សូមប្រុងប្រយ័ត្នចំពោះការត្រឡប់ទៅស្រុកកំណើត និងដំណើរកំសាន្តនៅក្នុងកំឡុងបុណ្យសែននំចាំង! សូមកុំនាំយកនូវផលិតផលដែលមានជាតិសាច់ឆ្លងដែនចូលមកតៃវ៉ាន់ រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever)
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Entry & Exit Restriction Section
- ចុចមើល :26
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-06-04
វិស្សមកាលជាប់គ្នានៃបុណ្យសែននំចាំងបានខិតជិតមកដល់ គ្រួសារប្រជាជនចំណូលថ្មី និងបងប្អូនសញ្ជាតិបរទេសជាច្រើនអាចនឹងមានផែនការរៀបចំត្រឡប់ទៅស្រុកកំណើតដើម្បីសួរសុខទុក្ខបងប្អូនសាច់ញាតិ ធ្វើដំណើរកំសាន្តទៅក្រៅប្រទេស ឬសាច់ញាតិមិត្តភក្តិមកលេងសួរសុខទុក្ខនៅតៃវ៉ាន់។ សូមធ្វើការក្រើនរំលឹកដល់អ្នកទាំងអស់គ្នាថា ដើម្បីទប់ស្កាត់ជាមួយនឹងជំងឺឆ្លងពីសត្វទៅមនុស្ស (zoonosis) ធ្ងន់ធ្ងរ ដូចជា ជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) រាតត្បាតចូលតៃវ៉ាន់ សូមកុំនាំយកនូវផលិតផលដែលមានជាតិសាច់ឆ្លងដែនចូលមកតៃវ៉ាន់ រួមគ្នាថែរក្សាការពារសុវត្ថិភាពកសិកម្ម និងចំណីអាហាររបស់តៃវ៉ាន់។ស្ថានភាពបច្ចុប្បន្ននៃការរាតត្បាត
នាពេលបច្ចុប្បន្ន នៅលើទូទាំងសកលលោកមាន ៧៤ ប្រទេស (តំបន់) ជាតំបន់រាតត្បាតជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ក្នុងចំណោមនោះ នៅទ្វីបអាស៊ីមាន ១៨ ប្រទេស (តំបន់) បានកកើតជំងឺរាតត្បាត។ យោងតាមស្ថិតិរបស់នាយកដ្ឋានត្រួតពិនិត្យ និងបង្ការជំងឺរាតត្បាត ដែលឆ្លងតាមរយៈសត្វ និងរុក្ខជាតិនៃក្រសួងកសិកម្ម ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦មក បានត្រួតពិនិត្យ និងរឹបអូសករណីជាច្រើន ដែលអ្នកដំណើរបានល្មើសបទប្បញ្ញតិនាំយកនូវផលិតផលដែលមានជាតិសាច់ឆ្លងដែនចូលមកតៃវ៉ាន់ រួមមានសាច់ក្រក សាច់ងៀត សាំងវិចសាច់ជ្រូក បឺហ្គឺ និងនំរមូលដែលមានស្នូលសាច់ផាត់ជាដើម។
សូមយកចិត្តទុកដាក់ជាពិសេសនៅពេលឆ្លងដែនចូលតៃវ៉ាន់៖
• ផលិតផលដែលមានជាតិសាច់ ផលិតផលផលិតពីសាច់ និងផលិតផលសត្វផ្សេងៗសុទ្ធតែមិនអាចនាំយកឆ្លងដែនចូលមកបានតាមចិត្តនោះទេ។
• ចំណីអាហារដែលមានជាតិសាច់ ដែលពិសាមិនអស់នៅលើយន្តហោះក៏មិនអាចនាំយកចូលមកក្នុងតៃវ៉ាន់បានដែរ។
• ប្រសិនបើមាននាំយកចូលមកនូវអីវ៉ាន់ដែលពាក់ព័ន្ធ សូមបោះចោលនៅក្នុងធុងសំរាមសម្រាប់ដាក់វត្ថុចំលងរោគ (quarantine bin) ឬរាយការណ៍ប្រាប់ទៅខាងគយដោយសកម្ម មុនពេលឆ្លងដែនចូលមក។
ចំពោះការល្មើសបទប្បញ្ញតិនាំយកផលិតផលដែលមានជាតិសាច់ជ្រូកចូលមក ផាកពិន័យជាទឹកប្រាក់ជាអតិបរមាចំនួន ១០០ ម៉ឺនលុយដុល្លារតៃវ៉ាន់
• ការល្មើសបទប្បញ្ញតិលើកទី១៖ ផាកពិន័យជាទឹកប្រាក់ចំនួន ២០ ម៉ឺនលុយដុល្លារតៃវ៉ាន់។
• ការល្មើសបទប្បញ្ញតិលើកទី២៖ ផាកពិន័យជាទឹកប្រាក់ចំនួន ១០០ ម៉ឺនលុយដុល្លារតៃវ៉ាន់។
ក្រៅពីនេះ សូមធ្វើការក្រើនរំលឹកផងដែរថា ចំពោះជនបរទេស ដែលមិនមានប័ណ្ណស្នាក់នៅ ប្រសិនបើនៅពេលដែលត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២០ ម៉ឺនលុយដុល្លារតៃវ៉ាន់ហើយមិនមានលទ្ធភាពបង់ថ្លៃផាកពិន័យនៅនឹងកន្លែង នឹងអាចត្រូវបានបដិសេធមិនអោយចូលប្រទេស (ឆ្លងដែន)។
ក៏សូមធ្វើការក្រើនរំលឹកដល់សាច់ញាតិមិត្តភក្តិនៅក្រៅប្រទេស៖
សូមកុំផ្ញើរចំណីអាហារដែលមានជាតិសាច់មកតាមរយៈកញ្ចប់បញ្ញើអន្តរជាតិ ឬបញ្ញើរហ័សមកកាន់តៃវ៉ាន់។
ប្រសិនបើផ្ញើរផលិតផលដែលមានជាតិសាច់ជ្រូកចេញពីតំបន់រាតត្បាតជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) មកកាន់តៃវ៉ាន់៖
• ការត្រួតពិនិត្យ និងរឹបអូសបានលើកទី១៖ ផាកពិន័យអ្នកទទួលបញ្ញើចំនួន ២០ ម៉ឺនលុយដុល្លារតៃវ៉ាន់។
• លើកទី២ឡើងទៅ៖ ផាកពិន័យចំនួន ១០០ ម៉ឺនលុយដុល្លារតៃវ៉ាន់។
សូមអ្នកទាំងអស់គ្នាចូលរួមសហការណ៍គោរពទៅតាមបទប្បញ្ញតិទាក់ទងនឹងការត្រួតពិនិត្យជំងឺរាតត្បាត ថែទាំសុវត្ថិភាពឧស្សាហកម្មសត្វជ្រូករបស់តៃវ៉ាន់ និងសុខភាពរបស់ប្រជាពលរដ្ឋទាំ
