ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

ព្រឹត្តិការណ៍ដ៏ច្នៃប្រឌិតនេះនឹងប្រារព្ធឡើយដោយឥតគិតថ្លៃផ្តល់ជូនបងប្អូនចំណូលស្រុកថ្មី "ពិធីជប់លៀងផឹកតែជាមួយអ្នកចំណូលស្រុកថ្មីនិងផ្លាស់ប្តូរចិត្តគំនិតរវាងគ្នា|សំឡេងថ្មីៗ សប្បាយរីករាយជាមួយអ្នក"

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Information Planning Section
  • ចុចមើល :87
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-06-19
多語版banner_柬埔寨720-350 ចែករំលែកបទពិសោធន៍របស់អ្នកជាមួយនិងយើងខ្ញុំមក!
សូមស្វាគមន៍អ្នកចំណូលស្រុកថ្មី មកចូលរួមចុះឈ្មោះទាំងអស់គ្នា!
នឹងមានកាដូ ហើយនិងរង្វាន់ដ៏អស្ចារ្យកំពុងរង់ចាំអ្នកក្នុងការចាប់ឆ្នោត!

យើងខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាមកចូលរួមដោយស្មោះស្ម័គ្រក្នុង "កម្មវិធីពង្រឹងកម្មវិធីឌីជីថលសម្រាប់អ្នកចំណូលស្រុកថ្មី" ដែលរៀបចំដោយទីភ្នាក់ងារអគ្គនាយដ្ឋានអន្តោប្រវេសន៍។
កម្មវិធីដ៏ច្នៃប្រឌិត "ពិធីជប់លៀងផឹកតែជាមួយអ្នកចំណូលស្រុកថ្មីនិងផ្លាស់ប្តូរចិត្តគំនិតរវាងគ្នា|សំឡេងថ្មីៗ សប្បាយរីករាយជាមួយអ្នក"
តាមរយៈលេងហ្គេមដ៏សម្បាយរីករាយ និងផ្លាស់ប្តូរចិត្តគំនិតរវាងនិងគ្នា ហើយនិងចែករំលែកបទពិសោធន៍ដែលនៅក្នុងឆាកជីវិតរបស់អ្នក ។

ព្រឹត្តិការណ៍នេះបានរៀបចំយ៉ាងពិសេសនូវហ្គេមយ៉ាងសាមញ្ញមួយចំនួន និងការពិភាក្សាប្រធានបទដូចជា វគ្គសិក្សាឌីជីថល ព័ត៌មានឌីជីថល បណ្តាញ e ការខ្ចីកុំព្យូទ័រ និងអាយប្លេត ហើយនិងកុំព្យូទ័រយួរដៃជាដើម ដែលអាចឱ្យអ្នកខ្ចីបានដើម្បីចែករំលែករឿងរ៉ាវ និងបទពិសោធន៍ក្នុងបរិយាកាសសម្រាកកាយ និងរីករាយជាមួយអាហារពេលរសៀលជាមួយគ្នា!

ក្រុមការងារនឹងមានគម្រោងណែនាំដោយផ្ទាល់ ផ្តល់ជូននូវ "វគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃសម្រាប់អ្នកចំណូលស្រុកថ្មី" និង "សេវាខ្ចីអាយប្លេត និងកុំព្យូទ័រយួរដៃ" នៅលើគេហទំព័រ ដើម្បីជួយអ្នកកែលម្អមុខជំនាញក្នុងកម្មវិធីឌីជីថលរបស់លោកអ្នក ប្រើប្រាស់ធនធានរដ្ឋាភិបាលប្រកបដោយភាពបត់បែន និងចាប់ផ្តើមជីវិតថ្មីនិងឌីជីថលថ្មីប្រើប្រាស់បានដ៏ងាយស្រួល។

ក៏មានការចាប់រង្វាន់ដ៏សប្បាយរីករាយ នៅក្នុងសេចក្តីបញ្ចប់ព្រឹត្តិការណ៍នេះ ដែលផ្តល់ឱ្យអ្នកនូវឱកាសដើម្បីយករង្វាន់ដ៏ប្រណិតឲ្យបាន!

ព្រឹត្តិការណ៍នេះគឺឥតគិតថ្លៃ ហើយចំនួនកន្លែងមានកំណត់។ ហេតុអ្វីមិននាំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកមកចុះឈ្មោះ និងចូលរួមទាំងអស់គ្នាមក!

【ព័ត៌មានព្រឹត្តិការណ៍】
ចំពោះកទទួលឈ្មោះអ្នកចូលរួម៖ អ្នកចំណូលស្រុកថ្មី និងកូនៗរបស់ពួកគេ។
កាលបរិច្ឆេទព្រឹត្តិការណ៍៖ ថ្ងៃទី29 ខែមិថុនា ឆ្នាំ 2025 (ថ្ងៃអាទិត្យ) វេលាម៉ោង 13:30
ទីតាំងព្រឹត្តិការណ៍៖ សមាគមឧស្សាហកម្មទូទៅនៃទីក្រុងតៃជុង - បន្ទប់បណ្តុះបណ្តាលលេខ ៦០១
អាស័យដ្ឋានព្រឹត្តិការណ៍៖ ផ្ទះលេខ 138 ផ្លូវតុងរិន សង្កសត់ហ្វុងយាន ទីក្រុងតៃចុង។

【ពានរង្វាន់មានដូចជា】
រង្វាន់ទី 1  → ចង្ក្រានបាយ ម៉ៃក្រូវេរ ប្រើកុំព្យូទ័រចំនួន 1 គ្រឿង
រង្វាន់ទី 2 → អាហារសុខភាពម៉ាស៉ីនដុតមាន់ចំនួន 2 គ្រឿង
រង្វាន់ទី 3 → ឆ្នាំងធ្វើម្ហូបរហ័ស ដែលមិនឆេះ មិនស្អិតចំនួន 3

【ព័ត៌មានក្នុងការចុះឈ្មោះ】
លេខទូរស័ព្ទទំនាក់ទំនងក្នុងការចុះឈ្មោះ៖ 02-8712-3009#337, 339, 0905-175-200
សេវាកម្មអតិថិជនតាមអ៊ីនធឺណិត៖ អាយឌី Line បញ្ជូលមិត្តភិក្ត័ ដោយលេខ esico8712
ពេលវេលាចុះឈ្មោះ៖ ក្នុងការចុះឈ្មោះត្រូវបានទទួលយកចាប់ពីពេលនេះរហូតដល់ថ្ងៃទី 28 ខែមិថុនា

▲ បន្ទាប់ពីបញ្ចប់ការចុះឈ្មោះ អ្នកនឹងត្រូវបានជូនដំណឹងតាមទូរស័ព្ទ ឬសារមក ដើម្បីបញ្ជាក់  ការទទួលជូនដំណឹងនឹងត្រូវបានចាត់ទុកថាជាការចុះឈ្មោះបានជោគជ័យ។

ពិភពចំណងជើង៖ "ពិធីជប់លៀងផឹកតែជាមួយអ្នកចំណូលស្រុកថ្មីនិងផ្លាស់ប្តូរចិត្តគំនិតរវាងគ្នា|សំឡេងថ្មីៗ សប្បាយរីករាយជាមួយអ្នក" កម្មវិធីប្រកាសព័ត៌មានព្រឹត្តិការណ៍
ត្រឡប់ទៅទំព័រដើម