"ដើម្បីការពារក្នុងការឆបោក ភាពជឿនលឿនដោយសុវត្ថិភាពតាមបណ្តាញ e លើអ៊ីនធឺណិត"
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Information Planning Section
- ចុចមើល :16
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-09-17

យើងខ្ញុំសូមគោរពអញ្ជើញអ្នកទាំងអស់គ្នាមកចូលរួមព្រឹត្តិការណ៍ច្នៃប្រឌិត "ការពារក្នុងការឆបោក សុវត្ថិភាពតាមអ៊ីនធឺណិត"
ដែលរៀបចំដោយទីភ្នាក់ងារអគ្គនាយដ្ឋាមអន្តោប្រវេសន៍ជាតិ (NIA) ដែលជាផ្នែកមួយនៃ "កម្មវិធីផ្តល់សិទ្ធិលើឌីជីថលសម្រាប់បងប្អូនចំណូលស្រុកថ្មី" ។
ព្រឹត្តិការណ៍នេះមានគ្រូបង្ហាត់ឲ្យយល់អំពីសុខសុវត្ថិភាពតាមអ៊ីនធឺណិតដែលមានជំនាញវិជ្ជាជីវៈ ដែលនឹងផ្តល់នូវការបង្រៀនអន្តរកម្មជាក់ស្តែង
និងគួរឱ្យចាប់អារម្មណ៍ ដោយប្រើវិធីលេងហ្គេមដើម្បីជួយដល់អ្នកចំណូលស្រុកថ្មីឱ្យរៀនអំពីគម្រោងក្នុងការឆបោកជាទូទៅ
និងកែលម្អសុវត្ថិភាពអនឡាញរបស់ពួកគេ។
បន្ថែមពីលើវគ្គសិក្សាសន្តិសុខតាមអ៊ីនធឺណិត វគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃ និងសេវាកម្ចីអាយផេត
និងកុំព្យូទ័រយួរដៃសម្រាប់អ្នកចំណូលស្រុកថ្មីក៏នឹងងាយស្រួលអាចរកឃើញបានផងដែរ ដោយជួយអ្នកឱ្យប្រសើរឡើងនូវជំនាញលើឌីជីថលរបស់អ្នក
ប្រើប្រាស់ធនធានរដ្ឋាភិបាល និងឆ្ពោះទៅរករបៀបរស់នៅដ៏ឆ្លាតវៃកាន់តែមានភាពងាយស្រួល។
ការចូលរៀនដោយគឺឥតគិតថ្លៃ! នឹងមានលើកទឹកចិត្តដ៏ផ្អែមល្ហែមនៅលើគេហទំព័រ
ហើយអ្នកថែមទាំងអាចចាប់ឆ្នោតដើម្បីមានឱកាសយករង្វាន់ដ៏អស្ចារ្យមួយចំនួនយកទៅផ្ទះវិញទៀតផង!
កៅអីកន្លែងមានកំណត់ ដូច្នេះបងប្អូនចំណូលស្រុកថ្មី និងកូនៗរបស់ពួកគាត់នឹងត្រូវបានស្វាគមន៍ឱ្យចូលរួមជាមួយយើងខ្ញុំបានមុនគេ!
[ព័ត៌មានព្រឹត្តិការណ៍]
ចំពោះទទួលឈ្មោះចូលរួម៖ គឺបងប្អូនជាអ្នកចំណូលស្រុកថ្មី និងកូនៗរបស់អ្នក។
កាលបរិច្ឆេទព្រឹត្តិការណ៍៖ ថ្ងៃពុធ ទី24 ខែកញ្ញា ឆ្នាំ2025 ម៉ោង 1:30 រសៀល
ទីតាំងព្រឹត្តិការណ៍៖ សាលពិធីជប់លៀងអាពាហ៍ពិពាហ៍ហ័រយ៉ាង
អាស័យដ្ឋានព្រឹត្តិការណ៍៖ លេខ 12 ផ្លូវ អ៊ីលាវ ក្រុងអ៊ីឡាន់ ខេត្តអ៊ីឡាន់
[រង្វាន់ក្នុងព្រឹត្តិការណ៍]
រង្វាន់ទី 1៖ ម៉ាស៊ីនទំនើបថ្មីដំបូងគេ ម៉ាស៊ីងសម្ងួតសំណើមចំនួន 1 នាក់
រង្វាន់ទី 2៖ ម៉ាស៊ីនបូមធូលី ទម្ងន់ស្រាលចំនួន 2 នាក់
រង្វាន់ទី 3៖ ខ្ទះឆាដុំម៉ាបបស់កូរ៉េចនួន 3 នាក់
[ព័ត៌មានចុះឈ្មោះ]
លេខទូរស័ព្ទទំនាក់ទំនងចុះឈ្មោះ៖ 02-8712-3009 ចុចផ្លាស់លេខ 337. 339 / 095-175-200
ការចុះឈ្មោះតាម Line ៖ អេបទៅលេខ @esico8712
ពេលវេលាក្នុងការចុះឈ្មោះ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 23 ខែកញ្ញា (កន្លែងមានកំណត់ ខណៈកន្លែងត្រូវបានបំពេញ)
¡¶ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះរបស់អ្នក អ្នកនឹងទទួលបានការហៅទូរសព្ទបញ្ជាក់ ឬសារជាអក្សរ។
ការចុះឈ្មោះត្រូវបានចាត់ទុកថាជោគជ័យនៅពេលបានទទួលការជូនដំណឹងនេះ។