរស់រវើក។ពីធីករជំនាញជាងចំនួន១០រូបបានចូលខ្លួនជាពិធីករ មាន Ho Feng-hsin មកពីឥណ្ឌូណេស៊ី និងកូនរបស់ប្រជាជនចំណូលថ្មី Wen Ya-fang ជាដើម ក្នុងចំណោមនោះ Ho Feng-hsin ធ្លាប់ធ្វើជាពីធីករកម្មវិធីទូរទស្សន៍ភាសាឥណ្ឌូណេស៊ី Wen Ya-fang ធ្លាប់ធ្វើជាអ្នកផលិតកម្មវិធីប្រជាជនចំណូលថ្មី និងឈរឈ្មោះក្នុងកម្មវិធីពានរង្វាន់កណ្តឹងមាស (Golden Bell Awards) ពិធីករផ្សេងៗ និងសមាជិកក្រុមផលិតសុទ្ធតែមានបទពិសោធន៍ជំនាញទាក់ទងនឹងផែនការផ្សព្វផ្សាយ សមាជិកក្រុមផលិតសុទ្ធតែជាជើងខ្លាំង សង្ឃឹមថាតាមរយៈកម្មវិធីនេះរាយការណ៍បទពិសោធន៍រស់នៅរបស់ប្រជាជនចំណូលថ្មី ដែលមកពីប្រទេសផ្សេងៗគ្នា សរសេរពីរឿងថ្មីៗនៃក្តីស្រម៉ៃចាក់ឬសគល់នៅតៃវ៉ាន់។ពេលវេលាចាក់ផ្សាយកម្មវីធីនេះគឺ ជារៀងរាល់ថ្ងៃសុក្រ សៅរ៍ ម៉ោង២ រសៀលនៅប៉ុស្ត៍វិទ្យុប៉ូលីស FM104.9 ក្រៅពីការចាក់ផ្សាយនៅប៉ុស្ត៍វិទ្យុទូទាំងប្រទេសហើយ ក៏មានចាក់ផ្សាយនៅប៉ុស្ត៍វិទ្យុតំបន់ការផ្សាយសម្លេងនៃIC ជូខឺ FM 97.5 ជារៀងរាល់ថ្ងៃអង្គារ៍ ពុធ ម៉ោង១២ថ្ងៃត្រង់ ដោយចាក់ផ្សាយរួម ថាវយៀន (Taoyuan) ស៊ីនជូ (Hsinchu) ម៊ែវលី (Miaoli)។ កម្មវិធីមួយវគ្គមាន១៥នាទី ប្រជាពលរដ្ឋក៏អាចទទួលសន្តាប់បានតាមរយៈវេទិកា Podcast បីធំៗ គឺApple, Spotify និងYoutube Music។ដើម្បីពង្រឹងការបណ្តុះបណ្តាលប្រជាជនថ្មី និងកូនៗ ក្រុមផលិតនឹងបង្កើតថ្នាក់រៀនជំនាញខាងផ្សព្វផ្សាយ អញ្ជើញមិត្តប្រជាជនថ្មីយើងអោយចូលរួម និងសង្កេតការធ្វើផែនការកម្មវិធី ចូលរួមធ្វើពិធីករ ទទួលបទពិសោធន៍នៅក្នុងបន្ទប់ថតសម្លេង ប្រើប្រាស់ឧបករណ៍ជំនាញជាដើម សង្ឃឹមថាបណ្តុះបណ្តាលធនធានមនុស្សជំនាញ ដែលល្អកាន់តែច្រើនឡើងពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីស្វែងរកពត៌មាន និងមធ្យោបាយសន្តាប់លម្អិតសម្រាប់កម្មវិធីនេះ សូមចូលទៅកាន់ផេកហ្វេសប៊ុកនៃ“The Power Of New Immigrants” (https://www.facebook.com/powerofnewimmigrants)។ 
ត្រឡប់ទៅទំព័រដើម