ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

0313សេចក្តីណែនាំអំពីការប្រគល់ឯកសារស្នើសុំប័ណ្ណស្នាក់នៅនៅតំបន់តៃវ៉ាន់សម្រាប់ប្រជាជនគ្មានអត្រានុកូលដ្ឋានតំបន់តៃវ៉ាន់ដែលចង់ចូលសញ្ចាតិតៃវ៉ាន់

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Residency Section 2
  • ចុចមើល :1494
មួយ. ច្បាប់យោង ៖
(១)មាត្រាទី9និងទី16 ក្នុងច្បាប់ស្តីពីការចេញចូលព្រំដែននិងអន្តោប្រវេសន៍ (ខាងក្រោមហៅកាត់ថា ច្បាប់អន្តោប្រវេសន៍)
(២)មាត្រាទី14 នៃក្បួនខ្នាតស្តីពីការអនុញ្ញាតឲ្យប្រជាជនគ្មានអត្រានុកូលដ្ឋាននៅតៃវ៉ាន់ស្នើសុំចូលព្រំដែនស្នាក់នៅនិងតាំង
ទីលំនៅ។
ពីរ. អ្នកពេញលក្ខណៈ ៖
(១) អ្នកលះបង់សញ្ជាតិបរទេស ហើយចូលសញ្ជាតិតៃវ៉ាន់(កូដអត្តសញ្ញាណ372)។
(២) ប្រជាជនដែលគ្មានសញ្ជាតិមកពីប្រទេសថៃ ភូមា ឬឥណ្ឌូណេស៊ី ដែលមកដល់តៃវ៉ាន់មុនថ្ងៃទី21 ខែឧសភា ឆ្នាំ1999 គឺមុនពេលច្បាប់អន្តោប្រវេសន៍បានអនុវត្ត ហើយមិនអាចបង្ខំគេចេញពីតៃវ៉ាន់បាន បានទទួលការអនុញ្ញាតឲ្យស្នាក់នៅពីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ(នៅខាងក្រោមនេះហៅកាត់ថា នាយកដ្ឋានយើង)បានទទួលសញ្ជាតិក្នុងស្រុក(កូដអត្តសញ្ញាណ371)។
(៣) ប្រជាជនមកពីថៃ ភូមា មកដល់តៃវ៉ាន់រៀនឬទទួលការបណ្តុះបណ្តាលបច្ចេកទេស ដែលគ្មានសញ្ជាតិដែលមកដល់តៃវ៉ាន់ពីថ្ងៃទី21 ខែឧសភា ឆ្នាំ1999 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2008 មិនអាចបង្ខំគេចេញពីតៃវ៉ាន់បាន ហើយទទួលស្គាល់ពីក្រសួងអប់រំឬគណកម្មាធិការកិច្ចការអន្តោប្រវេសន៍អនុម័ត បានទទួលការអនុញ្ញាតឲ្យស្នាក់នៅពីនាយកដ្ឋានយើង បានទទួលសញ្ជាតិក្នុងស្រុក(កូដអត្តសញ្ញាណ392)។
(៤) ប្រជាជនដែលគ្មានសញ្ជាតិមកពីប្រទេសឥណ្ឌាឬ នេប៉ាល់ ដែលមកដល់តៃវ៉ាន់ពីថ្ងៃទី21 ខែឧសភា ឆ្នាំ1999 ដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2008 មិនអាចបង្ខំគេចេញពីតៃវ៉ាន់បាន ហើយទទួលស្គាល់អត្តសញ្ញាណពីគណកម្មាធិការតំបន់ម៉ុងហ្គោលីខាងក្នុងនិងទីបេ ហើយទទួលការអនុញ្ញាតឲ្យស្នាក់នៅពីនាយកដ្ឋានយើង បានទទួលសញ្ជាតិក្នុងស្រុក(កូដអត្តសញ្ញាណ393)។
បី. បែបបទនិងទីកន្លែងដាក់ស្នើសុំ ៖ ត្រូវតែទៅស្ថានីយផ្តល់សេវានៅក្រុង(ខេត្ត)និងក្រុងក្រោមឱវាទផ្ទាល់ នៃនាយកដ្ឋានយើង(នៅខាងក្រោមនេះហៅកាត់ថា ស្ថានីយផ្តល់សេវានៃនាយកដ្ឋានយើង) ដើម្បីស្នើសុំ ដោយផ្ទាល់ខ្លួន ឬប្រគល់សិទ្ធិឲ្យគេ ឬទីភ្នាក់ងារអន្តោប្រសវេសន៍)។ 
