ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

ទីតាំងសាងក្តីសុបិន្តពង្រីកទៅដល់នាយបរទេសជាលើកដំបូង គំរោងសាងក្តីសុបិន្តប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតាមានសមិទ្ធិផលប្រកបដោយជោគជ័យ ក្រសួងមហាផ្ទៃ៖ កំដរដោយភាពកក់ក្តៅក្នុងការបំពេញក្តីសុបិន្

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Counseling Section
  • ចុចមើល :21
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2024-11-05
ក្រសួងមហាផ្ទៃបានដាក់ជំរុញ<<គំរោងសាងក្តីសុបិន្តប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតា>>ចាប់ពីឆ្នាំ២០១៤មក គិតមកដល់បច្ចុប្បន្នឈានចូលដល់ជំនាន់ទី១០ ព្រមទាំងបានប្រារព្ធនូវកម្មវិធីកិច្ចបង្ហាញពីសមិទ្ធផលនិងពិសារតែដើម្បីអបអរសាទរការសំរេចក្តីស្រមៃ។ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកម៉ាសឺយានបានចូលរួមតំណាងអោយរដ្ឋមន្រីប្រធានលោកស្រីលាវសឺហ្វាង និងមានការចូលរួមដល់ទីតាំងពីសំណាក់សមាជិកសភាឡមីុលីងផងដែរ។ លោកម៉ាសឺយានមានប្រសាសន៍ថា ចំនួនអ្នកទទួលបានរង្វាន់ក្នុងគំោងបំពេញក្តីសុបិន្តជំនាន់ទី១០សរុបចំនួន៤៩ក្រុម ១៤៤នាក់ រួមមានវិស័យបង្កើតមុខរបរនិងទីផ្សារ អប់រំនិងសិល្បៈ ឌីជីថលនិងបច្ចេកវិទ្យា សេវាកម្មសាធារណៈនិងការពារបរិស្ថាននិងវិស័យនានាក្នុងការបំពេញក្តីសុបិន្ត ប្រាក់រង្វាន់បំពេញក្តីសុបន្តិដែលអនុម័តជូនមានចំនួនជាង៣៧១មឺុុនដុល្លារតៃវ៉ាន់ ដែលស្របពេលជាមួយគ្នាផងដែរ គំរោងលើកនេះបានពង្រីកទីតាំងសាងក្តីសុបិន្តទៅដល់នាយបរទេស លើកទឺកចិត្តអោយប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតាត្រលប់ទៅកាន់ប្រទេសកំណើតទៅសំរេចនូវក្តីសុបិន្តដែលនេះជួយពង្រីងផលប្រយោជន៍របស់គំរោង ហើយក៏ឆ្លើយតបនឹងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីឡាយឈីុងតឺដែលមានប្រសាសន៍ក្នុងថ្ងៃអបអរសាទរខួបកំណើតជាតិឆនាំនេះថាជួយបំពេញក្តីសុបិន្តរបស់យុវវ័យផងដែរ។ នាពេលអនាគតក្រសួងមហាផ្ទៃនឹងបន្តជួយដល់ប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតាអោយសំរេចនូវក្តីស្រមៃក្នុងចិត្តរបស់ខ្លួនផងដែរ។ក្រោយពីលោកម៉ាសឺយានមើលនូវសមិទ្ធផលបំពេញក្តីស្រមៃរបស់ក្រុមនិមួយៗដែលពោរពេញទៅដោយការច្នៃប្រឌិតនិងកក់ក្តៅរួមមានប្រសាសន៍ថា ប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតាដែលទទួលបានរង្វាន់ទាំង៤៩ក្រុមលើកនេះមកពីសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ម៉ាលេសុី មីយ៉ាន់ម៉ា កម្ពុជា ថៃ ឥណ្ឌូនេសុី វៀតណាមនិងប្រទេសនានា។ ប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតា មិត្តភក្តិ លោកគ្រូអ្នកគ្រូ រៀមច្បងនិងមិត្តរួមថ្នាក់បានចូលរួមសហការណ៍គ្នាសំរេចអនុវត្តក្តីស្រមៃដែលមានអត្ថន័យក្រៃលែងដោយក្លាហាន ព្រមទាំងបញ្ចូលសមិទ្ធផលទៅក្នុងសេវាកម្មសាធារណៈ ដែលជាទង្វើគួរអោយរំភើបក្រៃលែង។លោកម៉ាសឺយានបានលើកឡើងថា សមិទ្ធផលក្តីសុបិន្តលើកនេះមានសណ្ឋានបែបពហុនិងពោរពេញដោយភាពកក់ក្តៅ ក្នុងនោះប្រជាជនអន្តោប្រវេសន៍ថ្មីមកពីកម្ពុជាអ្នកនាងយានលីជូនិងកូនស្រីសៀហួយភីងនិងសៀអុីហ័នបានអញ្ជើញទៅបំពេញក្តីស្រមៃរហូតដល់កម្ពុជា ដែលបងប្អូនស្រីទាំងពីរនាក់បំពេញកាតព្វកិច្ចរៀងខ្លួន ទទួលបន្ទុកផលិតសៀវភៅគំនូរនិងរៀបចំផ្សព្វផ្សាយតាមបណ្តាញសង្គម តាមរយៈការធ្វើកំនត់ត្រាដោយយកចិត្តទុកដាក់អំពីដំណើរការទៅលេងលោកយាយខាងម្តាយនៅកម្ពុជាហើយគូសចេញជាសៀវភៅគំនូរ ព្រមទាំងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អរវាងយាយ កូននិងចៅទាំង៣ជំនាន់។ ក្រៅពីនេះក៏មានកូនស្រីរបស់ប្រជាជនអន្តោប្រវេសន៍ថ្មីអ៊ូសីុងជានដែលមានម្តាយមកពីវៀតណាម ដោយសារតែយកចិត្តទុកដាក់លើស្ថានភាពជំងឺរបស់ម្តាយ សង្ឃឹមថានឹងទទួលបានពត៌មានប្រើប្រាស់ថ្នាំរិតតែងាយស្រួល រូបនាងបានចុះទៅធ្វើការសម្ភាសន៍ក្នុងសហគមន៍រួចរចនាចេញជាថង់ថ្នាំ៣ប្រភេទដែលមានផ្ទុកពត៌មានចាំបាច់ងាយស្រួលដល់ប្រជាជនអន្តោប្រវេសន៍ថ្មីប្រើប្រាស់។ក្រៅពីនេះ ក៏មានអ្នកទទួលបានរង្វាន់ជំរុញផ្សព្វផ្សាយការដាំដុះបែបមនុស្សធម៌និងអប់រំផ្នែកចំណីនិងកសិកម្មផងដែរ ដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មបែបសិរីរាង្គដាំស្លឹកចាហួយខ្មៅ ត្រពាំងចិននិងកូនបេ៉ងប៉ោះដោយដាំនិងលក់ខ្លួនឯង មិនត្រឹមតែជួយកែសម្រួលដល់ឆាកជីវិតរបស់ខ្លួនឡើយ ថែមទាំងយកនូវសមិទ្ធផលបន្លែផ្លែឈើដែលដាំដុះយ៉ាងហត់នើយបរិច្ចាគទៅអោយប្រជាជនឬក្រុមដែលមានតំរូវការ។ នៅមានក្រុមដែលបង្កើតប្រេនចំណីអាហារស្រស់សំរាប់សត្វចិញ្ចឹម រួមបញ្ចូលនូវបច្ចេកវិទ្យាARបង្កើតជាសៀវភៅគំនូរ អភិវឌ្ឍចេញនូវហ្គេមលេងលើតុដែលពោរពេញដោយការឆ្នៃប្រឌិតនិងការចុះទៅកាត់សក់ដោយពំុគិតថ្លៃយកចិត្តទុកដាក់ដល់មនុស្សចាស់ជាដើម។ បុគ្គលបំពេញក្តីស្រមៃទាំងអស់នេះបានបង្ហាញចេញនូវសេចក្តីរឹងមាំ សេចក្តីឆ្នៃប្រឌិតនិងមនោសញ្ចេតនាដ៏ក្រាស់ក្រែលរបស់ប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតា ហើយបានពាំនាំនូវថាមពលវិជ្ជមានជាច្រើនសំរាប់សង្គម។លោកម៉ាសឺយានបានចង្អុលបង្ហាញថា នាពេលអនាគតក្រសួងមហាផ្ទៃនឹងបន្តជំរុញ<<គំរោងសាងក្តីសុបិន្តប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតា>> និង <<គំរោងប្រាក់ជំនួយ(លើកទឺកចិត្ត)សំរាប់ប្រជាជនអន្តោប្រវេសន៍ថ្មីនិងបុត្រធីតា>> ក៏ដូចជាគំរោងបណ្តុះបណ្តាលនានា ដើម្បីកំដរអោយពួកគេរីកធំធាត់ចាក់រឹសគល់បានយ៉ាងល្អនៅលើទឹកដីកក់ក្តៅរបស់តៃវ៉ាន់ ហើយក្លាយជាកំលាងថ្មីជួយដល់ប្រទេសជាតិរីកចំរើនទៅមុខ។ កំរងវីដេអូចងក្រងពីសមិទ្ធិផលក្នុងការសំរេចក្តីសុបិន្តរបស់ក្រុមទទួលរង្វាន់លើកនេះនឹងត្រូវបានដាក់ចូលទៅក្នុងតំបន់វីដេអូនេះគេហទំព័រពត៌មានសាកលប្រជាជនអន្តោប្រវេសន៍ថ្មី(https://www.immigration.gov.tw/5385/7353/51883/85234/) និងតំបន់វីដេអូរបស់គេហទំព័រអភិវឌ្ឍបណ្តុះបណ្តាលប្រជាជនអន្តោប្រវេសន៍ថ្មី(https://ifi.immigration.gov.tw/wSite/lp?ctNode=37999&xq_xCat=20&mp=1)។ សូមស្វាគមន៍អញ្ជើញចុចមើលនិងចែករំលែកអំពីសេចក្តីរីករាយក្នុងការសំរេចបាននូវក្តី
ត្រឡប់ទៅទំព័រដើម