ពិធីបុណ្យចូលឆ្នាំចិនបានខិតជិតមកដល់ សូមជនចំណាកស្រុកចាំបាច់ត្រូវតែគោរពតាមបទប្បញ្ញតិក្នុងការបង្ការជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ជៀសវាងការផាកពិន័យ និងមានផលប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ក្នុងការឆ្លងដែន
- ថ្ងៃខែប្រកាស:
- អង្ការដែលប្រកាស:Entry & Exit Restriction Section
- ចុចមើល :27
- ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-02-06
វិស្សមកាលនៃពិធីបុណ្យចូលឆ្នាំចិនបានខិតជិតមកដល់ ការរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) នៅអន្តរជាតិនៅតែមានសភាពធ្ងន់ធ្ងរ។ ដើម្បីការពារនូវការចម្លងជំងឺ ដែលឆ្លងតាមសត្វសំខាន់ៗពីក្រៅប្រទេសចូលក្នុងតៃវ៉ាន់ ធានាអោយបាននូវសុវត្ថិភាពនៃឧស្សាហកម្មបសុសត្វនៅក្នុងប្រទេស នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃសូមធ្វើការក្រើនរំលឹកជាពិសេសទៅដល់ជនចំណាកស្រុកទាំងឡាយ ដូចជាអ្នកដំណើរទាំងអស់ ដែលមកពីគ្រប់ទិសទីធ្វើដំណើរចូលមកកាន់តៃវ៉ាន់ ពលករចំណាកស្រុក ប្រជាជនចំណូលថ្មី និងសិស្សានុសិស្សបរទេសជាដើម ចាំបាច់ត្រូវតែគោរពតាមវិធានការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតគ្រប់មុខរបស់នាយកដ្ឋានត្រួតពិនិត្យ និងបង្ការជំងឺរាតត្បាត ដែលឆ្លងតាមរយៈសត្វ និងរុក្ខជាតិ (ខាងក្រោមហៅថា នាយកដ្ឋានត្រួតពិនិត្យ និងបង្ការ) នៃក្រសួងកសិកម្ម។១. ស្ថានភាពបច្ចុប្បន្ន និងហានិភ័យក្នុងការនាំយកចូលមកដោយល្មើសច្បាប់ប្បញ្ញតិនូវផលិតផលដែលមានជាតិសាច់
យោងតាមស្ថិតិ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មកដល់ពេលបច្ចុប្បន្ន នាយកដ្ឋានត្រួតពិនិត្យ និងបង្ការបានត្រួតពិនិត្យរកឃើញ និងរឹបអូសបានផលិតផលដែលមានជាតិសាច់ចំនួន ១៥៩ កញ្ចប់ ដែលនាំយកចូលមកដោយល្មើសច្បាប់ប្បញ្ញតិដោយជនចំណាកស្រុកនៅតាមព្រលានយន្តហោះ និងកំពង់ផែនៃប្រទេសយើងហើយក៏ជាករណីដែលត្រូវបានបដិសេធមិនអោយចូលប្រទេស (ឆ្លងដែន) ដោយសារតែមិនមានលទ្ធភាពបង់ថ្លៃផាកពិន័យនៅនឹងកន្លែង។ ផលិតផលដែលល្មើសច្បាប់ប្បញ្ញតិរួមមាន សាច់ក្រក សាំងវិចសាច់ជ្រូក សាច់ងៀត និងនំរមូលដែលមានស្នូលសាច់ផាត់ជាដើម។ សូមប្រជាពលរដ្ឋ និងជនបរទេសមេត្តាកុំមានគំនិតឆ្លៀតឱកាស ជៀសវាងមានផលប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ក្នុងការឆ្លងដែនចេញចូលប្រទេស។
