"កម្មវិធីផ្តល់សិទ្ធិក្នុងការខ្ចីឌីជីថលចំពោះអ្នកចំណូលស្រុកថ្មី" -អ្នកអាចដាក់ពាក្យស្នើសុំខ្ចីអាយប្លេត ឬកុំព្យូទ័រយួរដៃដោយឥតគិតថ្លៃអូ៎ ! ពេលនេះបានចាប់ផ្តើមផ្ទាល់ជូនហើយ!
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Information Planning Section
- ចុចមើល :13
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-09-02

กiចំពោះសិទ្ធិទទួលឈ្មោះกj
អ្នកចំណូលស្រុកថ្មីដែលបានខ្ចីឌីជីថលប្រើប្រាស់ដោយជោគជ័យចាប់តាំងពីថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2024 ។
กiពេលវេលានៃព្រឹត្តិការណ៍ក្នុងកម្មវិធី กj
ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2024 ដល់ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025 ។
กiរង្វាន់ក្នុងកម្មវិធីกj※បរិមាណឧបករណ៍ពិតប្រាកដគឺផ្អែកលើចំនួនសារពើភ័ណ្ឌនៅដើមខែវិច្ឆិកា 2025 ។
ប្រហែលចំនួន 150 គ្រឿងអាយប្លេត (មិនមែនថ្មី របស់មួយទឹក ដោយមិនរាប់បញ្ចូលសេវាទិន្នន័យអ៉ីនឌឺណេតចល័ត ដែលមានតម្លៃប្រហែល 8,800-11,000 ដុល្លារចិនតៃវ៉ាន់)
កុំព្យូទ័រយួរដៃប្រហែលចំនួន 40 គ្រឿង (មិនមែនថ្មីទេ របស់មួយទឹក ដោយមិនរាប់បញ្ចូលសេវាទិន្នន័យអ៉ីនឌឺណេតចល័ត ដែលមានតម្លៃប្រហែល 14,280-17,850 ដុល្លារចិនតៃវ៉ាន់)
กiរបៀបដាក់ពាក្យស្នើសុំសេវាខ្ចីកុំព្យូទ័រប្រើប្រាស់กj
1. លេខទូរសព្ទមកសេវាអតិថិជន៖ 0800-030-068
2. ការខ្ចីតាមអ៊ីនធឺណិត៖ "សេវាខ្ចីកុំព្យូទ័រ និងអាយប្លេតឥតគិតថ្លៃសម្រាប់ចំណូលស្រុកថ្មី" https://pse.is/7xjhp8
3. ការខ្ចីតាមតុបញ្ជរ៖ សូមទាក់ទងមជ្ឈមណ្ឌលសេវាកម្មអគ្គនាយដ្ឋានអន្តោប្រទេសន៍ណាមួយនៅក្នុងស្រុក ឬទីក្រុងនៅក្នុងតំបន់ណាមួយ។
กiរបៀបទទួលបានពីជំនួយกj
1. គ្រួសារចំណូលស្រុកថ្មីដែលជួបការលំបាក៖ ផ្តល់អាទិភាពដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាគ្រួសារដែលមានចំណូលទាប គ្រួសារដែលមានចំណូលមធ្យមកម្រិតទាប គ្រួសារក្នុងកាលៈទេសៈពិសេស ឬគ្រួសារដែលមានពិការភាព ឬស្ថានភាពងាយរងគ្រោះផ្សេងទៀត។
2. គ្រួសារអ្នកចំណូលស្រុកថ្មីជាទូទៅធម្មតា៖ ដើម្បីទទួលបានជំនួយបានផ្តល់ជូនអ្នក នឹងត្រូវធ្វើការចាប់សន្លឹកឆ្នោតទើបបាន។
กiការប្រកាសអ្នកជាប់ឈ្មោះกj
បញ្ជីអ្នកជាប់ឈ្មោះមានចំនួន 190 នាក់ និងបញ្ជីរង់ចាំចំនួន 150 នាក់នឹងត្រូវបានប្រកាសនៅលើបណ្តាញ e ព័ត៌មានឌីជីថលចំណូលស្រុកថ្មី នៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2025 ។ (กฐចំនួនអ្នកជាប់ឈ្មោះពិតប្រាកដនឹងផ្អែកលើសាររបស់អ្នកដែលបានដាក់ពាក្យហើយមានសិទ្ធិនៅដើមខែវិច្ឆិកា ឆ្នាំ 2025)។
กiការណែនាំអំពីការសិទ្ធិអ្នកឈ្នះរង្វាន់กj
1. បញ្ជីចាប់រង្វាន់រួមមានបេក្ខជនចុងក្រោយ និងបេក្ខជនបម្រុង។ ប្រសិនបើអ្នកឈ្នះមិនអាចទាក់ទងបានទេ បេក្ខជនបម្រុងនឹងត្រូវដាក់តាមលំដាប់នៃបេក្ខជនបម្រុង។
2. អ្នកឈ្នះនឹងទទួលបានឯកសារជាលាយលក្ខណ៍អក្សរ (ការណែនាំអំពីក្នុងសិទ្ធិឈ្នះរង្វាន់ បង្កាន់ដៃរង្វាន់ និងការប្រមូលព័ត៌មានផ្ទាល់ខ្លួន និងទម្រង់ការយល់ព្រម)។ សូមចំណាំអាសយដ្ឋានដែលបានផ្តល់នៅលើទម្រង់ពាក្យសុំដើម។
