ចំណែកខ្លឹមសារជាសំខាន់
:::

National Immigration Agency

:::

ដោះស្រាយសញ្ញាសម្ងាត់ចុងក្រោយ ឆ្លងដំណាក់កាលប្រកួតដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យ!

  • ថ្ងៃខែប្រកាស:
  • អង្ការដែលប្រកាស:Information Planning Section
  • ចុចមើល :40
  • ថ្ងៃផ្តល់ពត៌មានថ្មីបំផុត:2026-06-03
ដោះស្រាយសញ្ញាសម្ងាត់ចុងក្រោយ  ឆ្លងដំណាក់កាលប្រកួតដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យ! ដោះស្រាយសញ្ញាសម្ងាត់ និងឆ្លងដំណាក់កាលប្រកួតដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យ បំពេញបេសកកម្មដើម្បីឈ្នះរង្វាន់ធំ!
តើលោកអ្នកដឹងទេថា ប្រជាជនចំណូលថ្មី (New immigrants) អាចខ្ចីប្រើប្រាស់ថេបប្លេត (Tablet) និងកុំព្យូទ័រយួរដៃ (Laptop) បានដោយមិនគិតថ្លៃ?
ឆ្លងកាត់តាមរយៈបេសកកម្មនៃការដោះស្រាយសញ្ញាសម្ងាត់ និងឆ្លងដំណាក់កាលប្រកួត ដើម្បីស្គាល់អំពីសេវាកម្មខ្ចីឧបករណ៍
ស្វែងយល់អំពីសិទ្ធិ ដំណើរការនៃការខ្ចី និងលំនាំនៃការប្រើប្រាស់

បំពេញគ្រប់បេសកកម្មទាំងអស់នឹងមានឱកាសទទួលបានរង្វាន់ដ៏ប្រណិតអស្ចារ្យ!
តោះប្រញ៉ាប់មកសាកល្បងដោះស្រាយសញ្ញាសម្ងាត់ចុងក្រោយ!

【ជំហ៊ាននៃកម្មវិធី】
១. ចុចលើដំណភ្ជាប់ (Link) នេះដើម្បីចូលទៅកាន់ទំព័រ (Web page) នៃកម្មវិធី
ទំព័រ (Web page) នៃកម្មវិធី៖https://feversocial.com/46526/38958
២. បេសកកម្មនៃការដោះស្រាយសញ្ញាសម្ងាត់ និងឆ្លងដំណាក់កាលប្រកួតនៅលើទំព័រ (Web page) នៃកម្មវិធី
៣. បញ្ចប់កម្មវិធីដោយគ្រាន់តែបំពេញពត៌មានផ្ទាល់ខ្លួនហើយចូលរួមការចាប់រង្វាន់
** សូមបំពេញពត៌មានផ្ទាល់ខ្លួនអោយបានត្រឹមត្រូវ ជៀសវាងការខកខានក្នុងការឈ្នះរង្វាន់ធំ!**

【រង្វាន់】
រង្វាន់ធំ→កាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត (Dashcam) *1
រង្វាន់ទី២→ម៉ាស៊ីនផ្លុំសក់*2
រង្វាន់ទី៣→ឆ្នាំងដាំអគ្គិសនី (Electric pot) *3
រង្វាន់ទី៤→ខ្ទះឆាមិនស្អិតជាប់បាត (Non-stick frying pan) *3

【ចំណុចកំណត់ចំណាំ】
អ្នកចូលរួមមួយរូបៗមានឱកាសចាប់រង្វាន់ និងឈ្នះរង្វាន់តែម្តងគត់
ពេលវេលានៃកម្មវិធី៖ ថ្ងៃទី១ ខែមិថុនា ដល់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
▲នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃរក្សាសិទ្ធិបកស្រាយចុងក្រោយនៅក្នុងកម្មវិធីនេះ។
▲កម្មវិធីនេះតម្រូវអោយសាម៉ីជនចូលរួមដោយផ្ទាល់ មិនអាចអោយអ្នកផ្សេងចូលរួមជំនួស លួចប្រើប្រាស់ពត៌មានអ្នកដទៃ ឬចូលរួមដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រណាមួយនោះទេ។
▲ប្រសិនបើមានទង្វើណាមួយរំលោភលើភាពយុត្តិធម៌នៃកម្មវិធីកើតមានឡើង អ្នករៀបចំកម្មវិធីមានសិទ្ធិលុបចោលនូវសិទ្ធិក្នុងការចាប់រង្វាន់ ឬឈ្នះរង្វាន់។
▲កម្មវិធីនេះផ្ញើររង្វាន់ជាក់ស្តែង (physical gift) ទៅកាន់ត្រឹមតំបន់នៅតៃវ៉ាន់ Penghu, Kinmen, Matsu តែប៉ុណ្ណោះ។
▲ប្រសិនបើអ្នកចូលរួមមានបញ្ចេញមតិជាពាក្យជេរប្រមាថ អវិជ្ជមាន ឬបរិហារកេរ្តិ៍ដោយចេតនានឹងត្រូវបានលុបចោលសិទ្ធិក្នុងការចាប់រង្វាន់។
ត្រឡប់ទៅទំព័រដើម