ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

IFI Network នៃនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីជួយប្រជាជនចំណូលថ្មី ព្រមទាំងសិស្សនិស្សិតចិនដែលរស់នៅក្រៅប្រទេស និងសិស្សនិស្សិតអន្តរជាតិក្នុងការសម្របសម្រួលទៅនឹងជីវិតរស់នៅថ្មី

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Counseling Section
  • ចុចមើល :8
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2025-03-31
f1742174339416 នាថ្ងៃទី១៦ ខែមីនា នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានប្រារព្ធកម្មវិធី  “Accompany Of Your Future, New Immigrants Dream Exchange Forum” នៅGIS MOTC Convention Center ជាន់ទី៥។ អនុប្រធាននៃនាយកដ្ឋាន លោកឈិន ចៀនឈឹង បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការពង្រីកវិសាលភាពនៃការអនុវត្តន៍ច្បាប់មូលដ្ឋានសម្រាប់ប្រជាជនចំណូលថ្មី ក្រៅពីជនអន្តោប្រវេសន៍ដោយអាពាហ៍ពិពាហ៍ និងពង្រីកវិសាលភាពដល់ជនអន្តោប្រវេសន៍ដែលប្រកបការងារដោយជំនាញនិងបច្ចេកទេស សិស្សនិស្សិតចិនដែលរស់នៅក្រៅប្រទេស និងសិស្សនិស្សិតអន្តរជាតិដែលនឹងធ្វើការនៅតៃវ៉ាន់នាថ្ងៃអនាគត អាចទទួលបានលិខិតអនុញ្ញាតិការងារពីសំណាក់ក្រសួងការងារ និងត្រូវផ្លាស់ប្តូរមូលហេតុក្នុងការស្នាក់នៅនៅឯនាយកដ្ឋានអន្តោប្រវេសន៍ ជនទាំងនេះសុទ្ធតែរាប់បញ្ចូលជាអ្នកចំណូលថ្មីដោយយោងតាមច្បាប់នេះ។ ស្វាគមន៍អ្នកជំនាញគ្រប់ប្រទេស មករស់នៅជាអចិន្ត្រៃយ៍នៅតៃវ៉ាន់ សម្របសម្រួលជីវិតរស់នៅនៅតៃវ៉ាន់ បន្ទាប់មកបំលែងខ្លួនទៅជាប្រជាពលរដ្ឋតៃវ៉ាន់ និងបង្កើតទំនាក់ទំនងទៅជាក្រុមជាតិសាសន៍រួបរួមគ្នាតែមួយ និងរួបរួមវិបុលសុខ។នាយកដ្ឋានអន្តោប្រវេសន៍ បានបូកបញ្ចូលពត៌មាននៃអត្ថប្រយោជន៍ និងសិទ្ធិនានាពាក់ព័ន្ធនឹងជីវិតរស់នៅនៅតៃវ៉ាន់ ការប្រកបការងារ ការអប់រំ អនាម័យ ។ល។ សម្រាប់ប្រជាជនចំណូលថ្មី ដោយបង្កើត IFI Network ជា៧ភាសា (រួមមានភាសាចិន អង់គ្លេស វៀតណាម ឥណ្ឌូណេស៊ី ថៃ ខ្មែរ និងភូមា) និងគណនី LINE ផ្លូវការ ដើម្បីឲ្យប្រជាពលរដ្ឋនិងប្រជាជនចំណូលថ្មីទទួលបានពត៌មានផ្សេងៗពីរដ្ឋាភិបាល។ ដើម្បីពង្រីកការផ្សព្វផ្សាយ IFI Network និងពង្រីកការឃោសនាគោលនយោបាយស្នើសុំនិងបង្ខាំងទុកធនធានមនុស្សរបស់ប្រទេសយើង និងពត៌មានពាក់ព័ន្ធនឹងការស្នាក់នៅសម្រាប់សិស្សនិស្សិតចិនដែលរស់នៅក្រៅប្រទេស និងសិស្សនិស្សិតអន្តរជាតិ យើងបានអញ្ជើញជាពិសេសនូវក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍ថ្នាក់ជាតិ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារ ក្រុមប្រឹក្សាភិបាលកិច្ចការពាក់ព័ន្ធនឹងសិស្សនិស្សិតចិនដែលរស់នៅក្រៅប្រទេស និងសិស្សនិស្សិតអន្តរជាតិ ឲ្យចូលរួមកិច្ចសន្ទនានិងចែករំលែកជាមួយនឹងក្រុមសិស្សនិស្សិតចិនដែលរស់នៅក្រៅប្រទេស និងសិស្សនិស្សិតអន្តរជាតិដែលពាក់ព័ន្ធ ទស្សនីយភាពនៃព្រឹត្តការណ៍នេះពិតជារស់រវើកណាស់។នៅទីតាំងនៃព្រឹត្តការណ៍នេះ យើងបានរៀបចំការសម្តែងរឿងល្ខោនដោយប្រើតុក្កតាប្រពៃណីតៃវ៉ាន់ដ៏អស្ចារ្យ ដោយលេងសាច់រឿងស៊ុនអ៊ូខុងដែលទស្សនិកជនធ្លាប់ស្គាល់ ច្នៃប្រឌិតយកមកសម្តែងបង្ហាញពីច្បាប់មូលដ្ឋានសម្រាប់ប្រជាជនចំណូលថ្មីតាមរយៈសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ ហើយថែមទាំងពង្រីកវិសាលភាពនៃការឃោសនាតាមរយៈទំនាក់ទំនងនិងអន្តរកម្មដោយផ្ទាល់នៅទីតាំងព្រឹត្តការណ៍។ ក្រៅពីនេះទៅទៀត យើងក៏បានអញ្ជើញកូនៗរបស់ប្រជាជនចំណូលថ្មីឲ្យសម្តែងការរាំហ៊ីបហបដ៏រស់រវើកផងដែរ។ដើម្បីបង្ហាញពីការសហការណ៍គ្នាពីសំណាក់រដ្ឋាភិបាលនិងវិស័យឯកជន ក្នុងការជម្រុញសេវាកម្មថែទាំប្រជាជនចំណូលថ្មី យើងក៏បានអញ្ជើញស្ថាប័នរដ្ឋ ដូចជាអគ្គពន្ធដារក្រុងតៃប៉ិនៃក្រសួងហិរញ្ញវត្ថុ ក្រុមទី១តំបន់ចុងចឹងនៃប៉ុស្ត៍ប៉ូលីសប្រចាំក្រុងតៃប៉ិ គណៈកម្មាធិការឆ្មាំសមុទ្រ ចូលរួមរៀបចំតូបជាមួយនិងក្រុមប្រជាជនចំណូលថ្មី។ ប្រជាជននៅទីតាំងនៃព្រឹត្តការណ៍នេះ ក្រៅពីបានចូលរួមលេងល្បែងកំសាន្តប្រកបដោយភាពសប្បាយរីករាយ ហើយក៏ទទួលបានរង្វាន់ស្អាតៗផងដែរ។ យើងសង្ឃឹមថា ឆ្លងកាត់តាមរយៈអន្តរកម្មនិងការចែករំលែកបទពិសោធន៏ក្នុងព្រឹត្តការណ៍នេះ យើងអាចលើកទឹកចិត្តដល់ក្រុមសិស្សនិស្សិតចិនដែលរស់នៅក្រៅប្រទេស 
ត្រឡប់ទៅទំព័រដើម