3. អ្នកឈ្នះត្រូវចុះហត្ថលេខាដោយផ្ទាល់ និងប្រគល់សម្ភារៈដែលបានបញ្ចប់ដោយសំបុត្រដែលបានចុះឈ្មោះ ត្រឹមម៉ោង 5:00 ល្ងាច ថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2025 ។ សម្រាប់អ្នកដែលមានចម្ងល់ផ្សេងៗ សូមទាក់ទងមកលេខទូរសព្ទសេវាបម្រើអតិថិជនរបស់យើងខ្ញុំតាមលេខទទូរស័ព្ទ៖ 0800-030-068 ឬប្រអប់អ៊ីមែល៖ nit@pcschool.com.tw ។
กiកំណត់ចំណាំกj
1. ក្នុងអំឡុងពេលផ្សព្វផ្សាយប្រកាស គ្រួសារចំណូលស្រុកថ្មីដែលបានខ្ចីឧបករណ៍ដោយជោគជ័យនឹងត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកទទួលបានខ្ចីយកទៅប្រើប្រាស់។
2. ចំនួនឧបករណ៍ដែលបានផ្តល់ឱ្យអ្នកចំណូលស្រុកថ្មីដែលជួបការលំបាក នឹងផ្អែកលើឧបករណ៍ដែលពួកគេបានខ្ចីដំបូង។
3. បន្ទាប់ពីឧបករណ៍ត្រូវបានផ្តល់ទៅឱ្យក្រុមដែលជួបការលំបាក ឧបករណ៍ដែលនៅសល់នឹងមានសិទ្ធិទទួលបានឆ្នោតក្នុងចំណោមគ្រួសារសាមញ្ញ។
4. រង្វាន់មិនអាចយកមកប្តូរជាសាច់ប្រាក់បានទេ។ ក្នុងការផ្តល់សិទ្ធិនេះផ្តល់ជូនរបស់របរប្រើប្រាស់តាមការជាក់ស្តែង មិនមែនថ្មីទេជារបស់មួយទឹក មកដោយគ្មានការធានា និងមិនរួមបញ្ចូលក្នុងការខ្ចីតាមអ៊ីនធឺណិតឬតាមទូរស័ព្ទ។
5. យោងតាមច្បាប់ពន្ធនៃសាធារណៈរដ្ឋចិនតៃវ៉ាន់ អ្នកឈ្នះរង្វាន់លើសពី 1,001 ដុល្លារចិនតៃវ៉ាន់ (ដូចគ្នាខាងក្រោម) ត្រូវតែដាក់ច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណទាំងសងខាងរបស់ពួកគេ (តម្លៃ) សម្រាប់គោលបំណងពន្ធ ហើយតម្លៃរង្វាន់នឹងត្រូវបញ្ចូលទៅក្នុងប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ពួកគេ។ ប្រសិនបើអ្នកឈ្នះគឺជាអ្នករស់នៅក្នុងសាធារណៈរដ្ឋចិនតៃវ៉ាន់ ភ្នាក់ងារកាត់ពន្ធចំនួន 10% នៃចំនួនសរុបនៃរង្វាន់ ឬរង្វាន់ដែលបានបង់ ឧបករណ៍នេះលុះត្រាតែចំពោះក្នុងការលើកលែងពន្ធ ប្រសិនបើពន្ធកាត់ទុកមិនលើសពី 2,000 ដុល្លារចិនតៃវ៉ាន់ ប៉ុន្តែនៅតែត្រូវរាយការណ៍។ ប្រសិនបើអ្នកឈ្នះគឺជាអ្នករស់នៅមិនមែនសញ្ញាតិចិនតៃវ៉ាន់ (ឧទាហរណ៍ បុគ្គលដែលបានរស់នៅក្នុងប្រទេសតិចជាង 183 ថ្ងៃ) ពន្ធផ្អែកលើចំនួន 20% នឹងត្រូវកាត់ទុកលើរង្វាន់ ដោយមិនគិតពីចំនួនរង្វាន់ មុនពេលអ្នកឈ្នះអាចមានសិទ្ធិឈ្នះរង្វាន់។
6. រង្វាន់ឧបករណ៍គឺអាយប្លេតដែលមានតម្លៃពី 8,800 ដុល្លារចិនតៃវ៉ាន់ ទៅ 11,000 ដុល្លារចិនតៃវ៉ាន់។ កុំព្យូទ័រយួរដៃដែលមានតម្លៃចាប់ពី 14,280 ដុល្លារចិនតៃវ៉ាន់ ទៅដល់ 17,850 ដុល្លារចិនតៃវ៉ាន់។
7. ប្រសិនបើការប្រកាសផ្សព្វផ្សាយនេះមានកាលអៈអួលអីណាមួយដែលមិនអាចបន្តទៀតបានទេ ដោយសារមានបញ្ហា អ្នករៀបចំរក្សាសិទ្ធិក្នុងការលុបចោល បញ្ចប់ ពន្យារពេល កែប្រែ ឬផ្អាកការផ្សព្វផ្សាយ ការចូលរួមបង្កើតឱ្យមានការទទួលយកនូវច្បាប់ និងបទប្បញ្ញត្តិនៃការផ្សព្វផ្សាយ។ អ្នករៀបចំអាចមានសិទ្ធិក្នុងការសម្រេចចិត្ត ហើយនិងកែប្រែច្បាប់នៃការផ្សព្វផ្សាយ។ សូមមើលសេចក្តីប្រកាសចុងក្រោយបំផុតសម្រាប់ព័ត៌មានលម្អិត។
8. ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ សូមទូរស័ព្ទមកលេខទូរសព្ទសេវាអតិថិជនរបស់យើងខ្ញុំតាមលេខ៖ 0800-030-068 ។