២. ច្បាប់ប្បញ្ញតិ និងការផាកពិន័យសំខាន់ៗក្នុងការបង្ការជំងឺរាតត្បាត
(១) ហាមនាំយកមកពេលឆ្លងដែនចូលប្រទេស៖
រាល់ចំណីអាហារដែលមានជាតិសាច់ ផលិតផលកែច្នៃដែលមានជាតិសាច់ និងចំណីអាហារដែលផ្គត់ផ្គង់នៅលើយន្តហោះ ដែលមានជាតិសាច់សុទ្ធតែមិនអាចនាំយកចូលពេលឆ្លងដែនចូលប្រទេសបានទេ។ ប្រសិនបើមានភ្ជាប់យកចូលមកដោយធ្វេសប្រហែស សូមបោះចោលនៅក្នុងធុងសំរាមមុនពេលឆ្លងដែនចូលប្រទេស ឬធ្វើការរាយការណ៍សុំបោះចោលដោយសកម្មមុនពេលឆ្លងកាត់គយឆ្លងដែនចូលប្រទេស។
(២) ស្តង់ដារក្នុងការផាកពិន័យ (ផលិតផលដែលមានសាច់ជ្រូក)៖
ការល្មើសច្បាប់ប្បញ្ញតិលើកទី១៖ ផាកពិន័យជាទឹកប្រាក់ចំនួន ២០ ម៉ឺនយ៉េនលុយតៃវ៉ាន់។
ការល្មើសច្បាប់ប្បញ្ញតិលើកទី២៖ ផាកពិន័យជាទឹកប្រាក់ចំនួន ១០០ ម៉ឺនយ៉េនលុយតៃវ៉ាន់។
(៣) វិធានការក្នុងការបដិសេធមិនអោយចូលប្រទេស៖
ជនណាដែលមិនមានប័ណ្ណស្នាក់នៅ ប្រសិនបើត្រូវបានផាកពិន័យជាទឹកប្រាក់ចំនួន ២០ ម៉ឺនយ៉េនលុយតៃវ៉ាន់ហើយមិនមានលទ្ធភាពបង់ថ្លៃផាកពិន័យនៅនឹងកន្លែង នាយកដ្ឋានត្រួតពិនិត្យ និងបង្ការនឹងបញ្ជូនទៅកាន់នាយកដ្ឋានរបស់យើង (នាយកដ្ឋានអន្តោប្រវេសន៍) ដោយយោងទៅតាមច្បាប់ ដើម្បីអនុវត្តន៍ការបដិសេធមិនអោយចូលប្រទេស និងធ្វើការនិរទេសបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។
៣. ចំណុចសម្គាល់ហាមឃាត់សម្រាប់ការផ្ញើរកញ្ចប់បញ្ញើ និងបញ្ញើរហ័ស
សូមធ្វើការផ្តល់ដំណឹងជូនទៅដល់ញ្ញាតិមិត្តនៅក្រៅប្រទេស សូមមេត្តាកុំផ្ញើរផលិតផលដែលទាមទារការត្រួតពិនិត្យដាក់អោយដាច់ដោយឡែកពីគេ ដូចជាចំណីអាហារដែលមានជាតិសាច់ជាដើមតាមរយៈបញ្ញើរហ័ស និងកញ្ចប់បញ្ញើមកកាន់តៃវ៉ាន់។ ប្រសិនបើផ្ញើរផលិតផលដែលមានសាច់ជ្រូកចេញពីតំបន់ដែលមានការរាតត្បាតជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) អ្នកទទួលបញ្ញើនឹងត្រូវបានផាកពិន័យជាទម្ងន់ ដោយផាកពិន័យជាទឹកប្រាក់ចំនួន ២០ ម៉ឺនយ៉េនលុយតៃវ៉ាន់ (លើកទី១) និង ១០០ ម៉ឺនយ៉េនលុយតៃវ៉ាន់ (លើកទី២ឡើងទៅ) ក្រោយពេលដែលស្វែងរកឃើញ និងរឹបអូសបាន។
ធុរៈកិច្ចនៃការបង្ការជំងឺរាតត្បាតទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើង និងសុវត្ថិភាពនៃឧស្សាហកម្ម សូមជនចំណាកស្រុកចូលរួមសហការណ៍ទាំងអស់គ្នា ថែទាំសមិទ្ធិផលនៃការបង្ការជំងឺរាត