បួន. ឯកសារត្រូវរៀបចំ ៖
(១) ពាក្យស្នើសុំ 1ច្បាប់ ហើយបិទរូបថត1សន្លឹក មិនពាក់មួក ពណ៌ធម្មជាតិ (ដូចជាទំហំរូបថតអត្តសញ្ញាណប័ណ្ណ)
(២) ច្បាប់ដើម និងច្បាប់ចម្លងនៃប័ណ្ណអនុញ្ញាតចូលសញ្ជាតិនីមួយៗ 1ច្បាប់ (ក្រោយពីពិនិត្យរួច នឹងប្រគល់ច្បាប់ដើមវិញ)។
(៣) ច្បាប់ដើម និងច្បាប់ចម្លងនៃប័ណ្ណស្នាក់នៅសម្រាប់ជនអន្តោប្រវេសន៍បរទេស នីមួយៗ 1ច្បាប់ (ក្រោយពីពិនិត្យរួច នឹងប្រគល់ច្បាប់ដើមវិញ)។
(៤) ច្បាប់ដើម និងច្បាប់ចម្លងនៃលិខិតបញ្ជាក់ដែលបានកត់ត្រាអាស័យដ្ឋានស្នាក់នៅ ដូចជាសៀវភៅអត្រានុកូលដ្ឋានបានរៀបចំការចុះបញ្ជីអាពាហ៍ពិពាហ៍ដោយសហព័ទ្ធមានសញ្ជាតិតៃវ៉ាន់ឬអត្តសញ្ញាណប័ណ្ណពលរដ្ឋ នីមួយៗ 1ច្បាប់ (ក្រោយពីពិនិត្យរួច នឹងប្រគល់ច្បាប់ដើមវិញ)។
(៥) បង់ប្រាក់ធ្វើប័ណ្ណ ចំនួន1000យាន់តៃវ៉ាន់ថ្មីគត។
(៦) អ្នកចង់ប្រគល់សិទ្ធិឲ្យគេជួសស្នើសុំ ត្រូវប្រគល់លិខិតប្រគល់សិទ្ធិ1ច្បាប់ ហើយចុះហត្ថលេខាឬបោះត្រាលើដោយផ្ទាល់ លើទីកន្លែងចុះហត្ថលេខានិងបោះត្រានៃអ្នកជួសគេស្នើសុំ។
ប្រាំ. របៀបទទួលប័ណ្ណ ៖
នាយកដ្ឋានយើងនឹងផ្ញើជូនដំណឹងដោយសារខ្លី ក្រោយពីទទួលដំណឹង សូមអ្នកស្នើសុំកាន់លិខិតឆ្លងដែនបរទេស(អ្នកចូលសញ្ជាតិដោយគ្មានសញ្ជាតិមិនបាច់ប្រគល់ទេ) ប័ណ្ណស្នាក់នៅសម្រាប់ជនអន្តោប្រវេសន៍បរទេស និងបង្កាន់ដៃបង់ថ្លៃ ទៅស្ថានីយផ្តល់សេវានៃនាយកដ្ឋានយើងនៅតំបនស្នាក់នៅ ដើម្បីទទួលប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់។
ប្រាំមួយ. សេចក្តីសំគាល់
(១) អំពីករណីស្នើសុំស្នាក់នៅតំបន់តៃវ៉ាន់ ចំពោះអ្នកផ្តល់ឯកសារមិនត្រឹមត្រូវឬខ្វះឯកសារ ត្រូវតែកែតម្រូវនិងបន្ថែមក្នុង15ថ្ងៃ នៅថ្ងៃបន្ទាប់ពីដំណឹងជាលាយលក្ខណ៍អក្សរនៃនាយកដ្ឋានយើងបានជូនដល់។ អ្នកមិនអាចកែតម្រូវនិងបន្ថែមឯកសារ ក្នុងពេលកំណត់ នាយកដ្ឋានយើងនឹងបដិសេធសេចក្តីស្នើសុំរបស់គេ។
(២) ក្នុងប័ណ្ណស្នាក់នៅតំបន់តៃវ៉ាន់ដែលផ្តល់ពីនាយកដ្ឋានយើងមានការអនុញ្ញាតចូលព្រំដែនកូដលីនរិន បើសិនអ្នកស្នើសុំចង់ចេញពីព្រំដែនក្នុងអំឡុងពេលស្នាក់នៅ អាចស្នើសុំលិខិតឆ្លងដែនតៃវ៉ាន់ ពីមន្ទីរកិច្ចការកុងស៊ុលនៃក្រសួងការបរទេស ទើបអាចយកលិខិតឆ្លងដែនចេញពីព្រំដែនបាន។
ប្រាំពីរ. ពេលវេលាត្រួតពិនិត្យ ៖ 7ថ្ងៃ(មិនរួមទាំងថ្ងៃទទួលឯកសារ ថ្ងៃសំរាក ពេលវេលាសំរាប់បន្ថែមឯកសារនិងផ្ញើដំណឹង)។
ត្រឡប់ទៅទំព័រដើម