ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

លេខទូរស័ព្ទផ្តល់សេវាកម្មប្រឹក្សាសម្រាប់ជនបរទេសរស់នៅតៃវ៉ាន់មានខ្សែសេវា 1990 ដោយឥតគិតថ្លៃ

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Immigration Counseling Section
  • ចុចមើល :78
1. ប្តូរលេខទូរស័ព្ទទៅលេខ 1990 ៖ ដើម្បីសម្រួលដល់ការចងចាំតេ និងការប្រើប្រាស់របស់អ្នកបរទេស និងអ្នកចំណូលស្រុកថ្មី លេខទូរស័ព្ទទាន់ចិត្តនេះ ត្រូវបានប្តូរទៅជាលេខ "1990" ដើម្បីងាយស្រួលចងចាំតេ ចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2022 ។ លេខដើម 0800-024-111 ត្រូវបានផ្លាស់ប្តូរចាប់តាំងពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2022 នឹងត្រូវបានបិទប្រើចាប់ខែកក្កដានេះទៅ។2. ខ្លឹមសារសេវាកម្ម៖ សេវាកម្មប្រឹក្សាក្នុងតម្រូវការជីវភាពនិងការសមស្របការរស់នៅក្នុងតៃវ៉ាន់សម្រាប់ជនបរទេសនិងប្រជាជនចំនូលថ្មី រួមទាំងទិដ្ឋការ ស្នាក់នៅ ធ្វើការ ការអប់រំនិងវប្បធម៌ ការបង់ពន្ធ ការថែរក្សាសុខភាព ការដឹកជញ្ជូន សេវាកម្មរកការធ្វើ ការព្យាបាលជម្ងឺនិងសុខាភិបាល សុវត្ថិភាពផ្ទាល់ខ្លួន ការអប់រំនិងចិញ្ចឹមកុមារ សេវាសុខមាលភាព ព័ត៌មានខាងច្បាប់ ព័ត៌មានជីវភាពនិងព័ត៌មានផ្សេងៗទៀត នឹងផ្តល់សេវាជាភាសាចិន អង់គ្លេស ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ថៃ ខ្មែរ។3. ពេលវេលាផ្តល់សេវាកម្ម ៖
(មួយ) ភាសាចិន អង់គ្លេស ជប៉ុន ៖ ពេញ 24 ម៉ោងក្នុងមួយថ្ងៃ ហើយមិនសម្រាកទេពេញមួយឆ្នាំ
(ពីរ) ភាសាវៀតណាម ឥណ្ឌូនេស៊ី ថៃ ខ្មែរ ៖ ពីម៉ោង9ពេលព្រឹក ដល់ម៉ោង17ពេលរសៀល រាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ(មិនរួមទាំងថ្ងៃបុណ្យជាតិនិងថ្ងៃសម្រាកទៀត)។4. របៀបផ្តល់សេវាកម្ម ៖ នឹងផ្តល់សេវាកម្មប្រឹក្សាតាមទូរស័ព្ទជាភាសាចិន អង់គ្លេស
ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ថៃនិងខ្មែរ ដោយបុគ្គលិកចេះភាសាចិននិងភាសាបរទេស
ផ្សេងទៀត។
ត្រឡប់ទៅទំព័រដើម